KPT+
ប្រយ័ត្ន បើធ្វើរឿងទាំងនេះ ធ្វើឲ្យខួរក្បាលស្ពឹក និងងាប់កោសិកា
ទម្លាប់ក្នុងការរស់នៅ របបអាហារ និងការហាត់ប្រាណ មានឥទ្ធិពលយ៉ាងខ្លាំងមកលើសុខភាពរបស់យើង ទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត ហើយមានកត្ដាមួយចំនួន បានប៉ះពាល់ដល់ខួរក្បាលរបស់យើងដោយពុំដឹងខ្លួន ដោយធ្វើឲ្យស្ពឹក រកគិតអ្វីពុំឃើញ ឬងាប់កោសិកាខួរក្បាល ដែលបណ្ដាលឲ្យប្រឈមនឹងការភ្លេចភ្លាំង ពេលចាស់ទៅ។

ខាងក្រោមនេះ ជារឿងមួយចំនួន ដែលបណ្ដាលឲ្យខួរក្បាលស្ពឹក និងងាប់កោសិកាខួរក្បាល៖
១. ខ្សោះជាតិទឹក បណ្ដាលឲ្យកោសិកាខួរក្បាលរួញតូច
កោសិកាខួរក្បាល ក៏ដូចកោសិកាផ្សេងៗទៀតក្នុងរាងកាយដែរ ត្រូវការទឹក ដើម្បីបំប៉នពួកវា។ បើរាងកាយខ្សោះជាតិទឹក នោះកោសិកានឹងរួញតូច ហើយបណ្ដាលឲ្យខួរក្បាលដំណើរការមុខងារមិនល្អ។
២. គ្រឿងស្រវឹង គ្មានផ្ដល់ផលល្អណាមួយដល់ខួរក្បាលទេ
កោសិកាខួរក្បាល នឹងរួញតូច នៅពេលវារងការប៉ះពាល់ដោយគ្រឿងស្រវឹង ហើយក្នុងការសិក្សានានា តាមរយៈការពិនិត្យ CT Scan ក៏រកឃើញដែរថា ខួរក្បាលរួញតូច ដោយសារតែគ្រឿងស្រវឹង។ គ្រឿងស្រវឹង បង្កឲ្យមានការធ្លាក់ចុះវីតាមីន Thiamine ដែលបណ្ដាលឲ្យមានបញ្ហាខួរក្បាលធ្ងន់ធ្ងរ ហៅថា ជំងឺរលាកខួរក្បាល Wernicke។ រោគសញ្ញា រួមមាន ច្រឡំ បញ្ហាសម្រួលសាច់ដុំដែលអាចឈានដល់ដើរមិនរួច និងបញ្ហាចលនាភ្នែក ដោយសារខូចសរសៃប្រសាទ។ ទាំងនេះ អាចវិវត្តទៅការភ្លេចជាអចិន្ត្រៃយ៍ និងអសមត្ថភាពក្នុងការរៀន និងចងចាំអ្វីថ្មីៗ។
៣. Hot Dogs និង Pizza ពាក់ព័ន្ធជាមួយការខូចកោសិកាខួរក្បាល
អាហារប្រភេទ Hot Dogs និង Pizza ស្ថិតនៅក្នុងក្រុមសារធាតុ Advanced Glycation End (ផលិតផលមានស្ករ និងប្រូតេអ៊ីន កម្រិតខ្ពស់)។ ក្រុម AGEs មានការបំបែកមូលេគុលតូចៗ ដែលបង្កការបំផ្លាញជាងពពួករ៉ាឌីកាល់សេរីទៀត។ នៅពេល AGEs ចូលទៅក្នុងសរីរាង្គណា វាបំផ្លាញប្រូតេអ៊ីន តាមរយៈការចងភ្ជាប់ DNA។ នៅពេល DNA ត្រូវចងភ្ជាប់ជាមួយ AGEs វាដំណើរការមុខងារមិនបានល្អ។ ជាងនេះទៅទៀត ពេលប្រូតេអ៊ីនកាន់តែច្រើន បានបំផ្លាញដោយ AGEs នៅក្នុងសរីរាងណាមួយ វាពន្លឿនភាពចាស់ នៅក្នុងសរីរាង្គនោះ។
៤. កម្រិតជាតិស្ករខ្ពស់ក្នុងឈាម
កម្រិតជាតិស្ករខ្ពស់ក្នុងឈាម បណ្ដាលមកពីការញ៉ាំអាហារច្រើនពេក ការញ៉ាំអាហារកែឆ្នៃ ឬការញ៉ាំអាហារមានជាតិស្ករ (Glycemic) ខ្ពស់។ នៅពេលរាងកាយ ទទួលជាតិស្ករកម្រិតខ្ពស់ វាបញ្ចេញអាំងស៊ុយលីនក្នុងបរិមាណច្រើនជាងធម្មតា ចេញពីលំពែងរបស់យើង។ បរិមាណអាំងស៊ុយលីនក្នុងកម្រិតធម្មតា ពុំប៉ះពាល់រាងកាយទេ ប៉ុន្ដែបើកម្រិតខ្ពស់ វាប៉ះពាល់ និងកែប្រែមេតាប៉ូលិស ដោយបង្កឲ្យធាត់ និងរលាក។ វាក៏អាចបង្កការវិវត្តទៅកើតជំងឺទឹកនោមផ្អែមផងដែរ។
កម្រិតជាតិស្ករខ្ពស់ក្នុងឈាម បណ្ដាលឲ្យមានជាតិស្ករ (Glycation) នៅក្នុងជាលិកា ដោយការចងភ្ជាប់ជាលិកា និងការពន្លឿនការបំផ្លាញដោយសារធាតុ AGEs។ ដូចបញ្ជាក់ពីខាងលើ សារធាតុ AGEs នេះ ពាក់ព័ន្ធជំងឺភ្លេចភ្លាំង។

៥. ប្រឹងហាក់ប្រាណខ្លាំង ពេលរាងកាយធ្លាក់ចុះវីតាមីន C និង E
ការហាត់ប្រាណ គឺល្អសម្រាប់សុខភាពរយៈពេលវែង ប៉ុន្ដែក៏មានពពួករ៉ាឌីកាល់សេរីមួយចំនួន ត្រូវបានផលិត នៅពេលហាត់ប្រាណផងដែរ។ ប្រសិនបើយើងមានការធ្លាក់ចុះកម្រិតវីតាមីន C និង E ពេលហាត់ប្រាណ ពពួករ៉ាឌីកាល់សេរី នឹងបង្កការបំផ្លាញសរីរាង្គទាំងអស់ រួមទាំងខួរក្បាលផងដែរ៕
ចុចអាន៖មកដឹងពីមូលហេតុ ដែលធ្វើឲ្យដាច់សរសៃឈាមខួរក្បាល និងរោគសញ្ញា

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?