Connect with us

KPT+

៤ ចំណុចនេះ គួបផ្សំអាហារូបត្ថម្ភល្អ ជួយខួរក្បាលកូនគិតរហ័សរហួន

បានផុស

នៅ

ខួរ​ក្បាល​កូនអភិវឌ្ឍ​បាន​លឿន និង​ឆាប់​ចាប់​បាន​ពេល​យើង​បង្រៀន​អ្វី​មួយ​ជាង​មនុស្ស​ធំ ហើយ​ពី​មួយ​ថ្ងៃៗ ម៉ាក់​ប៉ា​ខ្លះ​ខំ​ប្រឹង​បង្រៀន​កូន​ពី​នេះ​ពី​នោះ និង​ផ្ដល់​អាហារ​សម្បូរ​សារធាតុ​ចិញ្ចឹម​ឲ្យ​កូន​ញ៉ាំ ព្រោះ​ចង់​ឲ្យ​កូន​ឆ្លាត។ បន្ថែម​ពី​ការ​ផ្ដល់​អាហារូបត្ថម្ភ​ល្អៗ​ដើម្បី​ឲ្យ​កូន​ឆ្លាត ម៉ាក់​ប៉ា​អាច​អនុវត្ត​តិចនិក​ប៉ុន្មាន​ខាង​ក្រោម​នេះ បង្ហាត់​ខួរ​ក្បាល​កូន​ឲ្យ​គិត​បាន​រហ័សរហួន។

១. បង្វឹក​ខួរក្បាល

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពេល​នៅ​តូច ខួរ​ក្បាល​កូន​ប្រៀប​បាន​ដូច​ជា​អេប៉ុង​មួយ​ត្រៀម​ខ្លួន​ក្រេប​ជញ្ជក់​យក​អ្វីៗ​គ្រប់​យ៉ាង​ដែល​អា​អូន​បាន​ដឹង បាន​ឃើញ។ ល្បែង​មួយ​ចំនួន​ដូច​ជាផ្គុំ​រូប អាច​ភ្ញោច​ភាព​ងឿង​ឆ្ងល់ និង​ជំរុញ​ការ​គិត​របស់​ក្មេង។ អនុញ្ញាត​ឲ្យ​កូន​លេង​ល្បែង​ដែល​សមស្រប​ទៅ​តាម​អាយុ ដើម្បី​ជំរុញ​ដល់​ស្មារតី និង​ការ​អភិវឌ្ឍ​ខួរ​ក្បាល​កូន។

២. គេង​គ្រប់​គ្រាន់

ការ​សម្រាក​បាន​គ្រប់​គ្រាន់​សំខាន់​ណាស់​សម្រាប់​ក្មេង យ៉ាង​ហោច​ណាស់​ឲ្យ​កូន​គេង ៨ម៉ោង/យប់។ ការ​គេង​បាន​គ្រប់​គ្រាន់​មិន​ត្រឹម​តែ​ជួយ​ឲ្យ​កូន​មាន​ស្មារតី​នឹង និង​ផ្ចង់​អារម្មណ៍​បាន​ល្អ​នោះ​ទេ វា​ក៏​ជួយ​ឲ្យ​អា​អូន​ពោរ​ពេញ​ទៅ​ដោយ​ភាព​ស្រស់​ស្រាយ​បាន​ពេញ​មួយ​ថ្ងៃ​ផង​ដែរ។

៣. សកម្មភាព​រាងកាយ

Two Happy Asian Kids Playing In The Park by Bo Bo

មិន​ថា​ជា​កីឡា ឬ​គ្រាន់​តែ​ជា​ការ​រត់​លេង​មុខ​ផ្ទះ​ទេ ក្មេង​ៗ​ត្រូវ​ការ​សកម្មភាព​រាងកាយ ដើម្បី​រំញោច​អារម្មណ៍​របស់​ពួក​គេ។ ការ​សិក្សា​មួយ​ដោយ​សាកល​វិទ្យាល័យ Illinois សហរដ្ឋអាមេរិក បាន​អះ​អាង​ថា ក្មេង​ដែល​មាន​សកម្មភាព​រាងកាយ​ច្រើន ជា​ទូទៅ​ទទួល​បាន​លទ្ធផល​ការ​សិក្សា​ល្អ។ ក្រៅ​ពី​នេះ ពួក​គេ​ក៏​មាន​កម្រិត​នៃ​ការ​ជឿជាក់ និង​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ខ្ពស់​ជាង​ក្មេង​ដទៃ។

៤. អាន​សៀវភៅ

តិចនិក​មិន​ដែល​បរាជ័យ​ក្នុង​ការ​បង្កើន​សមត្ថភាព​គិត និង​ចំណេះ​ដឹង​របស់​កូន​ៗ​នោះ​គឺ​ការ​លើក​ទឹក​ចិត្ត​ឲ្យ​កូន​អាន​សៀវភៅ​ឲ្យ​បាន​ច្រើន។ ក្នុង​ផ្ទះ គួរ​តែ​មាន​សៀវភៅ​រឿង​កុមារ ឬ​សៀវភៅ​ចំណេះ​ដឹង​ទូទៅ​ផ្សេងៗ​ច្រើន ទុក​សម្រាប់​កូន​អាន​ពេល​ទំនេរៗ។ ម៉្យាង​វិញ​ទៀត ម៉ាក់​ប៉ា​ក៏​ត្រូវ​ក្លាយ​ជា​គំរូ​ល្អ​សម្រាប់​កូន​ដែរ មិន​មែន​មាត់​ថា​ឲ្យ​កូន​អាន​សៀវភៅ ហើយ​ខ្លួន​ឯង​អង្គុយ​ចុច​ទូរស័ព្ទ​ទេ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ប្រយ័ត្ន! បើ​កូន​មាន​សញ្ញា​ទាំង​នេះ ឪពុកម្ដាយត្រូវ​ពិនិត្យ​អាហារ​ភ្លាម

ចុចអាន៖ WHO ​ព្រមានឪពុកម្ដាយដែលចូល​ចិត្ត​ឲ្យ​កូន​មើលទូរសព្ទ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ពលរដ្ឋជិះរថយន្តក្រុង​មិនគិតថ្លៃ​ ឱកាស​បុណ្យជាតិធំៗ កើនឡើង​ពី​ ១០ ទៅ ១៥ ភាគរយ ក្នុងមួយឆ្នាំ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ជីវិតកម្សាន្ដ២ ម៉ោង មុន

Selena ក្លាយជាមហាសេដ្ឋី ខណៈ Justin កំពុងផ្ទុះច្រូងចម្រាសនឹងបុគ្គលបទល្មើសផ្លូវភេទ

ព័ត៌មានជាតិ២ ម៉ោង មុន

មន្រ្តី​ជំនាញ​សាធារណការ​​ឆ្លើយតប​បញ្ជាក់ ផ្លូវខូច​បង្កើត​ចង្ហូរ​រលក​នៅ​​​រង្វង់មូលព្រះថោង​នាងនាគ

ចរាចរណ៍២២ ម៉ោង មុន

រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទ​បើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានជាតិ៣ ម៉ោង មុន

រមណីយដ្ឋានឆ្មាបាត់នៅកោះកុង ត្រៀមខ្លួនរួចស្រេច ទទួលភ្ញៀវទេសចរនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម