KPT+
រឿងធម្មតាៗសម្រាប់ស្ត្រីទូទៅ តែស្ត្រីអាហ្វហ្គានីស្ថានមិនអនុញ្ញាតឱ្យធ្វើដាច់ខាត
ថ្មីៗនេះ អាហ្វហ្គានីស្ថាន ត្រូវបានឈ្លានពាន និងកាន់កាប់ដោយពួក តាលីបង់ ដែលវាជាហេតុការណ៍ដ៏អាក្រក់ចំពោះប្រទេស និងស្ត្រីរាប់លាននាក់ផងដែរ។ នៅក្រោមរបប តាលីបង់ សិទ្ធិរបស់កុមារី និងស្ត្រី ត្រូវបានកាត់ផ្ដាច់ និងហាមប្រាមនូវសកម្មភាពជាច្រើនផ្សេងទៀត នាំឱ្យមនុស្សស្រីក្នុងប្រទេសនេះ បាត់បង់ឱកាសចូលរួមក្នុងសង្គម។

ការគ្រប់គ្រងរបស់ តាលីបង់ មិនត្រឹមតែបានរឹបអូសយកអំណាចរដ្ឋទាំងស្រុងប៉ុណ្ណោះទេ វាក៏កំពុងបង្កក្ដីលំបាកសម្រាប់ប្រជាជនទូទៅ ជាពិសេសសិទ្ធិរបស់ស្ត្រីអាហ្វហ្គានីស្ថានតែម្ដង។
ស្របពេលដែលស្រ្តីរាប់សិបលាននាក់ទូទាំងពិភពលោក អាចធ្វើអ្វីជាច្រើនបានធម្មតាស្មើនឹងបុរស ស្ត្រីនៅអាហ្វហ្គានីស្ថានមិនមានសិទ្ធិធ្វើសូម្បីរឿងសាមញ្ញៗសោះ។ រឿងទាំងនោះរួមមាន៖
១. មិនអនុញ្ញាតឱ្យចេញពីផ្ទះ បើគ្មានមនុស្សប្រុសទៅជាមួយ

គ្មានស្ត្រីណាម្នាក់ហ៊ានចេញពីផ្ទះនោះទេ បើគ្មានមនុស្សប្រុសនាំទៅ ព្រោះបើល្មើសបម្រាម ពួកនាងនឹងត្រូវវាយដោយរំពាត់នៅទីលានកីឡាឬ នៅសាលាខេត្ត។ ច្បាប់មួយនេះ បានរឹតត្បិតសិទ្ធិសេរីភាពស្ត្រីអាហ្វហ្គានីស្ថានយ៉ាងធ្ងន់ធ្ងរ រហូតមានក្មេងស្រីជំទង់ខ្លះត្រូវបង្ខំចិត្តរៀបការទាំងមិនទាន់គ្រប់អាយុ ដើម្បីមានសាច់ញាតិជាមនុស្សប្រុសនៅជាមួយ។
២. មិនអនុញ្ញាតឱ្យបង្ហាញសាច់នៅទីសាធារណៈដាច់ខាត
យោងតាមព្រះគម្ពីរនៃសាសនាឥស្លាមបានចែងថា ស្ត្រីមិនអាចបើកបង្ហាញរូបសម្រស់ឲ្យបុរសដែលមិនមែនជាសមាជិកគ្រួសារបានឃើញឡើយ។ ដូច្នេះហើយ ស្ត្រីដែលមានអាយុចាប់ពី ៨ឆ្នាំឡើងទៅ ត្រូវស្លៀកពាក់ និងប្រើកន្សែងរុំឱ្យជិតខ្លួន ពេលដែលចេញទៅក្រៅម្ដងៗ។ មិនតែប៉ុណ្ណោះ តាលីបង់ ហាមមិនឲ្យថតរូប ថតវីដេអូ ឬបង្ហាញរូបស្ត្រីនៅលើកាសែត ឬទស្សនាវដ្ដីជាដាច់ខាត។
៣. មិនអនុញ្ញាតឱ្យរៀនខ្ពស់ឡើយ

ការសិក្សាអប់រំសម្រាប់កុមារីអាហ្វហ្គានីស្ថាននៅតែផ្ដល់ជូនជាធម្មតា ប៉ុន្តែមានការរឹតត្បិតខ្លាំង ហើយបើមានអាយុចាប់បី ១៤ ឆ្នាំឡើងទៅ ក្មេងស្រីត្រូវបង្ខំឱ្យឈប់រៀន។ ចាប់តាំងពីពួក តាលីបង់ កាន់កាប់ប្រទេសមក ពួកគេបានបញ្ជាឱ្យបិទសាលារៀនសម្រាប់ស្ត្រីទាំងអស់ ខណៈដែលក្មេងប្រុសជំទង់ៗក៏ត្រូវបង្ខំឱ្យបម្រើជាទាហានទៀតផង។ ពេលនេះ សាលារៀនកម្រិតមធ្យមឡើងទៅ បើកដំណើរការសម្រាប់តែប្រុសៗប៉ុណ្ណោះ។
៤. មិនអនុញ្ញាតឱ្យធ្វើការតាមស្ថាប័នធំៗ

ក្រោយតាលីបង់ចូលទៅគ្រប់គ្រងអាហ្វហ្គានីស្ថាន ពួកគេបានបង្ខំឲ្យស្ត្រីលាឈប់ពីកន្លែងការងារធំៗស្ទើរទាំងអស់ ហើយវិលត្រឡប់ទៅធ្វើការជាស្ត្រីមេផ្ទះ។ ការដាក់គំនាបពីរបប តាលីបង់ បូករួមទាំងប្រពៃណីសាសនាផង ស្ត្រីមិនអាចជ្រើសរើសនូវអាជីពដែលខ្លួនស្រឡាញ់នោះទេ។
៥. មិនឱ្យអនុញ្ញាតឱ្យទៅព្យាបាលដែលមានគ្រូពេទ្យជាបុរស

សឹងគ្រប់កន្លែងដែលព្យាបាលជំងឺនៅអាហ្វហ្គានីស្ថាន សុទ្ធតែជាគ្រូពេទ្យប្រុសបម្រើការ។ ក្នុងនោះស្ត្រីត្រូវបានហាមឃាត់មិនឱ្យទៅព្យាបាលដែលមានគ្រូពេទ្យជាបុរសឡើយ។ ដូចនេះស្ត្រីនៅទីនោះគ្មានសិទ្ធិទទួលការព្យាបាល ឬថែរក្សាសុខភាពបានត្រឹមត្រូវស្មើនឹងបុរសនោះទេ។
៦. មិនអនុញ្ញាតឱ្យពាក់ព័ន្ធជាមួយរឿងនយោបាយ

បន្ទាប់ពី តាលីបង់ ឡើងជាថ្នាក់ដឹកនាំកំពូលរបស់អាហ្វហ្គានីស្ថាន ស្ត្រីទាំងអស់មិនអនុញ្ញាតឱ្យពាក់ព័ន្ធរឿងនយោបាយដាច់អហង្ការ។ ស្ត្រីទាំងអស់ត្រូវគំរាមមិនឱ្យនិយាយពីរឿងនយោបាយ ចូលប្រឡូកក្នុងនយោបាយ មិនឱ្យបម្រើការក្នុងជួររដ្ឋ និងសូម្បីតែបង្ហាញខ្លួននៅតាមបណ្ដាញទូរទស្សន៍ ឬកម្មវិធីជួបជុំនានា។ នរណាដែលហ៊ានបំពាន ត្រូវដាក់ទណ្ឌកម្មដោយវាយនឹងរំពាត់នៅមុខមហាជន ឬកាត់ម្រាមដៃ។ ក្នុងករណីខ្លះ ស្ត្រីត្រូវបាញ់សម្លាប់ភ្លាមៗទៀតផង៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
ចុចអាន៖ មកស្គាល់ Mullah Akhund មេដឹកនាំ រដ្ឋាភិបាលអាហ្វហ្គានីស្ថានថ្មី

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ