KPT+
៧ មូលហេតុនេះហើយ ដែលធ្វើឲ្យក្ដាម Alaska ថ្លៃខ្លាំង ជាងអាហារសមុទ្រផ្សេងទៀត
King Crabs ឬក្ដាម Alaska មានតាំងពីចុងទសវត្សរ៍ឆ្នាំ១៨០០ នៅពេលដែលការនេសាទដំបូង បានចាប់ផ្ដើមនៅឆ្នេរ Alaska នៃកោះ Aleutian ។ ក្ដាម Alaska ជាប្រភេទអាហារសមុទ្រ ដែលមានតម្លៃថ្លៃជាងគេបំផុត ទាំងទំហំ គុណភាព និងរូបរាងដែលមិនអាចមានក្ដាមណាប្រៀបផ្ទឹមបាន។

ក្ដាម Alaska មាន ៣ ប្រភេទ ដែលប្រមូលផលជាលក្ខណៈពាណិជ្ជកម្ម នៅ Alaska ដែលមានដូចជា ពណ៌ត្នោត (អាកាមាស) ខៀវ និងក្រហម។ ក្ដាមក្រហម គឺជាក្ដាមដែលមានតម្លៃថ្លៃជាងគេបំផុតក្នុងពិភពលោក ជាមួយនឹងតម្រូវការយ៉ាងខ្លាំងពីអ្នកប្រើប្រាស់នៅក្នុងប្រទេសជប៉ុន សហរដ្ឋអាមេរិក និងអឺរ៉ុប។ ការប្រមូលផលរាប់លានផោន ពីក្តាមAlaska ពណ៌ក្រហមដ៏ធំបំផុត ត្រូវធ្វើឡើងនៅក្នុងទឹកនៃឆ្នេរសមុទ្រ Bristol និងប្រមូលផលក្នុងរយៈពេលពី ២ ទៅ ៣ ខែ។
ខាងក្រោមនេះ ជាមូលហេតុដែលក្ដាមសមុទ្រ Alaska មានតម្លៃថ្លៃកប់ពពកជាងដទៃទៀត៖
១ ការចិញ្ចឹមក្ដាម Alaska គឺមានគ្រោះថ្នាក់ ក្តាមត្រូវបានគេប្រមូលផលក្នុងអំឡុងពេលរដូវស្លឹកឈើជ្រុះ ក្នុងរយៈពេល ២-៣ ខែ នៅក្នុងទឹកត្រជាក់ នៃឆ្នេរ Alaska។
២ ក្ដាមនេះ ជាប្រភេទក្ដាមដែលកម្រ និងខ្វះធនធានច្រើន ការផ្គត់ផ្គង់ត្រូវបានគ្រប់គ្រងដោយសម្រង់មួយ ដើម្បីការពារនិរន្តរភាពនៃការនេសាទខុសច្បាប់ក្នុងប្រការផ្សេងៗ។
៣ ក្តាមនីមួយៗមានអាយុយ៉ាងតិច ៧-៩ ឆ្នាំ មុនពេលវាឈានដល់ទំហំស្របច្បាប់ សម្រាប់ការរក្សាទុកដាក់ឲ្យសត្រូវស្ដង់ដារ ។
៤ ជាពិសេសក្ដាម Alaska នីមួយៗ ត្រូវសម្រិតសម្រាំងយ៉ាងល្អ មុនពេលធ្វើជាអាហារឲ្យភ្ញៀវពិសា ឬនាំចេញទៅក្រៅប្រទេស។
៥ Alaska ទទួលបានរង្វាន់ដ៏ល្អឯក ទាំងផ្នែកនៃសាច់ណែនល្អ និងជើងពណ៌សដូចព្រិលរបស់វា រួមជាមួយនឹងរសជាតិផ្អែម ឆ្ងាញ់ ជាងសាច់ក្ដាមដទៃទៀត។

៦ ការនេសាទក្តាម Alaska គឺមានគ្រោះថ្នាក់ខ្លាំងណាស់ ហើយអត្រាស្លាប់ក្នុងចំណោមអ្នកនេសាទគឺប្រហែល ៨០ ដង នៃអត្រាស្លាប់របស់កម្មករជាមធ្យម។ វាត្រូវបានណែនាំថា ជាមធ្យម អ្នកនេសាទក្ដាមម្នាក់ បានស្លាប់រៀងរាល់សប្ដាហ៍ក្នុងមួយរដូវៗ។
៧ ចំណែកតម្លៃលក់វិញ មានចាប់ពី ៦០ដុល្លារ ដល់ ៧០ ដុល្លារក្នុងមួយផោន (កន្លះគីឡូ) សម្រាប់ក្ដាមមួយៗ (តម្លៃក្នុងស្រុក មិនទាន់យកចេញទៅក្រៅប្រទេស) ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អគារខ្ពស់ជាងគេទាំង ១០ នៅឌូប៉ៃ និងលេចធ្លោទូទាំងពិភពលោក
ចុចអាន៖កាបូបប្រេនលំដាប់អន្តរជាតិ បុគ្គលមានទ្រព្យវាល់លាន ទើបអាចទិញផ្ដាច់មុខបាន

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង