KPT+
ចង់ធ្វើការឱ្យក្រុមហ៊ុន Facebook ត្រូវឆ្លងកាត់ដំណាក់កាលទាំង ៤នេះសិន
បម្រើការនៅក្រុមហ៊ុន Facebook. Inc ដែលជាក្រុមហ៊ុន មេតា (Meta) បច្ចុប្បន្ន ត្រូវបានមនុស្សជាច្រើនចាប់អារម្មណ៍ និងចង់មានតួនាទីក្នុងក្រុមហ៊ុនបណ្ដាញសង្គមមួយនេះ ដោយសារលក្ខខណ្ឌបំពេញការងារល្អ ព្រមទាំងទទួលបានប្រាក់ខែខ្ពស់។

ការងារនៅទីនេះ ត្បិតថាពិបាកចូលធ្វើ ប៉ុន្តែគួរឱ្យចាប់អារម្មណ៍ និងមានអត្ថប្រយោជន៍ច្រើនចំពោះបុគ្គលិក។ អ្នកដែលអាចក្លាយជាបុគ្គលិករបស់ក្រុមហ៊ុន នឹងទទួលបានប្រាក់ខែខ្ពស់ វប្បធម៌ការងារវិជ្ជមាន ទទួលបានអាហារឥតគិតថ្លៃ លំនៅដ្ឋាន ការធ្វើដំណើរ និងបន្ទប់គេងនៅកន្លែងធ្វើការទៀតផង។ លើសពីនេះទៀត បុគ្គលិកអាចធ្វើការដោយឯករាជ្យ និងអាចបំពេញតួនាទីពីចម្ងាយក៏បាន ប៉ុន្តែដើម្បីជាថ្នូរនឹងសេរីភាពបែបនេះ និយោជិតនឹងត្រូវបំពេញលក្ខខណ្ឌមួយចំនួនតាមការកំណត់របស់គ្រុមហ៊ុន ជាមុនសិន។
១. ការដាក់ពាក្យ
មិនខុសពីក្រុមហ៊ុននានានោះទេ ជំហានដំបូងមុនដាក់ពាក្យចូលបម្រើការនៅក្រុមហ៊ុន មេតា ឬ ហ្វេសប៊ុក អ្នកត្រូវដឹងជាមុនសិនថា ក្រុមហ៊ុនកំពុងត្រូវការបុគ្គលិកផ្នែកអ្វី រួចសិក្សាផ្នែកនោះឱ្យច្បាស់ ហើយត្រៀម CV ក៏ដូចជាឯកសារពាក់ព័ន្ធផ្សេងទៀតភ្ជាប់ផ្ញើទៅកាន់ LinkedIn របស់ក្រុមហ៊ុន។ ក្នុងនោះបេក្ខជន អាចរង់ចាំរយៈពេល ៣សប្តាហ៍ ទើបទទួលព័ត៌មានត្រឡប់ ប្រសិនបើជាប់ Shortlist។
២. តម្រូវការសញ្ញាបត្រ

យោងតាមគេហទំព័រ Facebook Careers បានបង្ហាញបញ្ជីការងាររាប់រយនៅផ្នែកផ្សេងៗគ្នាក្នុងក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ រាប់តាំងពីការងារគណនេយ្យ រដ្ឋបាល រហូតដល់អ្នកវិភាគទិន្នន័យ វិស្វកម្មសូហ្វវែ និងការស្រាវជ្រាវ។ល។ ជាទូទៅ អ្នកត្រូវតែបញ្ចប់បរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិត លើជំនាញពាក់ព័ន្ធដែលអ្នកដាក់សុំធ្វើការ និងតាមតួនាទីដែលអ្នកចង់ធ្វើ។
ចំពោះអ្នកចង់ធ្វើការជាអ្នកវិទ្យាសាស្ត្រទិន្នន័យ វិស្វករទិន្នន័យ និងអ្នកគ្រប់គ្រងវិទ្យាសាស្ត្រទិន្នន័យ ត្រូវតែមានសញ្ញាបត្រដូចជា ជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ គណិតវិទ្យា រូបវិទ្យា វិស្វកម្មសូហ្វវែរ ស្ថិតិ ឬផ្នែកបច្ចេកទេសដែលពាក់ព័ន្ធគ្នា។ ដោយឡែក អ្នកដែលមានបំណងចង់ក្លាយជាអ្នកវិទ្យាសាស្ត្រលើការសម្រេចចិត្ត ត្រូវតែមានសញ្ញាបត្រ ជំនាញសេដ្ឋកិច្ច ជំនាញស្រាវជ្រាវប្រតិបត្តិការ ឬសញ្ញាបត្រមានតម្លៃប្រហាក់ប្រហែល។
៣. ការសម្ភាសន៍
មិនថាអ្នកចង់ក្លាយជាហាត់ការនៅក្នុងក្រុមហ៊ុន Facebook ឬជាបុគ្គលិកពេញសិទ្ធិនោះទេ អ្នកនឹងត្រូវឆ្លងកាត់ដំណើរការសម្ភាសន៍ស្មុគស្មាញជាច្រើនដងរហូតដល់ ១៧ ដំណាក់កាល មុនពេលអាចបំពេញការងារនៅក្រុមនហ៊ុនមួយនេះបាន។
ដំណាក់កាលដំបូង ការសម្ភាសន៍ធ្វើឡើងនៅលើអេក្រង់ទូរសព្ទ ជាធម្មតាមានរយៈពេល ៤៥ នាទី ដែលអ្នកនឹងត្រូវជួបជាមួយអ្នកជ្រើសរើសបុគ្គលិក។ អ្នកនឹងត្រូវបានសួរសំណួរផ្សេងៗគ្នាជាច្រើនទាក់ទងនឹងជំនាញ ចំណាប់អារម្មណ៍ និងការបេជ្ញាចិត្ត ក្នុងការធ្វើការឱ្យក្រុមហ៊ុន។
ប្រសិនអ្នកជាបេក្ខជនវិស្វករផ្នែកសូហ្វវែរ អ្នកនឹងត្រូវបានស្នើសុំឱ្យដោះស្រាយលំហាត់សរសេរកូដមួយចំនួនតាមរយៈតំណភ្ជាប់ (Link) ដែលផ្ញើដោយអ្នកគ្រប់គ្រងការងារ។ បន្ទាប់ពីឆ្លងកាត់វគ្គសម្ភាសន៍ផ្ទាល់ជាច្រើនដង អ្នកនឹងត្រូវបានស្នើសុំឱ្យសរសេរកូដនៅលើក្តារខៀន រួមទាំងការសម្ភាសន៍បច្ចេកទេសរួមមាន ការសរសេរកូដ ការរចនាប្រព័ន្ធ និងក្បួនដោះស្រាយ។

ចំពោះបុគ្គលិកដទៃទៀតដែលមិនមែនជាអ្នកបម្រើការខាងសូហ្វវែរ ត្រូវតែជាមនុស្សដែលចូលចិត្តផ្នែកបច្ចេកវិទ្យា ដែលហោចណាស់យល់ដឹងមូលដ្ឋានខ្លះនៃបច្ចេកវិទ្យា និងជាអ្នកចង់ចេះចង់ដឹងលើផ្នែកនេះ។
៤. អាកប្បកិរិយាវិជ្ជមាន
Facebook មិនត្រឹមតែផ្តល់តម្លៃលើជំនាញបច្ចេកទេសប៉ុណ្ណោះទេ ក្រុមហ៊ុននេះថែមទាំងជ្រើសរើសបេក្ខជនដែលមានអាកប្បកិរិយាវិជ្ជមានច្រើនជាងបទពិសោធន៍ដែលអ្នកធ្លាប់ឆ្លងកាត់ផងដែរ ដែលវាមានដូចជា ញញឹមញញែម គោរពពេលវេលា ទំនុកចិត្តលើខ្លួនឯង និងមានសេចក្ដីក្លាហាន។
យោងតាមទិន្នន័យពី Glassdoor ក្រុមហ៊ុន Facebook ផ្ដល់ប្រាក់ចំណូលឱ្យអ្នកហាត់ការនៅក្នុងក្រុមហ៊ុនរបស់ខ្លួនប្រមាណ ៨ពាន់ដុល្លារអាមេរិក ក្នុងមួយខែ។ ចំណែកបុគ្គលិកពេញសិទ្ធិទូទៅ នៅអាមេរិក ធ្វើការពេញម៉ោង ទទួលបានប្រាក់ខែជាមធ្យម ៥១,៣៥០ ដុល្លារក្នុងមួយឆ្នាំ ឬ ៤,២៨០ ដុល្លារក្នុងមួយខែ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ចង់ដាក់ទុនរកស៊ីនៅ ចិន ត្រូវដឹងពីបញ្ហាប្រឈមប្លែកៗទាំងនេះសិន
ចុចអាន៖ កំពូលស្ត្រីមានអំណាចទាំង ៥ ក្នុងវិស័យធនាគារពិភពលោក នាបច្ចុប្បន្ននេះ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ