KPT+
ហេតុផល ៦ យ៉ាង ម៉ាក់ប៉ាគួរឲ្យកូនតូចៗរៀនហែលទឹក
បើម៉ាក់ប៉ាចង់ឲ្យកូនហាត់ប្រាណ ម៉ាក់ប៉ាគួរពិចារណាកីឡាហែលទឹក ព្រោះក្មេងៗចូលចិត្តលេងទឹកណាស់។ ការហែលទឹកមិនត្រឹមតែជាកីឡាដែលសប្បាយទេ ថែមទាំងធ្វើឱ្យក្មេងៗមានសុខភាពល្អ និងជួយឱ្យក្មេងៗអភិវឌ្ឍផ្នែកផ្សេងៗទៀតជាច្រើន។ ខាងក្រោមនេះជាហេតុផលទាំង ៦ ដែលកូនតូចៗគួររៀនហែលទឹក។
១. ហែលទឹកជួយការពារការលង់ទឹក
យោងតាមរបាយការណ៍អត្រាមរណភាពកុមាររបស់អង្គការសុខភាពពិភពលោក (WHO) នៅប្រទេសកម្ពុជាការលង់ទឹក គឺជាបុព្វហេតុចម្បងនៃការស្លាប់របស់កុមារបន្ទាប់ពីទារក។ ការចេះហែលទឹករួមទាំងការមានចំណេះដឹងអំពីរបៀបមានសុវត្ថិភាពនៅក្នុងទឹកអាចកាត់បន្ថយហានិភ័យនៃការលង់ទឹករបស់ក្មេងៗបាន។
២. ហែលទឹកជាកីឡាដែលមានផលប៉ះពាល់ទាប
ហែលទឹកគឺជាកីឡាដែលមានផលប៉ះពាល់ទាប បើប្រៀបធៀបទៅនឹងកីឡាពេញនិយមផ្សេងទៀតដូចជា បាល់បោះ បាល់ទាត់ វាយសី…។ យោងតាមសាកលវិទ្យាល័យ Bucknell រាងកាយនឹងអណ្តែត ៩០ % នៅពេលដែលស្ថិតនៅក្នុងទឹកជម្រៅត្រឹមក ដូច្នេះកូនៗនឹងមិនដួល ប៉ះទង្គិច របួសជង្គង់ គ្រេចកជើង របួសស្មា គ្រេចកដៃ ឬឈឺសន្លាក់ដូចកីឡានៅលើគោកឡើយ។
៣. ហែលទឹកជាការហាត់ប្រាណពេញរាងកាយ
ការហែលទឹកជួយបង្កើនកម្លាំង ភាពបត់បែន ភាពអត់ធន និងធ្វើឱ្យរាងកាយមានតុល្យភាព។ វាគឺជាលំហាត់ប្រាណបេះដូង និងសួត ព្រោះវាជួយបង្កើនការស៊ូទ្រាំដង្ហើម និងជួយបង្កើនប្រសិទ្ធភាពរាងកាយក្នុងការប្រើអុកស៊ីសែន។ ឯសាច់ដុំដៃ ជើង និងខ្នងក៏ត្រូវបានប្រើក្នុងពេលដំណាលគ្នាដែរ ដែលជួយដុតបំផ្លាញកាឡូរី។ ការហែលទឹកស័ក្ដិសមបំផុតសម្រាប់កុមារធាត់។
៤. ការហែលទឹកជួយក្មេងៗអភិវឌ្ឍលឿន
ការរៀនហែលទឹកតាំងពីក្មេងជួយអភិវឌ្ឍប្រាជ្ញាក្មេងៗ។ សាស្ត្រាចារ្យ Robyn Jorgensen អ្នកដឹកនាំស្រាវជ្រាវលើគម្រោងដែលសិក្សារយៈពេល ៤ ឆ្នាំលើកុមារជាង ៧ ០០០ នាក់បង្ហាញថា “កុមារដែលហែលទឹកមានការយល់ដឹងខ្ពស់ជាងកុមារក្នុងវ័យស្របាលគ្នាដែលមិនហែលទឹក ៦ ទៅ ១៥ ខែ លើជំនាញយល់ដឹង ការដោះស្រាយចំណោទគណិតវិទ្យា ការរាប់ ការរៀនភាសា និងការធ្វើតាមការណែនាំ។
៥. ការហែលទឹកជួយបង្កើនទំនុកចិត្តដល់ក្មេងៗ
ការហែលទឹកផ្តល់ឱកាសឱ្យក្មេងតូចៗប្រកួតប្រជែងលក្ខណៈមិត្តភាព និងទទួលបានរង្វាន់ដែលជួយកុមារឱ្យមានទំនុកចិត្តលើ និងជឿជាក់លើសមត្ថភាពរបស់ខ្លួនឯង។ យោងតាមការស្រាវជ្រាវវិទ្យាសាស្ត្របានបង្ហាញថា កុមារដែលហែលទឹកតាំងពីក្មេងអាចសម្របខ្លួនបានលឿនក្នុងបរិស្ថានថ្មី មានសមត្ថភាព មានភាពជឿជាក់លើខ្លួនឯង និងឯករាជ្យជាងក្មេងៗក្នុងវ័យស្រករគ្នាដែលមិនហែលទឹក។
៦. ការហែលទឹកផ្តល់ឱកាសឱ្យកូនតូចៗរាប់អានមិត្តថ្មី
អាងហែលទឹកក៏ជាកន្លែងដ៏ល្អសម្រាប់កូនតូចៗជួបមិត្តភ័ក្តថ្មីៗក្រៅពីមិត្តភ័ក្តជិតខាងផ្ទះ និងក្នុងថ្នាក់រៀនដែលផ្តល់ឱ្យពួកគេនូវបទពិសោធន៍កាន់តែទូលំទូលាយនិងរង្វង់សង្គមធំទូលាយ។
ក្មេងតូចៗគួររៀនហែលទឹកនៅអាយុ ៤ ឆ្នាំព្រោះនៅអាយុនេះអាអូនអាចសម្របសម្រួលចលនាដើម្បីហែល និងធាក់ទឹកដែលជាជំនាញសំខាន់ក្នុងការហែលទឹក និងរៀនជំនាញមូលដ្ឋានដូចជា ការបណ្តែតខ្លួនលើទឹកជាដើម៕
ចុចអាន៖ចង់ឲ្យកូនក្លាយជាអ្នកពូកែរកស៊ី មកដឹងគន្លឹះ បង្រៀនប៉ុន្មានក្បាច់នេះ
ចុចអាន៖ដាក់វិន័យឲ្យកូន មានផលល្អទៅថ្ងៃក្រោយ ឪពុកម្ដាយមួយចំនួនគួរដឹង
-
សន្តិសុខសង្គម៧ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?