KPT+
មនុស្សនិយមឡូយឆាយលើសម្ភារៈនិយម គឺដោយសារតែហេតុផលនេះ
នៅលើបណ្ដេញសង្គមបច្ចុប្បន្ននេះ យើងនឹងឃើញពីមនុស្សច្រើនប្រភេទ ដែលនិយមអួតអាង ពីសំភារៈផ្ទាល់ខ្លួនទំនើបៗ ហាងអាហារថ្លៃៗ និងកន្លែងអស្ចារ្យ ដែលពួកគេបានទៅ។
ដែលទាំងនេះ ធ្វើឲ្យមនុស្សមួយចំនួនជឿលង់ ប្រសិនបើអ្នកទាំងនោះជាជនបោកប្រាស់ ឬប្រើរបស់ទាំងនោះជានុយសម្រាប់ទាក់ចិត្តមនុស្សដែលឆាប់ជឿគេ។
តែយ៉ាងណា ក៏យើងត្រូវដឹងនិងសិក្សាស្វែងយល់ពីពួកគេឲ្យបានច្បាស់ មុនដាក់ចិត្តជឿលង់ និងដើរតាម ឬចាត់ទុកជានិមិត្តរូប។
យ៉ាងណាមិញ មនុស្សទាំងនោះមកបង្អួតសម្ភារៈនិយមលើយើង គឺដើម្បីតែ ៖
១ ដើម្បីបានចំណាប់អារម្មណ៍ពីអ្នកជុំវិញ ឬឲ្យគេកោតក្រែងពីខ្លួន
ការបង្ហោះសំភារៈនិយមលើបណ្ដាញសង្គម បានក្លាយជារឿងធម្មតាទៅហើយ! ប៉ុន្តែបើទោះជាបីជាធម្មតាសាមញ្ញក៏ដោយ យើងក៏ត្រូវចេះប្រុងប្រយ័ត្នខ្លះៗ ពីអ្វីដែលពួកគេចង់បង្ហាញ។ អ្នកខ្លះ អួតនេះ អួតនោះ តាមអ្វីដែលខ្លួនមាន ដែលទាំងនេះ គឺគេចង់បងា្ហញឲ្យមនុស្សជុំវិញកោតក្រែងរិទ្ធអំណាច និងចូលចិត្ត ឬគោរពអ្វីដែលគេមានអ្វីគ្រប់យ៉ាងក្នុងដៃប៉ុណ្ណឹងឯង។ អ្នកខ្លះមិនសូវទទួលបានប្រជាប្រិយភាពពីមនុស្សជុំវិញខ្លួន ក៏ប្រើសំភារៈនិយម អូសទាញគេមកជិតខ្លួន ក៏មាន។
២ មានសំពាធផ្លូវចិត្ត ឬទទួលរងឥទ្ធិពលពីមនុស្សជុំវិញ
នេះជារឿងពិត ប្រសិនបើអ្នកគ្មានទូរសព្ធទំនើបកាន់នឹងដៃដូចគេ តើនៅសុខទេ? ហើយបើអ្នកជាមនុស្សចូលចិត្តដូរស៊េរីថែមទៀតនោះ។ ឥទ្ធិពលពីមនុស្សម្នាក់ៗជុំវិញយើង គឺសំខាន់ណាស់ អ្នកខ្លះត្រាប់តាមគេ បើឃើញគេមានអី ខ្លួនក៏មានដើម្បីកុំឲ្យគេគិតថាខ្លួនអន់ មិនមានរបស់ល្អប្រើនឹងគេ។ ការទទួលរងឥទ្ធិពលពីមនុស្សជុំវិញ នឹងធ្វើឲ្យបុគ្គលនោះមានសំពាធផ្លូវចិត្ត បើខ្លួនមិនស្អាត មិនឡូយ មិនទាក់ចិត្តអ្នកផង គឺមិនបានតែម្ដង។
៣ ចាយលុយតាមតែអារម្មណ៍
នេះក៏ជាបញ្ហាមួយមិនអាចប្រកែកបាន! បើរាល់ពេលដែលខូចចិត្ត អន់ចិត្ត អារម្មណ៍មិនល្អ ក៏គិតថាចាយលុយទើបសប្បាយចិត្ត។ ទិញទំនិញទើបសប្បាយចិត្ត លែងសៅហ្មងវិញ! បើម្លឹងៗ ធានាថា ប្រាក់ខែប៉ុន្មានក៏អស់ៗ គ្មានសល់ដែរ។ សូមកុំឲ្យសម្ភារៈនិយម អូសទាញយើងបានឲ្យសោះ ត្រឹមល្មមៗចុះចំណោមនឹងគេ គឺល្អពេកហើយ។ បើសិនត្រូវទិញក៏គិតឲ្យបាន៥ដងសិន ឬពិចារណាពីហេតុផលដែលត្រូវទិញដែរ។
ចូរកុំភ្លើតភ្លើនតាមគេ និយមតាមគេ ដោយមិនបានគិតពិចារណាឲ្យបានដិតដល់! ការចាយវាយតាមគេ ដោយមិនគិតពីប្រាក់ចំណូលខ្លួនឯង នឹងនាំឲ្យពិបាកខ្លួន មានបញ្ហាទៅថ្ងៃមុខ។ កុំប្រើទម្លាប់ឃើញគេហ៉ឺហារ គេមានបាន ក៏យកតម្រាប់តាមគេ ទាំងដែលខ្លួនមិនមានសមត្ថភាពឈោងដល់។
មនុស្សគ្រប់គ្នាមានផែនការរស់នៅ និងរបៀបរបបចាយវាយខុសៗគ្នា ដូច្នេះកុំធ្វើតាមគេ ដើម្បីបានឲ្យគេសរសើរខ្លួននោះ។ សំភារៈនិយម នឹងជួយលើកដំកើងឲ្យយើងបានខ្ពង់ខ្ពស់ ចុះចំណោមនឹងគេ ប៉ុន្តែមិនអាចជួយឲ្យចរិតនិយមអួតអាង ច្រណែន ឬភាពថ្លៃថ្នូរ ឡើងតាមវត្ថុទាំងនោះបានឡើយ៕
អត្ថបទ៖ សាងស្រីល័ក្ខ
ចុចអាន៖ឈប់ចាយលុយលើសម្ភារៈនិយម យើងនឹងបានអត្ថប្រយោជន៏ទាំងនេះមកវិញ
ចុចអាន៖បំណុលវ័ណ្ឌកមិនស្របច្បាប់ កើតឡើងដោយសារតែប៉ុន្មានយ៉ាងនេះឯង!
ចុចអាន៖ចំណុចគួរពិចារកណា មុនសម្រេចចិត្តខ្ចីលុយពីកន្លែងខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២២ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍២ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់