Connect with us

KPT+

បើកប្រទេសឡើងវិញ ដើរលេងក្នុង-ក្រៅស្រុក លែងភ័យឆ្លងកូវីដ បើគោរពតាមលក្ខខណ្ឌទាំងនេះ

បានផុស

នៅ

ប្រទេសជាច្រើនក្នុងតំបន់អាស៊ានចាប់ផ្ដើមបើក​ព្រំដែន​ជា​បណ្តើរៗ ដើម្បី​ស្វាគមន៍​ភ្ញៀវ​ទេសចរ​បរទេសដែលទទួលការចាក់វ៉ាក់សាំងរួចរាល់ ស្របពេលដែលកម្ពុជាក៏បើកប្រទេសពេញលេញដូចគ្នានៅថ្ងៃទី ១ ខែវិច្ឆិកានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេសនានាក្នុងតំបន់អាស៊ីអាគ្នេយ៍ដូចជា កម្ពុជា ថៃ វៀតណាម និងសិង្ហបុរី បានចាប់ផ្តើមបើកខេត្តមួយចំនួនសម្រាប់ទទួលភ្ញៀវទេសចរបរទេសចូលមកក្នុងប្រទេស ក្នុងគោលបំណងជំរុញឧស្សាហកម្មទេសចរណ៍ ក៏ដូចជាជួយស្ដារសេដ្ឋកិច្ចជាតិឡើងវិញ ក្រោយបិទខ្ទប់មួយរយៈធំកន្លងមក។

ក្នុងឱកាសដែលមានការអនុញ្ញាតឱ្យបើកទទួលភ្ញៀវទេសចរជាតិនិងអន្តរជាតិ អ្នកជំនាញទូន្មានអ្នកដើរកម្សាន្តទាំងក្នុងនិងក្រៅប្រទេសទាំងអស់ពិចារណាលើចំណុចប៉ុន្មានខាងក្រោម ដើម្បីថែរក្សាសុវត្ថិភាពសុខភាពពីការចម្លងនៃវីរុសកូវីដ-១៩៖

ចាំបាច់ត្រូវមានជែល និងអាល់កុលបាញ់តាមខ្លួន

មកទល់បច្ចុប្បន្ន វិទ្យាសាស្ត្ររកឃើញថា មនុស្សអាចឆ្លងជំងឺកូវីដ-១៩ តាមរយៈការប៉ះពាល់ជាមួយនឹងផ្ទៃនៃវត្ថុផ្សេងៗបាន ប៉ុន្តែវាមានហានិភ័យទាបនោះទេ។ ទោះបីហានិភ័យទាបមែន តែដើម្បីសុវត្ថិភាពខ្ពស់ មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺឆ្លង​ ​សហរដ្ឋ​អាមេរិក បញ្ជាក់​ឱ្យសម្អាតផ្ទៃផ្សេងៗ ជាមួយនឹងអាល់កុលជានិច្ច មុនពេលប៉ះពាល់។​ ជាពិសេសអាល់កុលមានសារសំខាន់បំផុត ពេលអ្នកធ្វើដំណើរម្សាន្តតាមតំបន់នានា កំលុងបើកប្រទេសឡើងវិញ។ មួយវិញទៀត កុំភ្លេចឱ្យសោះ លាងសម្អាតដៃជាមួយសាប៊ូ និងទឹកឱ្យបានញឹកញាប់ ព្រោះវាជាការសម្អាតដ៏ល្អបំផុត។

ចាំបាច់ត្រូវពាក់ម៉ាស

អ្នកជំនាញណែនាំ គួរតែបន្តពាក់ ព្រោះលទ្ធផលនៃការសិក្សាបង្ហាញថា ការពាក់ម៉ាសអាចកាត់បន្ថយការរីករាលដាលនៃមេរោគ ហើយការចាក់វ៉ាក់សាំងមិនអាចការពារការឆ្លងទាំងស្រុងទេ។ ដរាបណាជំងឺរាតត្បាតនៅតែបន្ត ការពាក់ម៉ាសគឺជាខែលដ៏មានប្រសិទ្ធភាព និងចាំបាច់បំផុត។ សូម្បីតែអ្នកដែលបានចាក់វ៉ាក់សាំង នៅតែមានហានិភ័យនៃការឆ្លងដែរ។

មិនថា អ្នកជាបុគ្គលចាក់វ៉ាក់សាំងពេញលេញក៏ដោយ ចំពោះករណីកិច្ចពាក់ម៉ាសត្រូវតែបន្តអនុវត្ត មិនអាចលើកលេងនោះទេ។ ជាពិសេស ប្រសិនអ្នកធ្វើដំណើរទៅលេងសិង្ហបុរី និងកោះបាលី ម៉ាសត្រូវបានទាមទារឱ្យពាក់នៅគ្រប់កន្លែងសាធារណៈទាំងអស់។

គួរចៀសវាងក្លឹបរាត្រី និងកន្លែងប្រគុំតន្ត្រី

សាស្ត្រាចារ្យ Zhang Ying Ying មកពីសកលវិទ្យាល័យជាតិសិង្ហបុរី ផ្ដល់ប្រសាសន៍ឱ្យភ្ញៀវទេសចរគ្រប់គ្នា បើមិនចង់ប្រថុយគ្រោះថ្នាក់ដោយសារកូវីដ-១៩ទេ គួរចៀសវាងក្លឹបរាត្រី ព្រោះជាទីតាំងចម្លងរហ័សណាស់។ ទិន្នន័យនៃប្រទេសជាច្រើននាពេលកន្លងមក រាល់ពេលភ្ញៀវចូលកម្សាន្តក្លឹប ដោយមិនព្រមពាក់ម៉ាស នឹងបង្កើនហានិភ័យរីករាលដាលខ្លាំង​និងលឿនផងដែរ ដោយសារការជួបជុំជិតស្និទ្ធគ្នាពេក។

គួរទទួលទានអាហារនៅហាងដែលមានបម្រើតុខាងក្រៅ

ការ​ញ៉ាំ​អាហារ​នៅ​ខាង​ក្រៅបន្ទប់បិទជិត ឬ​មាន​ខ្យល់​អាកាសធម្មជាតិគ្រប់គ្រាន់ ​អាច​មាន​ហានិភ័យ​តិច​តួចពី​ការ​ឆ្លងនៃ​មេរោគកូវីដ-១៩។ ប៉ុន្តែចងចាំផងដែរថា គួរកុំរួមតុជាមួយមនុស្សច្រើន និងកៀកៗគ្នាពេក វាអាចពិបាកក្នុងការគ្រប់គ្រងការរាលដាល ប្រសិនបើមានករណីឆ្លងម្នាក់ឬពីរនាក់ក្នុងចំណោមនោះ។

គួរចៀសវាងតំបន់ប្រជុំជន

ប្រសិនបើ ចង់ទេសចរទៅតំបន់ឆ្ងាយៗ ជាតំបន់មិនសូវមានមនុស្ស តើមានសុវត្ថិភាពជាងទីក្រុងធំៗមែនទេ?

តាមការសិក្សាស្រាវជ្រាវលើអត្រានៃការរីករាលដាលនៃកូវីដ-១៩ ត្បិតថានៅទីក្រុងមានខ្ពស់ជាងតំបន់ជនបទក៏ដោយ ប៉ុន្តែបើប្រៀបធៀបដង់ស៊ីតេប្រជាជន គេរកឃើញថា ចំនួនអ្នកឆ្លងមានប្រហាក់ប្រហែលគ្នា។ ទោះជាយ៉ាងណានេះក្ដី អាជ្ញាធរសុខាភិបាលសាធារណៈជុំវិញពិភពលោកបានផ្តល់អនុសាសន៍ឱ្យចៀសវាងតំបន់ដែលមានប្រជាជនកកកុញច្រើន​ ឬទីប្រជុំជន ព្រោះវាប្រឈមការរាលដាលងាយជាទីបំផុត៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ចូល ថៃ មិនចង់ធ្វើចត្តាឡីស័ក ត្រូវអនុវត្តតាមលក្ខខណ្ឌ ៧ ចំណុច នេះ

ចុចអាន៖ បើកប្រទេសទទួលភ្ញៀវទេសចរថ្ងៃនេះ ថៃ ព្រមានប្រជាជនកុំផឹកគ្រឿងស្រវឹងតាមទីសាធារណៈផ្ដេសផ្ដាស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម