KPT+
ដឹងទេ? ធនាគារទាំងនេះ អាយុកាលចាស់ជាងគេលើលោក ខណៈនៅតែបើកដំណើរការធម្មតា
មានធនាគារនៅលើពិភពលោក បានបើកដំណើរការជាច្រើន តែហោចណាស់ នៅមានធនាគារខ្លះ មានអាយុកាលវ័យចំណាស់ ហើយនៅតែបើកដំណើរការមកទល់សព្វថ្ងៃនេះដដែល។
ខាងក្រោមនេះ កម្ពុជាថ្មី នឹងនាំចំណីអារម្មណ៍មិត្តអ្នកអាន ឲ្យស្គាល់ពីធនាគារមានអាយុក្រាស់ៗ តែនៅតែបើកទទួលភ្ញៀវធម្មតាមិនប្រែប្រួល ៖
១ Banca Monte dei Paschi di Siena

ធនាគារនេះត្រូវបានគេស្គាល់ថាជា BMPS ដែលមានចំណាស់ជាងគេបំផុតនៅលើពិភពលោក។ សាងសង់ឡើងក្នុងឆ្នាំ ១៤៧២ តាមបញ្ជារបស់ចៅក្រមនៃសាធារណរដ្ឋ Siena ជា Monte di Pietà ហើយបានដំណើរការជាបន្តបន្ទាប់ចាប់តាំងពីពេលនោះមក។ ក្នុងកំឡុងសតវត្សទី ១៧ និងទី ១៨ បន្ទាប់ពីអ៊ីតាលីត្រូវបានបង្រួបបង្រួម BMPS បានពង្រីកប្រតិបត្តិការរបស់ខ្លួននៅទូទាំងប្រទេស និងផ្ដល់ប្រាក់កម្ចីទិញផ្ទះដំបូងបំផុត ដល់ពលរដ្ឋអ៊ីតាលី។ សព្វថ្ងៃនេះ BMPS គឺជាធនាគារលក់រាយពាណិជ្ជកម្មធំជាងគេទី ៤ នៅក្នុងប្រទេស អ៊ីតាលី។
២ ធនាគារ Berenberg

Berenberg, Gossler & Co. KG គឺជាពាណិជ្ជករ និងធនាគារឯកជនចំណាស់ជាងគេបំផុតរបស់ពិភពលោក ហើយបានដំណើរការជាបន្តបន្ទាប់ចាប់តាំងពីបង្កើតឡើងក្នុងឆ្នាំ ១៥៩០ ដោយគ្រួសារ Berenberg-Gossler។ វាត្រូវបានគេដាក់ឈ្មោះតាម Johann Berenberg និងកូនប្រសាររបស់គាត់ Johann Hinrich Gossler មុនពេលពួកគេក្លាយជាពាណិជ្ជករធនាគារ Berenbergs គឺជាពាណិជ្ជករសម្លៀកបំពាក់។
៣ Sveriges Riksbank

Sveriges Riksbank ដែលជាទូទៅគេហៅថា Riksbanken គឺជាធនាគារកណ្តាលនៃប្រទេសស៊ុយអែត និងជាធនាគារចំណាស់ជាងគេទី ៣ ក្នុងប្រតិបត្តិការជាបន្តបន្ទាប់ ។ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៦៦៨ ក្រោមការគ្រប់គ្រងផ្ទាល់របស់ Riksdag of Estates (អាជ្ញាធរខ្ពស់បំផុតរបស់ស៊ុយអែត បន្ទាប់ពីស្ដេចនៅពេលនោះ) ។
៤ C. Hoare & Co

ជាធនាគារឯកជនតូចមួយ និងមានទីតាំងចំណាស់ជាងគេនៅចក្រភពអង់គ្លេស។ វាត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៦៧២ ដោយលោក Sir Richard Hoare ហើយនៅតែជាកម្មសិទ្ធិរបស់គ្រួសាររបស់គាត់ ជាមួយនឹងកូនចៅជំនាន់ទី ១០ និងទី ១១ របស់គាត់គ្រប់គ្រងប្រតិបត្តិការរបស់ធនាគារ។ ធនាគារផ្ដល់សេវាកម្មដល់អតិថិជនដែលមានតម្លៃសុទ្ធខ្ពស់ ហើយផ្ដល់ឲ្យពួកគេនូវប្រាក់កម្ចី កម្ចីទិញផ្ទះ គណនីសន្សំ និងសេវាកម្មផែនការពន្ធ និងអចលនទ្រព្យ។ ក្នុងអំឡុងសតវត្សទី ១៨ ធនាគារបានណែនាំទិដ្ឋភាពជាច្រើននៃធនាគារទំនើប ជាពិសេសមូលប្បទានប័ត្របោះពុម្ព។
៥ Bankhaus Metzler (Metzler Bank)

Bankhaus Metzler បានផ្ដើមដំបូងជាអាជីវកម្មជួញដូរក្រណាត់ ដែលបង្កើតឡើងដោយ Benjamin Metzler ក្នុងឆ្នាំ ១៦៧៤។ Metzler ដែលមកពី Saxony បានផ្លាស់ទៅ Frankfurt ក្នុងឆ្នាំ ១៦៧១ ហើយបានធ្វើការពីរបីឆ្នាំ ជាអ្នកកាន់សៀវភៅនៅក្នុងក្រុមហ៊ុនក្រណាត់ដ៏ល្បីមួយ មុនពេលបង្កើតអាជីវកម្មផ្ទាល់ខ្លួន។ ប្រហែលឆ្នាំ ១៧៦០ ក្រុមហ៊ុនបានផ្លាស់ប្ដូរទៅជាធនាគារមួយ ហើយ Friedrich Metzler គឺជាធនាគារិកផ្លូវការដំបូងគេនៃគ្រួសារ។ សព្វថ្ងៃនេះ Metzler ផ្ដល់សេវាកម្មហិរញ្ញវត្ថុជាធនាគារពាណិជ្ជ ក្នុងប្រតិបត្តិការមូលបត្រ ជាអ្នកគ្រប់គ្រងទ្រព្យសកម្ម និងអ្នកប្រឹក្សាហិរញ្ញវត្ថុសាជីវកម្ម។
៦ Barclays

Barclays គឺជាធនាគារពហុជាតិដ៏ធំបំផុតមួយនៅក្នុងពិភពលោក និងជាធនាគារចំណាស់ជាងគេទី៦។ ធនាគារបានចាប់ផ្តើមជាអាជីវកម្មធនាគារជាងមាស ដែលបង្កើតឡើងដោយ John Freame និង Thomas Gould ក្នុងឆ្នាំ ១៦៩០។ នៅឆ្នាំ ១៧៣៦ លោក James Barclay ដែលជាកូនប្រសាររបស់ Freame បានក្លាយជាដៃគូនៅក្នុងអាជីវកម្មដែលជំរុញមនុស្សឲ្យហៅថា “Barclays” ។
៧ Coutts

Coutts គឺជាធនាគារអង់គ្លេសមួយផ្សេងទៀត ដែលមានតាំងពីសតវត្សទី ១៧ ។ ធនាគារនេះដើមឡើយជាហាងរបស់ជាងមាស។ Coutts ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៦៩២ ដោយលោក John Campbell ដែលជាធនាគារិកជាងមាសវ័យក្មេងជនជាតិស្កុតលែន។ បន្ទាប់ពី Campbell បានស្លាប់នៅឆ្នាំ ១៧១២ គាត់បានចាកចេញពីអាជីវកម្មទៅគ្រួសារ ហើយនៅឆ្នាំ ១៧៥៥ ចៅស្រីរបស់គាត់ឈ្មោះ Polly បានរៀបការជាមួយពាណិជ្ជករ និងជាធនាគារិកម្នាក់ឈ្មោះ James Coutts ។ នៅពេលដែលទាំង Polly និងឪពុករបស់នាងបានស្លាប់នៅឆ្នាំ ១៧៦០ ធនាគារ និងទ្រព្យសម្បត្តិរបស់ Campbell ភាគច្រើនត្រូវបានទុកឲ្យលោក James ដែលបានដាក់ឈ្មោះធនាគារតាមខ្លួនគាត់។ ចាប់តាំងពីឆ្នាំ ២០០០ Coutts ត្រូវបានគ្រប់គ្រងដោយ Royal Bank of Scotland (RBS) ។
៨ Stadsbank van Lening – ហូឡង់ ឆ្នាំ ១៦១៤

ធនាគារ Van Lening (កន្លែងបញ្ចាំ) បានបង្កើតឡើងក្នុងឆ្នាំ ១៦១៤ នៅទីក្រុង Amsterdam ប្រទេសហូឡង់។ ធនាគារនេះមានសាខាចំនួន ៦ ហាងចំនួន ២ និងផ្ទះដេញថ្លៃមួយ។ Stadsbank van Lening អាចយកគ្រឿងអលង្ការមាស និងប្រាក់ ពេជ្រ និងទំនិញផ្សេងៗ (ដូចជាកង់ ឧបករណ៍តន្ត្រី កាមេរ៉ាឌីជីថល) ជាវត្ថុបញ្ចាំ។ វត្ថុបញ្ចាំទាំងអស់នេះអាចនៅធនាគាររហូតដល់ ៦ ខែ។ វត្ថុនឹងក្លាយជាកម្មសិទ្ធិរបស់ផ្ទះដេញថ្លៃ ប្រសិនបើម្ចាស់មុនៗមិនបានទិញវាវិញនៅចុងបញ្ចប់នៃអាណត្តិ។
៩ Bank of England – ប្រទេសអង់គ្លេស ឆ្នាំ ១៦៩៤

វាត្រូវបានបង្កើតឡើងជាចម្បង ដើម្បីផ្ដល់មូលនិធិដល់កិច្ចខិតខំប្រឹងប្រែងធ្វើសង្គ្រាមប្រឆាំងនឹងប្រទេសបារាំង។ ស្ដេច និងម្ចាស់ក្សត្រីនៅសម័យនោះ វីលៀម និងម៉ារី គឺជាម្ចាស់ភាគហ៊ុនដើម។ ធនាគារនេះត្រូវបានបង្កើតឡើងនៅថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ១៦៩៤ ។
១០ Bank of Scotland – Scotland, ១៦៩៥

ធនាគារនៃស្កុតលែន ត្រូវបានបង្កើតឡើងដោយច្បាប់នៃសភាស្កុតលែន នៅថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ១៦៩៥ ។ វាគឺជាធនាគារដំបូង និងចំណាស់ជាងគេរបស់ស្កុតលែន ហើយជាធនាគារមួយក្នុងចំណោមធនាគារដំបូងគេ នៅក្នុងចក្រភពអង់គ្លេស។
នៅឆ្នាំ ១៦៩៦ ធនាគារស្កុតលែន បានក្លាយជាធនាគារដំបូងគេនៅអឺរ៉ុប ដែលចេញដោយជោគជ័យនូវរូបិយប័ណ្ណក្រដាស។ សិទ្ធិរបស់ធនាគារ ក្នុងការចេញកំណត់ត្រា ត្រូវបានរក្សារហូតដល់សព្វថ្ងៃ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖កាបូបប្រេនលំដាប់អន្តរជាតិ បុគ្គលមានទ្រព្យវាល់លាន ទើបអាចទិញផ្ដាច់មុខបាន
ចុចអាន៖អគារខ្ពស់ជាងគេទាំង ១០ នៅឌូប៉ៃ និងលេចធ្លោទូទាំងពិភពលោក

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?