Connect with us

KPT+

ទម្លាប់មិនល្អមួយចំនួន ជាមូលហេតុធ្វើឲ្យឈឺសន្លាក់​ ទាំងវ័យក្មេង

បានផុស

នៅ

និយាយដល់​រឿង​ឈឺ​សន្លាក់ គ្នា​យើង​ច្បាស់​ជា​​គិត​ដល់​ប៉ាម៉ាក់​ អ៊ំៗ​ចាស់ៗ​មិន​ខាន ប៉ុន្តែ​ជំងឺ​នេះ ទោះ​យើង​កំពុង​ស្ថិត​នៅវ័យ​ក្មេង ​ក៏អាច​កត់​បាន​ដែរ ពិសេស​គ្នា​យើង​មាន​ទម្លាប់​រស់​នៅ​មិន​ល្អ​មួយ​ចំនួន។ អត្ថបទ​នេះ “Hello គ្រូពេទ្យ” នឹង​លើក​ឡើង ទម្លាប់​មិន​ល្អ​នាំ​ឲ្យ​យើង​ឈឺ​សន្លាក់​ទាំង​វ័យ​ក្មេ​ងបាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១- លើស​ទម្ងន់

បើទម្ងន់យើង​​កើន​ត្រឹម ​១គីឡូ ក៏​ដោយ ក៏​អាច​បង្កើន​សម្ពាធ​​លើ​សន្លាក់​ជង្គង់​ បណ្តាល​​​ឲ្យ​ខ្នង ត្រគាក និង​ប្រអប់​ជើង ​ឈឺ​បានដូច​គ្នា។ បន្ថែម​ពី​នោះ បញ្ហា​​លើស​ទម្ងន់​ នឹង​​បង្ក​ឲ្យ​មាន​ការ​ហើម និង​​រលាក​លើរាង​កាយបាន។ ហេតុ​នេះ ​គ្នា​យើង​​គួរ​គប្បី​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ច្រើន។

២- ទម្លាប់​ចុច​​ទូរសព្ទ​ច្រើន

​ចុច​ទូរសព្ទ​ច្រើន ​​ធ្វើ​ឲ្យ​សរសៃ​ពួរ​​​ដៃ​ និង​ស្រោម​សន្លាក់​ឆ្អឹង​ប្រអប់​ដៃ រងការ​រលាក។ លើស​ពី​នេះ ទម្លាប់​ចុច​ទូរសព្ទ​ច្រើន​ ក៏​បណ្តាល​ឲ្យ​​ឆ្អឹង​​ក និង​​សាច់​ដុំ​ស្មា​រង​សម្ពាធ​ ជា​ហេតុ​ឲ្យ​​កន្លែង​ទាំង​នេះ​មាន​បញ្ហា​ បង្ក​ជា​ការ​ឈឺ​ចាប់​បាន​ផង​ដែរ។

៣- ឧស្សាហ៍​ពាក់​ស្បែក​ជើង​កែង​ចោត (នារី​ៗ)

ស្បែក​ជើង​​​កែង​ចោត​កាន់​តែខ្ពស់ ធ្វើ​​ឲ្យ​ទម្ងន់យើង​​ ដាក់​សម្ពាធ​លើ​ចុង​ប្រអប់​ជើង​​ខាង​មុខ ដោយ​ត្រូវ​ធ្វើ​ការ​ទ្រ​ទម្ងន់​ខ្លាំងជាង​មុន​។ បើ​ពាក់​រាល់​ថ្ងៃ​ទៀត​នោះ ​អាច​បង្ក​ផល​ប៉ះ​ពាល់​ដល់​ឆ្អឹង​សន្លាក់​ប្រអប់​ជើង​ទៅ​ថ្ងៃ​ខាង​មុខ​។

៤- ស្ពាយរបស់​ធ្ងន់ៗ​

សម្ពាធ​កាបូប​ធ្ងន់​ៗ​ ​ប្រៀប​ដូច​​នឹងការ​បង្កើន​ទម្ងន់ ​ក៏​ជាការ​ដាក់​​សម្ពាធ​​ទៅ​លើ​ផ្នែក​ផ្សេង​ៗរបស់​​សន្លាក់​ឆ្អឹង ពិសេស​ឆ្អឹង​ក និង​ស្មា ​បង្ក​ឲ្យ​​​មាន​បញ្ហា​បាន ដូច្នេះ​គួរ​​លៃ​សម្ពាយ កុំ​ឲ្យ​ធ្ងន់​ខ្លាំង​ពេក។

៥- មិន​សូវ​ពត់​ពែន​ខ្លួន

ចូលចិត្ត​នៅ​ស្ងៀម​​ទ្រឹងៗ មិន​សូវពត់​បត់​បែន​ខ្លួន ក៏មិន​​ល្អសម្រាប់​ឆ្អឹង​សន្លាក់​​​​ដែរ។ អ្នក​ជំនាញ​សុខភាព​ជា​ច្រើន​លើក​ឡើង​ថា យូរ​ៗ​ម្តង ក្រោយ​ការ​អង្គុយ​ធ្វើ​ការ​ងារ ឬ​សិក្សា​យូរ ការ​ពត់​ខ្លួន​​ជា​​​សកម្មភាព​ល្អ​មួយ ជួយ​សម្រាល​សម្ពាធ​​​លើ​ឆ្អឹង​សន្លាក់​​​​បាន។

៦- គេង​មិន​គ្រប់​គ្រាន់

ទម្លាប់​ចូល​គេង​​មិន​បាន​ស្កប់​ស្កល់ ​អាច​បង្ក​ជា​បញ្ហាមួយ​ដល់​ឆ្អឹង​ដូច​គ្នា ព្រោះ​ការ​​សិក្សា​ស្រាវជ្រាវ​ជា​ច្រើន​បង្ហាញ​ថា ​គេង​ពុំ​បាន​គ្រប់​គ្រាន់ ធ្វើ​ឲ្យ​សាច់​ដុំ​ និង​ឆ្អឹង ពិសេស​ឆ្អឹង​សន្លាក់​ មិន​បាន​សម្រាក មិន​អាច​ទទួល​បបាន​​ថាម​ពល​​ឡើង​វិញ ដែល​ជា​ហេតុ​បង្ក​បញ្ហា ឲ្យ​ឆ្អឹង​ទាំង​នោះ​ងាយ​ឈឺ​ចាប់​៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖មុខក្រហមចេញសរសៃរវាម ពាក់ព័ន្ធនឹងការលាបម្សៅលាយ ស្រីៗត្រូវប្រយ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ២ ម៉ោង មុន

អ្នក​នយោបាយ​កម្ពុជា ៖ ទណ្ឌិត សម រង្ស៊ី និង​ក្រុមប្រឆាំង​ជ្រុលនិយមថៃ ទាញ​យក​ចំណេញ​រៀងៗខ្លួន​ពី​ឃាតកម្មលើលោក លិម គឹមយ៉ា

កីឡា៣ ម៉ោង មុន

ក្រុមភ្ញៀវទាំង៣រកបានជ័យជម្នះក្នុងការប្រកួតជើងទី១ វគ្គ​១៦​ក្រុម ពានសម្តេច​តេជោ​

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង នឹងរៀបចំព្រឹតិ្តការណ៍អុំទូកកៃយ៉ាក់ទស្សនាតំបន់រ៉ាមសារ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ជើង​ហោះ​ហើរនិងខ្សែរថភ្លើងរាប់សិបនៅ​ឥណ្ឌា​​ពន្យាពេល​​ ព្រោះ​អ័ព្ទ​ដ៏​ក្រាស់​​

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋាភិបាលទម្លាក់ថវិកា៣០លានដុល្លារ ដើម្បីអន្តរាគមន៍ទិញស្រូវពីកសិករដែលកំពុងធ្លាក់ថ្លៃ

ជីវិតកម្សាន្ដ៦ ម៉ោង មុន

រកឃើញសពតារាស្រីម្នាក់ ឆេះស្លាប់ម្នាក់ឯង នៅក្នុងហេតុការណ៍ភ្លើងឆេះទីក្រុង LA

សន្តិសុខសង្គម១១ ម៉ោង មុន

អាជ្ញាធរខណ្ឌដង្កោ និងខណ្ឌមានជ័យ និមន្តព្រះសង្ឃ១៤អង្គ ប្រោសព្រំរំដោះគ្រោះលើមហាវិថី ៦០ម៉ែត្រ

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកនាំពាក្យ ថា កម្ពុជាកំពុងរៀបចំនីតិវិធីជាមួយរុស្ស៊ី ដើម្បីបញ្ជូនខ្លួនលោក ហេង សិទ្ធី មកកម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋាភិបាលទម្លាក់ថវិកា៣០លានដុល្លារ ដើម្បីអន្តរាគមន៍ទិញស្រូវពីកសិករដែលកំពុងធ្លាក់ថ្លៃ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

លោក ត្រាំ៖ ភ្លើងឆេះព្រៃនៅ LA បង្កមហន្តរាយ សាហាវជាងគ្រាប់បែកនុយក្លេអ៊ែរ ទៅទៀត

Sokha Hotels

ព័ត៌មានពេញនិយម