KPT+
ក្រោយបើកប្រទេសទូទាំងពិភពលោក កន្លែងទេសចរណ៍ល្បីៗទាំងនេះ មិនគួររំលងឡើយ
ថ្មីៗនេះ Lonely Planet បានបោះពុម្ពផ្សាយលើកទី ១៧ របស់ខ្លួន ដោយរាយបញ្ជីទិសដៅល្អបំផុតនៅលើពិភពលោកក្នុងឆ្នាំ ២០២២។
នេះគឺជាប្រទេសល្អបំផុតទាំង ១០ សម្រាប់ការធ្វើដំណើរ
១ Egypt

អេហ្ស៊ីបគឺជាផ្ទះរបស់ពីរ៉ាមីត Giza ដែលជាអច្ឆរិយមួយក្នុងចំណោមអច្ឆរិយ ទាំង ៧ របស់ពិភពលោក។ អេហ្ស៊ីបត្រូវបានស្គាល់ដោយទន្លេនីល ដែលហូរខ្លាំង មានកំណប់បុរាណ ប្រវត្តិសាស្ត្រដ៏អស្ចារ្យ វាលខ្សាច់ដ៏ធំ ព្រះអាទិត្យក្ដៅ និងឆ្នេរត្រជាក់។
២ Malawi

Malawi នៅជាប់នឹងប្រទេសជិតខាងធំៗដូចជា Mozambique and Tanzania។ វាជាកំណប់ទ្រព្យនៃ “បេះដូងដ៏កក់ក្ដៅរបស់ទ្វីបអាហ្រ្វិក” ដែលមានបឹងម៉ាឡាវីដ៏គួរឲ្យភ្ញាក់ផ្អើលនិ ងជាបឹងធំទី ៩ របស់ពិភពលោក។
៣ Nepal

គឺជាទឹកដីនៃប្រជាជនដែលមានភាពរួសរាយរាក់ទាក់ និងទាក់ទាញ ជាទីដែលអាទិទេព ប្រមូលផ្ដុំ និងប្រាសាទដ៏អស្ចារ្យ វត្តអារាម និងវិមានប្រវត្តិសាស្ត្រ។ នេះគឺជាផ្ទះរបស់ Sagarmatha “ព្រះមាតានៃពិភពលោក” ។
៤ Oman

The Empty Quarter ជាវាលខ្សាច់ដ៏ធំទូលាយ ដែលមានប្រទេសអូម៉ង់និងយេម៉ែន អារ៉ាប៊ីសាអ៊ូឌីត និងអារ៉ាប់រួមជាប់ព្រំព្រទល់គ្នា។ នោះជាប្រទេសចំនួន ៤ ក្នុងពេលតែមួយ ដើម្បីឲ្យអ្នកទស្សនាមិនខាតប្រាក់ច្រើន ទៅប្រទេសផ្សេងៗ។
៥ Anguilla

Anguilla មានឆ្នេរដ៏ស្រស់បំព្រង ជាកន្លែងទាក់ទាញដ៏ធំបំផុតរបស់កោះនេះ លាយឡំជាមួយនឹងអ្នកស្រុករួសរាយរាក់ទាក់ ។ ទីនោះមានកន្លែងជ្រមុជទឹកនៅលើថ្មប៉ប្រះទឹក ដែលពោរពេញទៅដោយត្រីនិងបំណែកបាក់បែក។ ជាពិសេសភ្ញៀវអាចទទួលទានអាហារនៅភោជនីយដ្ឋានដ៏ល្អលើកោះ និងការរុករកវិចិត្រសាលសិល្បៈ និងសារមន្ទីរ។ អ្នកក៏អាចជិះសាឡាង ឬយន្តហោះខ្នាតតូច ហើយធ្វើដំណើរមួយថ្ងៃដើម្បីរុករកកោះ St. Barts ដែលនៅជិតនោះ។
៦ Slovenia

ចាប់តាំងពីប្រទេសនេះ ទទួលបានឯករាជ្យនៅឆ្នាំ ១៩៩១ ទីតាំងយុទ្ធសាស្ត្រ និងនៅជិតអឺរ៉ុបកណ្ដាលបានអនុញ្ញាតឲ្យវិស័យទេសចរណ៍របស់ខ្លួនរីកចម្រើន ។ សរុបមក វាជាគោលដៅប្រកបដោយផាសុកភាព សុវត្ថិភាព និងទាក់ទាញដល់ភ្ញៀវដែលបានទៅ។
៧ Belize

ស្ថិតនៅភាគខាងត្បូងនៃឧបទ្វីប Yucatan របស់ប្រទេសម៉ិកស៊ិក ទីក្រុង Belize គឺជាកន្លែងកម្សាន្តដ៏ស្រស់ស្អាតនៅការ៉ាប៊ីន ដែលអ្នកទេសចរអាចសម្រាកនៅលើឆ្នេរខ្សាច់ស ជ្រមុជទឹកនៅក្នុងថ្មប៉ប្រះទឹកដ៏ធំបំផុតរបស់អឌ្ឍគោលខាងលិច ដើរកាត់ព្រៃខៀវស្រងាត់ និងរុករកការផ្សងព្រេងផ្សេងៗ។ កោះ Cayes និងផ្កាថ្មរាប់រយ ក៏ជាកន្លែងដ៏ល្អបំផុត ជាមួយនឹងឆ្នេរដ៏ស្រស់ស្អាត និងកន្លែងមុជទឹកលំដាប់ពិភពលោក សម្រាប់អ្នកចូលចិត្តដំណើរផ្សងព្រេង។
៨ Mauritius

ទីកន្លែងនោះសំបូរមនុស្សរស់នៅចម្រុះជាតិសាសន៍ និងគ្របដណ្តប់នៅក្នុងទីលានវាយកូនហ្គោលដ៏អស្ចារ្យ កីឡាទឹកជាច្រើន ការឡើងភ្នំ បរបាញ់ មើលបក្សី រមណីយដ្ឋានដ៏ប្រណិត រាជធានីអាណានិគមចាស់ អាហារសណ្ឋាគារលំដាប់ផ្កាយបី និងផ្កាយបួន ដែលជាកន្លែងមួយក្នុងចំណោម សួនរុក្ខសាស្ត្រល្អបំផុតរបស់ពិភពលោក បារឆ្នេរដ៏ស្រស់ស្អាត តំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ដែលជាផ្លូវប្រណាំងសេះចំណាស់ជាងគេបំផុតមួយ និងការទស្សនាដ៏អស្ចារ្យ ដូចដែលបានដកស្រង់ដោយសារព័ត៌មាន CNN ។
៩ Norway

ន័រវេសជាប្រទេសដែលមានកន្លែងទស្សនាជាច្រើន ជាពិសេសមនុស្សរួសរាយរាក់ទាក់ ។ ចាប់ពីការជិះស្គី និងខ្លាឃ្មុំប៉ូល រហូតដល់ភ្នំភ្លើង និងភ្នំដ៏ស្រស់ស្អាត ដែលអាចបំពេញចិត្តអ្នកទស្សនាគ្រប់ប្រភេទ។ ន័រវេសត្រូវបានបោះឆ្នោតជ្រើសរើសជាប្រទេសដែលមានសុភមង្គលបំផុត នៅលើពិភពលោកក្នុងឆ្នាំ ២០១៧ ដែលត្រូវបានវិនិច្ឆ័យលើកត្តារួម មានការថែទាំ សេរីភាព ភាពសប្បុរស ភាពស្មោះត្រង់ សុខភាព ប្រាក់ចំណូល និងអភិបាលកិច្ចល្អ។
១០ កោះ Cook

ធម្មជាតិគឺជាចំណុចទាក់ទាញដ៏ធំនៅទីនេះ ចាប់ពីឆ្នេរដែលមានដើមត្នោត និងថ្មប៉ប្រះទឹកចម្រុះពណ៌ដែលសំបូរទៅដោយជីវិតសត្វសមុទ្រ រហូតដល់ដំណើរផ្សងព្រេងក្នុងទឹក រុករករូងភ្នំ និងជិះក្បូនតាមដងទន្លេ។ អ្នកក៏នឹងរកឃើញនូវឱកាសជាច្រើនដើម្បីស្វែងយល់ពីវប្បធម៌របស់កោះ Cook ដែលជាការលាយបញ្ចូលគ្នា នៃបេតិកភណ្ឌប៉ូលីណេស៊ីបុរាណ និងឥទ្ធិពលអាណានិគមថ្មីៗបន្ថែមទៀត រួមផ្សំជាមួយនឹងភាពប្លែកៗ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖កាបូបប្រេនលំដាប់អន្តរជាតិ បុគ្គលមានទ្រព្យវាល់លាន ទើបអាចទិញផ្ដាច់មុខបាន
ចុចអាន៖អគារខ្ពស់ជាងគេទាំង ១០ នៅឌូប៉ៃ និងលេចធ្លោទូទាំងពិភពលោក

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត