KPT+
របស់ទាំងនេះមើលទៅសាមញ្ញ តែបើនិយាយពីតម្លៃវិញ ស្មើនឹងឡានមួយគ្រឿង
របស់ខ្លះមានតម្លៃខ្ពស់ សមនឹងយើងចំណាយលុយទិញមក។ ប៉ុន្តែរបស់ខ្លះ ចំណាយខ្ពស់ តែគ្មានប្រយោជន៍។
មកមើលរបស់ថ្លៃៗទាំង ១០ ដែលគ្មានប្រយោជន៍ និងគួរឲ្យអស់សំណើចបំផុតក្នុងពិភពលោក។
១ ប្រឡៅកឆ្កែ ៣.២ លានដុល្លារ

ប្រឡៅកឆ្កែ Amour Amour ដែលផលិតដោយ I Love Dogs Diamonds ក្នុងតម្លៃ ៣.២ លានដុល្លារ។ ប្រឡៅកឆ្កែនេះ ផលិតពីមាស ស ១៨ ការ៉ាត់ និងមានធាតុផ្សំនៃផ្លាទីន និងស្បែកក្រពើផងដែរ។
២ ក្រដាសបង្គន់ ១.៣៨ លានដុល្លារ

ជាធម្មតាក្រដាសបង្គន់ ជាមធ្យមមិនមានតម្លៃថ្លៃខ្លាំងឡើយ។ ប៉ុន្តែ សម្រាប់ក្រដាសបង្គន់មាសមួយនេះ ត្រូវបានលក់ក្នុងតម្លៃ ១.៣៨ លានដុល្លារ។ វាផលិតដោយ Toilet Paper Man មកពីប្រទេសអូស្ត្រាលី និងធ្វើពីដុំមាស ២២ ការ៉ាត់ ហើយត្រូវបានគេសន្មត់ថា មានសុវត្ថិភាពក្នុងការប្រើប្រាស់។
៣ កៅអីមាស ១.៣ លានដុល្លារ

កៅអីមាសនេះ ធ្វើពីមាសសុទ្ធទម្ងន់ ១១០ ផោន អាចរកបាននៅហាងគ្រឿងអលង្ការមួយក្នុងទីក្រុង Suzhou ខេត្ត Jiangsu ភាគខាងកើតប្រទេស ចិន ។
៤ ដុំថ្មដូចសាច់ ១,២៥៥,០០០ ដុល្លារ

គ្រប់គ្នាអាចថាមិនជឿ ឬគិតថាជារឿងអស់សំណើច ដែលដុំថ្មរាងដូចសាច់នេះ មានតម្លៃថ្លៃខ្លាំងមិនធម្មតា។ តែជាការពិតមិនអាចប្រកែកបានឡើយ! ព្រោះដុំថ្មនេះ ត្រូវបានអ្នកមានៗគេទិញយកទៅជាល្បែងលេងកម្សាន្ត។
៥ ដបទឹកសុទ្ធ ៦០,០០០ ដុល្លារ

ដបទឹកពិសេសនេះ ហៅថា Acqua di Cristallo “ Tributo a Modigliani” ទទួលបានតម្លៃមិនគួឲ្យជឿ ចំនួន ៦០,០០០ ដុល្លារ នៅឯការដេញថ្លៃក្នុងឆ្នាំ ២០១០ ។
ដបទឹកគឺជាកែវធ្វើដោយដៃ ស្រោបដោយមាស ២៤ការ៉ាត់ ហើយផ្នែកខាងក្នុងគឺជាការលាយបញ្ចូលគ្នានៃធូលីមាស ២៣ ខេ ចំនួន 5mg នៅក្នុងទឹក និងមានប្រភពធម្មជាតិពីប្រទេសហ្វីជី និង ប្រទេសបារាំង លាយជាមួយទឹកទឹកកកពីប្រទេសអ៊ីស្លង់។
៦ Hot Dog ២,៣៣០០ ដុល្លារ

បង្កើតឡើងនៅទីក្រុងញូវយ៉ក Hot Dog ថ្លៃបំផុតរបស់ពិភពលោកមានប្រវែង ១២ អ៊ីង សំបូរទៅដោយត្រសក់ សាច់គោ Wagyu សាច់ក្រកដែលប្រើពណ៌ស្វាយ និងរបស់ល្អប្រណិតមួយចំនួនទៀត ដែលពិបាករកបំផុត។
៧ Cupcake ១,០៦០ ដុល្លារ

Golden Phoenix នៅ Bloomsbury’s Cupcakes នៅទីក្រុងឌូបៃ មានតម្លៃ ១,០៦២ ដុល្លារ។ វាធ្វើពីមាស ២៤ ការ៉ាត់ដែលអាចបរិភោគបាន និងសូកូឡាល្អបំផុតក្នុងពិភពលោក ។
៨ កាបូបថង់ក្នុងផ្សារទំនើប ១,០០០ ដុល្លារ

នេះជាថង់ប្លាស្ទិកដែលអាចប្រើចោលបាន ដោយ Balenciaga ។ គ្រាន់តែជាថង់ប្លាស្ទិក មួយដែលយើងមិនខ្វល់ក្នុងការទិញ ប៉ុន្តែមានតម្លៃសម្រាប់អ្នកនិយមថង់មួយប្រភេទនេះ។
៩ កាហ្វេ ៦០០ ដុល្លារ

គ្រាប់កាហ្វេទាំងនេះត្រូវបានគេស្គាល់ថា Kopi Luwak អាចបរិភោគ និងលាយជាមួយអាហារផ្សេងៗបាន។ បើរំលាយទៅជាកាហ្វេ នឹងនឹងមានតម្លៃ ៦០០ ដុល្លារក្នុងមួយផោនឬ ៥០ ដុល្លារក្នុងមួយពែង។
១០ ពោតលីង ២៥០ ដុល្លារ

ពោតលីងរបស់ Berco ជាប់ឈ្មោះជាពោតលីងដែលថ្លៃបំផុតរបស់ពិភពលោក។ មួយគ្រាប់ៗទាំងនេះគ្របដណ្ដប់ដោយដុំមាស ហើយមានតម្លៃប្រហែល ២៥០ ដុល្លារ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖កំពូលអ្នកឌីស្សាញប្លែកៗ ឃើញរូបហើយ ពិតជាសក្ដិសមជាមួយពានរង្វាន់ហួសចិត្ត
ចុចអាន៖អគារខ្ពស់ជាងគេទាំង ១០ នៅឌូប៉ៃ និងលេចធ្លោទូទាំងពិភពលោក
ចុចអាន៖៧ មូលហេតុនេះហើយ ដែលធ្វើឲ្យក្ដាម Alaska ថ្លៃខ្លាំង ជាងអាហារសមុទ្រផ្សេងទៀត

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?