Connect with us

KPT+

ចេញសញ្ញាមួយចំនួននេះ បង្ហាញថា កូនមានជំងឺពិបាកផ្ចង់អារម្មណ៍

បានផុស

នៅ

ជំងឺពិបាកផ្ចង់អារម្មណ៍ កើតឡើងនៅពេលអូនតូចសកម្មជ្រុល មិនអាចរក្សា​ការ​ផ្តោត​អារម្មណ៍​ និង​មាន​អាកប្បកិរិយាដែលអាច​ធ្វើឲ្យប៉ះពាល់ដល់ការសិក្សា ទំនាក់ទំនងក្នុងគ្រួសារ និងក្នុងសង្គម។ តើជំងឺពិបាកផ្ចង់អារម្មណ៍មានអាការៈអ្វីខ្លះ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កុមារដែលមានជំងឺពិបាកផ្ចង់អារម្មណ៍អាចបង្ហាញអាការៈមុនអាយុ ១២ឆ្នាំ តែចំពោះកុមារមួយ​ចំនួន​អាចមានអាការៈតាំងពីអាយុ ៣ឆ្នាំ។ អាការៈជំងឺអាចស្រាល មធ្យម ឬធ្ងន់ ហើយអាច​បន្តរហូត​ដល់ពេញវ័យ។ ជំងឺនេះកើត​ឡើងញឹកញាប់លើក្មេងប្រុសជាងក្មេងស្រី។​ ម្យ៉ាងទៀតក្មេង​ប្រុស ស្រី ដែល​មាន​ជំងឺ​ពិបាកផ្ចង់អារម្មណ៍អាចមានអាកប្បកិរិយាខុសគ្នា។ ជំងឺពិបាកផ្ចង់​អារម្មណ៍​ចែក​ចេញ​ជា​ ៣ ប្រភេទគឺ៖

១. មិនយកចិត្តទុកដាក់

  • មិនយកចិត្តទុកដាក់ចំពោះព័ត៌មានលម្អិតទេ ឬធ្វើកិច្ចការសាលាខុសច្រើន និងខ្ជីខ្ជា
  • មានបញ្ហាក្នុងការផ្តោតអារម្មណ៍មិនថាពេលធ្វើកិច្ចការ ឬលេង
  • មិនស្តាប់ ទោះបីជាយើងនិយាយជាមួយផ្ទាល់ក៏ដោយ
  • មានការពិបាកក្នុងការធ្វើតាមការណែនាំ ហើយមិនអាចបញ្ចប់កិច្ចការ​សាលា ឬការងារផ្ទះ
  • មានបញ្ហាក្នុងការរៀបការងារ និងសកម្មភាពផ្សេងៗ
  • គេចវេះ ឬមិនចូលចិត្តកិច្ចការដែលត្រូវការការគិតដូចជាកិច្ចការសាលា
  • បាត់សម្ភារៈដែលត្រូវការចាំបាច់សម្រាប់កិច្ចការ ឬសកម្មភាពប្រចាំថ្ងៃដូចជា តុក្កតា កិច្ចការសាលា ឬ​ខ្មៅដៃជាដើម
  • ងាយបែកអារម្មណ៍
  • ភ្លេចធ្វើកិច្ចការប្រចាំថ្ងៃមួយចំនួនដូចជាធ្វើកិច្ចការផ្ទះ

២. សកម្មជ្រុលឬធ្វើតាមចិត្ត

  • នៅមិនស្ងៀម
  • មានការពិបាកក្នុងការអង្គុយក្នុងថ្នាក់ ឬក្នុងស្ថានភាពផ្សេងទៀត
  • រត់ជុំវិញ ឬឡើងទីខ្ពស់ក្នុងស្ថានភាពមិនសមស្រប
  • មានបញ្ហាក្នុងការលេង ឬធ្វើសកម្មភាពណាមួយដោយស្ងៀមស្ងាត់
  • និយាយច្រើនជ្រុល
  • ឆ្លើយមិនបានគិត និងរំខានដល់អ្នកសួរ
  • មានការលំបាកក្នុងការរង់ចាំឱ្យដល់វេនខ្លួន
  • រំខាន ឬជ្រៀតចូលការសន្ទនា ការលេង ឬសកម្មភាពរបស់អ្នកដទៃ

៣. ចំរុះ

កុមារដែលស្ថិតក្នុងប្រភេទនេះមានអាការៈទាំងអស់របស់ជំងឺផ្ចង់អារម្មណ៍ទាំងប្រភេទទី ១ និងទី ២។

ជំងឺពិបាកផ្ចង់អារម្មណ៍អាចត្រូវព្យាបាលដោយប្រើថ្នាំ ប្រសិនបើធ្ងន់ធ្ងរ ប៉ុន្តែ​ជា​ទូទៅជំងឺនេះត្រូវបានព្យាបាលដោយកែប្រែអាកប្បកិរិយាដូចជា ការបង្កើត​ព្រំ​ដែនឱ្យកុមារ ការ​ផ្តល់​ការណែនាំខ្លីៗ និងឱ្យកុមារធ្វើតាមការណែ​នាំឡើងវិញម្តងទៀត ព្រមទាំង​កែប្រែ​បរិយាកាស​សិក្សាដើម្បីកាត់បន្ថយការរំខានដូចជា ឱ្យកុមារអង្គុយនៅមុខ ឬជិតតុរបស់គ្រូ។ កុមារដែលមានជំងឺពិបាកផ្ចង់អារម្មណ៍ ចូលចិត្តធ្វើចលនា និងធ្វើសកម្មភាពដែលប្រើរាងកាយ ប៉ា​ម៉ាក់​អាចលើកទឹកចិត្តឱ្យ​អា​អូនលេងកីឡា៕

អត្ថបទផ្ដល់ដោយ៖​Hello Krupet

ចុចអាន៖ហេតុអ្វីបានជាកុមារ​ ប្រើពាក្យអាសអាភាស នៅក្នុងប្រព័ន្ធផ្សព្វផ្សាយតាមអ៉ីនធឺណិត?

ចុចអាន៖គន្លឹះ ៥ យ៉ាង ជួយឲ្យមានកូនតាមចិត្តចង់បាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៣២ នាទីutes មុន

​​តួលេខអ្នកស្លាប់​​​ពី​ការ​រលំ​បាក់​អគារ​នៅ​បាងកក​កើន​ដល់​៤៤​នាក់ ខណៈ៥០​នាក់​បាត់ខ្លួន​

ព័ត៌មានជាតិ២ ម៉ោង មុន

នារីវៀតណាមម្នាក់ ត្រូវអាជ្ញាធរខេត្តហៅទៅអប់រំ ណែនាំ បន្ទាប់ពីរាំដោះអាវបញ្ចេញដើមទ្រូងក្នុងសង្ក្រាន្តស្វាយរៀង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​មេដឹកនាំ​ចិន​បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត​ធ្វើ​ការជាមួយ​វៀតណាម ​ក្នុងដំណើរ​ទស្សនកិច្ច​ដែលហ៊ុំព័ទ្ធ​ដោយសង្គ្រាម​ពាណិជ្ជកម្ម​​​ដ៏ស្រួចស្រាល​

ព័ត៌មានជាតិ៤ ម៉ោង មុន

ថ្ងៃទី ១ ពិធីបុណ្យចូលឆ្នាំ ​ទេសចរ​មក​លេង​ខេត្តបាត់ដំបងកើនឡើង​ ទាំង​ទេសចរជាតិ​និង​អន្តរជាតិ

ព័ត៌មានជាតិ៤ ម៉ោង មុន

ថ្ងៃដំបូង «សង្ក្រាន្ដវត្តភ្នំ»មានពលរដ្ឋជិត៥០ម៉ឺននាក់ទៅលេងបាញ់ទឹក លាបម្សៅ នៅវត្តភ្នំ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​មិនធម្មតាទេ​លើក​នេះ​ វៀតណាមស្វាគមន៍​មេដឹកនាំចិន ​ដោយ​បាញ់​កាំភ្លើង​ធំ​២១ដើម​​

ព័ត៌មានជាតិ២ ម៉ោង មុន

នារីវៀតណាមម្នាក់ ត្រូវអាជ្ញាធរខេត្តហៅទៅអប់រំ ណែនាំ បន្ទាប់ពីរាំដោះអាវបញ្ចេញដើមទ្រូងក្នុងសង្ក្រាន្តស្វាយរៀង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​អាមេរិករៀបចំ​ផែនការ​​ដកខ្លួន​ពីអង្គការ​អន្តរ​ជាតិ​​ស្ទើរទាំងអស់​​នៅឆ្នាំ​ក្រោយ​ និងកាត់បន្ថយ​ការចំណាយ​ដ៏សម្បើម​ពីក្រសួងការបរទេស​

ព័ត៌មានជាតិ២២ ម៉ោង មុន

សង្ក្រាន្ត ២ ធ្នូ លើទឹកដីប្រវត្តិសាស្ត្រស្រុកស្នួល ទទួលការគាំទ្រយ៉ាងច្រើនកុះករពីយុវជនយុវនារី

ព័ត៌មានជាតិ៦ ម៉ោង មុន

តំបន់​ទេសចរណ៍ទឹកជួរកាំពី​​ ថ្ងៃទីមួយ​ចូលឆ្នាំថ្មី ទទួល​ទេសចរទៅកម្សាន្ត​​ប្រមាណ ៣,៣៥៣ នាក់

Sokha Hotels

ព័ត៌មានពេញនិយម