KPT+
វិបត្តិ ជួយយើងឱ្យស្គាល់ខ្លួនឯងច្បាស់
« វិបតិ្តមិនស្គាល់អត្តសញ្ញាណ» ចិត្តវិទូណែនាំថាភាគច្រើនកើតលើមនុស្សវ័យជំទង់ ក៏ដូចជាវ័យនានាដែលប្រឈមនឹងវិបត្តិនៃការចចេសចង់បានជោគជ័យលឿនៗ និងចង់លើសគេលើសឯង។

ធម្មតាមនុស្សភាគច្រើនតែងប្រឈមនឹងបញ្ហាមិនស្គាល់អត្តសញ្ញាណខ្លួនឯងនេះ ឯបុគ្គលិកលក្ខណៈមនុស្ស ទើបជាមធ្យោបាយដោះស្រាយវិបត្តិដដែល ជាជាងថ្នាំណាៗទាំងអស់។
សំណួរអំពីអារម្មណ៍ខ្លួនឯងឬអត្តសញ្ញាណពិតច្រើនតែកើតឡើងដោយសារការផ្លាស់ប្តូរធំ ៗ ឬស្ត្រេសក្នុងជីវិត។ រាល់ពេលជីវិតមានការពិបាកខ្លាំង យើងនឹងឃើញពិតថាយើងជាមនុស្សប្រភេទណា ទាក់ទងនឹងទិដ្ឋភាពតស៊ូជាក់លាក់ លើបញ្ហា ជីវភាព បញ្ហាស្នេហាទំនាក់ទំនង ឬអាជីព។ ពេលយើងកំពុងប្រឈមជួបប្រទះជម្លោះ ឬឧបសគ្គ ដែលជារោគសញ្ញានៃវិបត្តិ ។
ខាងក្រោមនេះជាអ្វីដែលវិបត្តិជួយប្រាប់ពីអត្តសញ្ញាណពិតនៃយើងម្នាក់ៗ៖
១ តើការផ្លាស់ប្តូរធំ ៗជះឥទ្ធិពលដល់អារម្មណ៍ ជំនឿ ចំណាប់អារម្មណ៍ឬមានឥទ្ធិពលយ៉ាងណាលើរបៀបដែលយើងមើលមកខ្លួនឯង?
ជារឿងធម្មតាទេ ក្នុងការធ្លាក់ទឹកចិត្ត ឬអស់កម្លាំងកំហែង តែមនុស្សខ្លះបោះបង់ខ្លួនឯង មនុស្សខ្លះដួលហើយក្រោកមកដើរបន្តទាំងឈឺទារុណ។ សួរថាយើងជានរណាម្នាក់ក្នុងចំណោមរូបភាពទាំងទ្វេខាងលើ ប្រសិនបើយើងកំណត់មិនបានអំពីខ្លួនឯង ថានឹងតស៊ូរបៀបណា យើងអាចនឹងមានវិបត្តិនៃការមិនស្គាល់អត្តសញ្ញាណ។

តើវិបត្តិនេះមានធ្ងន់ធ្ងរទេ?
វិបត្តិប្រភេទណាមួយក៏អាចបណ្តាលឱ្យសុខភាពផ្លូវចិត្តរបស់អ្នកធ្លាក់ចុះផងដែរ ប្រសិនយើងមិនដឹងរបៀបប្រឈមនឹងវា។ ពេលយើងកំពុងលំបាក ការមើលមកខ្លួនឯងក្នុងរូបភាពបែបណា គឺសំខាន់ណាស់ បើយើងកុហកគេច្រើន ហើយនៅម្នាក់ឯងយើងដឹងពីធាតុពិតនៃខ្លួនឯងថាចោលម្សៀត ក៏ជាប្រភពនៃភាពងាយរងគ្រោះពីការធ្លាក់ទឹកចិត្តពិបាកសើរើ។ ដូច្នេះហើយ តាំងពីដំបូង ចូររស់នៅជារបៀបខ្លួនឯង កុំធៀបជាមួយអ្នកណាហួសហេតុ ហើយកុំចង់អស្ចារ្យលើសអ្នកណា ព្រោះនេះជាដើមចមនៃវិបត្តិ។
២ ដឹងច្បាស់ថាយើងរមែងចាប់យកសកម្មភាពបែបណារាល់ពេលបរាជ័យ?
អារម្មណ៍ធ្លាក់ទឹកចិត្តឬអារម្មណ៍អស់សង្ឃឹមឬយល់ថាខ្លួនឯងគ្មានតម្លៃ? បាត់បង់ចំណាប់អារម្មណ៍លើរឿងដែលធ្លាប់រីករាយ?ងាយអស់កម្លាំង?ឆាប់ខឹង រាលដាល ឌឺដងផ្លែផ្កាឬ ចេះជួយខ្លួនឯងដោយការធ្វើសមាធិនិងគេង?ចេះសារភាព ចេះអធ្យាស្រ័យ? បុគ្គលិកលក្ខណៈរបស់យើង អាចនាំឱ្យយើងខ្លួនឯងដួលឬក្រោកបាននៅចំពោះមុខឧបសគ្គ។ ឧទាហរណ៍ក្នុងវ័យជំទង់ឬអំឡុងពេលយើងមាន វិបត្តិសេដ្ឋកិច្ចនៅវ័យកណ្តាលជីវិតអ្នកខ្លះបាត់បង់ខ្លួនឯងក្លាយជាស្រវេស្រវាលែងដូចមុន ក្លាយជាស្រេកឃ្លាន លោភលន់ និងកុហក ភូតភ ។ វិបត្តិបាត់ឬមិនស្គាល់ អត្តសញ្ញាណអាចកើតឡើងចំពោះមនុស្សគ្រប់វ័យ គ្រប់អាយុទាំងអស់។
ជាញឹកញាប់ទៀតអាចកើតឡើងដោយសារតែកត្តាស្ត្រេសធំៗក្នុងជីវិតដែលធ្វើឱ្យអ្នកខ្លះព្រមបោះបង់ខ្លួនឯងចោលភ្លេចថាធ្លាប់ជានរណានិងអ្វីដែលជាតម្លៃនៃខ្លួនឯង។

ស្ត្រេសធំៗក្នុងជីវិតដែលអាចចាត់ថាវិបត្តិធំៗរួមមានៈ
បង្ខំរៀបការ
លែងលះគ្នាឬបែកគ្នា
ការផ្លាស់ប្តូរកន្លែងរស់នៅដែលយើងមិនធ្លាប់ជាមួយសោះ
ជួបប្រទះព្រឹត្តិការណ៍ដ៏តក់ស្លុត
បាត់បង់មនុស្សជាទីស្រឡាញ់
បាត់បង់ការងារ
បញ្ហាសុខភាពថ្មីស្រឡាង
ភាពតានតឹងទាំងនេះនិងកត្តាស្ត្រេសផ្សេងៗទៀត ពិតជាអាចជះឥទ្ធិពលដល់ជីវិតប្រចាំថ្ងៃនិងរបៀបដែលម្នាក់ៗមើលឃើញខ្លួនឯង។
ការដឹងថា ខ្លួនឯងជានរណា សមត្ថភាពកម្រិតណាក្នុងសង្គម ចរិតបែបណា សមនឹងការងារប្រភេទណា ប្រសើរជាងប្រជែងជាមួយអ្នកដែលមិនដូចយើង ហើយជួយឱ្យយើងចេះសម្របខ្លួនទៅនឹងការផ្លាស់ប្តូរ អាចជួយឱ្យមានចិត្តទូលាយទទួលស្គាល់អ្នកដទៃ នឹងជួយខ្លួនឯងឱ្យរីកចម្រើនជាមនុស្សមានប្រយោជន៍ម្នាក់។
នេះគឺជារឿងមួយចំនួនដែលគ្រប់គ្នាអាចធ្វើបានដើម្បីឆ្លងកាត់វិបត្តិបាត់អត្តសញ្ញាណ:

ផ្តើមចំណាយពេលខ្លះដើម្បីមើលខ្លួនឯងហើយសួរខ្លួនឯងនូវសំណួរមួយចំនួនថាហេតុអ្វីចូលចិត្តគិតដូច្នេះ មានហេតុផលអ្វី ដើម្បីអ្វី។ យើងមិនចាំបាច់មានចម្លើយទាំងអស់នោះទេ តែសំណួរបែបនេះជាការដាស់តឿនយើង។ មនុស្សម្នាក់ៗត្រូវដឹងថា តើគុណសម្បត្ដិនិងចរិតអ្វីខ្លះដែលកំណត់ថានោះជាខ្លួនយើងដែលយើងមានមោទនភាពជាមួយ? តើសមនឹងមានមោទនភាពទេជាមួយទង្វើទៅរុកកួនអ្នកដទៃ? និយាយអាក្រក់ពីគេ?ទាញគេទម្លាក់?
តើអ្វីទៅជាចំណាប់អារម្មណ៍ ជាតណ្ហា និងជាចំណង់ចំណូលចិត្តពិតដែលធ្វើឱ្យយើងមានសុភមង្គល ប្រសិនក្តីទុក្ខអ្នកដទៃ ធ្វើឱ្យយើងសប្បាយ យើងកំពុងឈឺធ្ងន់ហើយ កុំបណ្តោយខ្លួនឯងធ្លាក់ដល់ថ្នាក់នេះ។រ
តើមានសារៈសំខាន់អ្វីទាក់ទងនឹងគុណតម្លៃក្នុងជីវិតឬអត្តសញ្ញាណរបស់យើង?
មនុស្សគ្មានគោលដៅ ដូចទូកចែវកណ្តាលទន្លេវិលវល់ចុះឡើង។ ចុងក្រោយមិនទៅដល់ទីណាទាំងអស់ ហើយនេះជាលទ្ធផលនៃទង្វើយើងខ្លួនឯង។
អត្ថបទ៖ Mr Tomorrow
ចុចអាន៖ ទិញអីវ៉ាន់ ទិញដោយវិធីឆ្លាតវៃទំាងនេះក្នុងរដូវកាលកូវីដ-១៩

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ៣ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន