KPT+
តារាស្រី វៀតណាម ៦រូប ល្បីល្បាញលំដាប់អន្តរជាតិ និងជាម្ចាស់ជំនួញប្រាក់រាប់សិបលាន
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តារាល្បីៗវៀតណាមកាន់តែច្រើនឡើងបានចូលប្រឡូកក្នុងពិភពជំនួញ។ ក្នុងចំណោមពួកគេ ស្ត្រីត្រូវបានមើលឃើញពីភាពផុលផុលខ្លាំងក្លា សឹងស្មើនឹងបុរសដែរ។ ពួកនាងមិនត្រឹមតែជាសិល្បការិនីជួរមុខលំដាប់ប្រទេសនោះទេ ថែមទាំងមានសមត្ថភាពរកស៊ីជំនួញធំៗ រហូតសល់ប្រាក់វាល់លានដុល្លារនៅក្នុងដៃទៀតផង។
តើពួកនាងជានរណា ហើយបានធ្វើអ្វី?
៦. តារាសម្ដែង Ly Nha Ky អាយុ ៣៩ឆ្នាំ (ទ្រព្យសម្បត្តិ ៥ លានដុល្លារអាមេរិក)

តារាស្រីរូបនេះ ជាឯកអគ្គរដ្ឋទូតទេសចរណ៍ដែលត្រូវបានចាត់តាំងដំបូងបង្អស់របស់វៀតណាម និងជាស្ថាបនិកក្រុមហ៊ុន Lynk Group។ Lynk Group បង្កើតឡើងក្នុងឆ្នាំ ២០០៧ ជាក្រុមហ៊ុនដែលប្រតិបត្តិការក្នុងវិស័យអចលនទ្រព្យ និងការវិនិយោគ គ្រឿងអលង្ការ ម៉ូដសម្លៀកបំពាក់ ប្រព័ន្ធផ្សព្វផ្សាយ ពិភពកម្សាន្ត កម្មវិធីសប្បុរសធម៌ និងបញ្ហាសង្គម។ Ly Nha Ky ថែមទាំងបើកវិចិត្រសាលមួយឈ្មោះ Lynk Luxury និងបានដាក់លក់គ្រឿងអលង្ការប្រេនៗលំដាប់អន្តរជាតិនៅទីនោះផងដែរ។
៥. តារាចម្រៀង My Tam អាយុ ៤០ឆ្នាំ (ទ្រព្យសម្បត្តិ ៦.៦១ លានដុល្លារអាមេរិក)

MyTam ជាកំពូលតារាចម្រៀងដ៏ល្បីល្បាញបំផុតប្រចាំប្រទេស និងជាម្ចាស់ផលិតកម្ម MT Entertainment តាំងពីអាយុ ២៦ ឆ្នាំ។ នាងថែមទាំងបានបង្កើតប្រេនទឹកអប់ និងសាប៊ូដុសខ្លួនម៉ាក My Time ដោយផ្ទាល់ខ្លួនទៀតផង។ ពីរបីឆ្នាំក្រោយមក នាងបានបើកហាង Nightingale នៅទីក្រុងហូជីមិញដែលមានលក់សម្លៀកបំពាក់ម៉ាកល្បីៗ ហាងកាហ្វេបែបជប៉ុន និងហាងតែ។ យោងតាមប្រភពពី VietnamBiz ក្រុមហ៊ុន MT Entertainment កាន់កាប់ប្រាក់រាប់សិបលានដែលក្នុងមួយឆ្នាំៗ អាចរកចំណូលបានជិត ១.៥ លានដុល្លារអាមេរិក។
៣. តារាសម្ដែង Tang Thanh Ha អាយុ ៣៥ឆ្នាំ (ទ្រព្យសម្បត្តិ ១៤ លានដុល្លារអាមេរិក)

តារាសម្ដែងរូបនេះ បានចូលហ៊ុនជាមួយក្រុមហ៊ុនធុរកិច្ច Imex Pan Pacific Group ដែលជាក្រុមហ៊ុននាំយកប្រេនល្បីៗដូចជា Chanel, Louis Vuitton, Armani, Rolex ទៅកាន់ប្រទេសវៀតណាម ហើយនាងបានចាកចេញពីពិភពកម្សាន្ត និងចាប់ផ្តើមទីផ្សារ ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយផ្ទាល់ខ្លួន។ នាងបានវិនិយោគលើវិស័យម្ហូបអាហារដោយបាន បើកបារ និង ហាងអាហារសមុទ្រ The Crab Shack នៅទីក្រុងហូជីមិញ។ ក្រៅពីនោះ នាងក៏មានហាងវ៉ែនតា Sunnies Studios Vietnam និងមានហាងលក់សម្លៀកបំពាក់ប្រណីតមួយផងដែរឈ្មោះ Hatang។
៤. តារាសម្ដែង Truong Ngoc Anh អាយុ ៤៤ឆ្នាំ (ទ្រព្យសម្បត្តិ ១៨លានដុល្លារអាមេរិក)

ជាតារាបង្ហាញម៉ូដមួយរូប ដែលប្រែក្លាយមកជាតារាសម្ដែង Truong Ngoc Anh ច្រើនតែប្រិយមិត្តហៅថា TNA។ TNA ជាតារាស្រីជោគជ័យបំផុតរបស់ប្រទេសវៀតណាម ព្រោះនាងជាឯកអគ្គរដ្ឋទូតនៃម៉ាកយីហោល្បីៗរួមមាន Adidas, Audi និង Samsung ហើយក៏ជាម៉ូឌែលឱ្យម៉ាកអន្តរជាតិដូចជា Chanel, Versace, Louis Vuitton, Bottega និង Tumi ។
មិនតែប៉ុណ្ណោះ នាងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម Anh ជាប្រធានក្រុមហ៊ុន TNA Entertainment ជាម្ចាស់ភោជនីយដ្ឋានអ៊ីតាលី និងភោជនីយដ្ឋានចិនពីរបីទៀត។ លើសពីនេះ នាងបានវិនិយោគលើអចលនទ្រព្យរាប់លានដុល្លារផ្សេងទៀតផងដែរ។
៥. តារាសម្ដែង Mai Phuong Thuy អាយុ ៣៣ឆ្នាំ (ទ្រព្យសម្បត្តិ ៩០ លានដុល្លារអាមេរិក)

Mai Phuong Thuy ជារាជនីសម្រស់ និងក្លាយជាម្ចាស់គ្រងជយលាភីបវរកញ្ញាវៀតណាមកាលពីឆ្នាំ ២០០៦។ បច្ចុប្បន្ននេះ នាងមានជីវិតដ៏ស៊ីវិល័យដោយប្រើប្រាស់សម្ភារសុទ្ធតែយីហោលំដាប់ពិភពលោក និងរស់នៅក្នុងជីវភាពដ៏ប្រណីតផងដែរ។ Mai Phuong Thuy ជាថៅកែស្រីនៃភោជនីយដ្ឋានវៀតណាមមួយនៅកណ្តាលទីក្រុងហូជីមិញ ថែមទាំងមានគេហដ្ឋានដ៏ស្កឹមស្កៃនៅហុងកុងទៀតផង។
៦. តារាបង្ហាញម៉ូដ Ho Ngoc Ha អាយុ ៣៦ឆ្នាំ (ទ្រព្យសម្បត្តិ ១២៤ លានដុល្លារអាមេរិក)

នាងត្រូវបានមហាជនឱ្យរហ័ស្សនាមថា Kylie Jenner វៀតណាម។ កាលពីឆ្នាំ ២០១៧ តារាម៉ូឌែល Ho Ngoc Ha បានបើកក្រុមហ៊ុនមួយមានឈ្មោះថា M. O. I Cosmetics ដែលវាជាក្រុមហ៊ុនគ្រឿងសំអាងរបស់ប្រទេសវៀតណាមដំបូងគេផលិតក្រែមលាបបបូរមាត់យីហោ Hongocha’s Secret ។ ផលិតផលរបស់ក្រុមហ៊ុនទាំងអស់ត្រូវបានផលិតនៅក្នុងប្រទេសកូរ៉េខាងត្បូងតាមស្តង់ដារអន្តរជាតិ និងអាចរកចំណូលប្រមាណ ២.៦ លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ កំពូលតារាថៃ ជាប់ជាស្រីស្អាតលើសគេ និងជាសេដ្ឋីនីមានទ្រព្យសម្បត្តិវាល់លានដុល្លារ ក្នុងវ័យក្មេងខ្ចី
ចុចអាន៖ កំពូលតារាស្រីសម្រស់ស្អាត មានឥទ្ធិពលខ្លាំងក្នុងវិស័យសិល្បៈនៅប្រទេស ចិន នាឆ្នាំនេះ

-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៦ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?