KPT+
ចង់សាក់ចិញ្ចើម បបូរមាត់ ឬត្របកភ្នែក ដើម្បីសុវត្ថិភាព ត្រូវដឹងពីការសាក់ឲ្យច្បាស់សិនទៅ!
រឿងកែសម្ផស្ស ស្រីៗជំនាញជាងប្រុសៗឆ្ងាយណាស់ ព្រោះចង់ឲ្យមើលទៅកាន់តែស្អាតជាងមុន និងចំណេញពេលតុបតែងមុខបានច្រើនទៀតផង ធ្វើឲ្យការសាក់កែសម្ផស្ស កំពុងពេញនិយមខ្លាំងគ្រប់កន្លែងជុំវិញពិភពលោក ។ យ៉ាងណា មុនសម្រេចចិត្តសាក់កែសម្ផស្ស ស្រីៗគ្នាយើង គួរស្វែងយល់ឲ្យបានច្បាស់ពីវា ធ្វើម៉េចទើបសាក់ទៅ ត្រូវនឹងទម្រង់មុខ ពណ៌ស្បែកយើង និងមានសុវត្ថិភាព។ អត្ថបទនេះនឹងលើកពីការសាក់កែសម្ផស្សឲ្យគ្នាយើងបានដឹង។
១- ដំណើរការសាក់កែសម្ផស្ស

ដំណើរការសាក់កែសម្ផស្ស ស្រដៀងគ្នានឹងការសាក់លម្អខ្លួនធម្មតាដែរ គ្រាន់តែការសាក់កែសម្ផស្ស ត្រូវប្រើបច្ចេកទេស Micro Pigmentation ដោយយកម្ជុលចាក់ចូលទៅស្រទាប់ជ្រៅនៃស្បែក។ អ្នកជំនាញខាងសក់ អាចប្រើវិធីផ្សេងៗគ្នាក្នុងការសាក់កែសម្ផស្សនេះ ដោយវិធីមួយចំនួន រួមមាន ប្រើម៉ាស៊ីនសាក់បែបបុរាណ ម៉ាស៊ីនប៊ិច ឬម៉ាស៊ីនបង្វិល និងការសាក់ដោយដៃ មិនប្រើម៉ាស៊ីន ខណៈដំណើរការទាំងស្រុង ក្នុងការសាក់កែសម្ផស្សមាន៖
– ពិគ្រោះអំពីពណ៌ និងវិធីសាក់លើស្បែកអ្នក
– ធ្វើតេស្តលើស្បែក ដើម្បីចង់ដឹងថាស្បែកយើងមានប្រតិកម្មជាមួយសារធាតុត្រូវប្រើ ឬអត់?
– ចាក់សារធាតុពណ៌ចូលស្បែក ដោយមុននឹងចាក់សាក់ គ្នាយើងភាគច្រើន ត្រូវចាក់ថ្នាំស្ពឹកលើស្បែកជាមួយសិន ដើម្បីការពារការឈឺចាប់ពេលចាក់សាក់។
– តាមដាន ដើម្បីវាយតម្លៃពីគុណភាព និងពណ៌របស់សាក់ចាក់រួច។

គ្រូពេទ្យឯកទេសខាងស្បែក ឯកទេសខាងកែសម្ផស្ស ឯកទេសខាងថ្នាំសណ្ដំ គិលានុបដ្ឋាយិកា និងអ្នកគូររូបសាក់ សុទ្ធតែមានតួនាទីក្នុងដំណើរការសាក់កែសម្ផស្សនេះ។
២- ប្រភេទសាក់កែសម្ផស្ស
ការសាក់កែសម្ផស្ស អាចធ្វើលើផ្នែកផ្សេងៗនៃរាងកាយ ប៉ុន្តែការសាក់ នេះច្រើនធ្វើនៅបីកន្លែង មាន បបូរមាត់ ចិញ្ចើម និងត្របកភ្នែក។

– បបូរមាត់៖ សាក់បបូរមាត់ នឹងធ្វើឲ្យបបូរមាត់ក្រហមស្អាត ទោះជាមិនលាបក្រែមក៏ដោយ។ ក្រៅពីធ្វើបបូរមាត់មានពណ៌ស្អាត ក៏អាចធ្វើបបូរមាត់យើងមានទម្រង់ស្អាត បំបាត់ស្លាកស្នាមលើបបូរមាត់ និងស្នាមជ្រួញរបស់បបូរមាត់។
– ចិញ្ចើម៖ ការសាក់ចិញ្ចើម គឺជាដំណោះស្រាយសម្រាប់ចិញ្ចើមស្ដើង អត់ចិញ្ចើម ឬចិញ្ចើមខ្លី។ ស្រីៗសាក់ចិញ្ចើម នឹងជួយសម្រួលដល់ការគូរចិញ្ចើម ដោយបាច់ចំណាយពេលយូរទៀត។
-ត្របកភ្នែក៖ សាក់លើត្របកភ្នែក វិធីសាក់កែសម្ផស្សពេញនិយមបំផុតមួយ ដោយមានម៉ូត និងពណ៌ជាច្រើនផ្សេងៗគ្នាសម្រាប់សាក់លើត្របកភ្នែក ធ្វើឲ្យមើលទៅស្រទន់ រោមភ្នែកដូចធម្មជាតិ។ ស្រីៗមួយចំនួន ជ្រើសរើសការសាក់លើត្របកភ្នែកទាំងលើ និងក្រោម ឯខ្លះធ្វើតែមួយផ្នែក គឺគ្រប់គ្រាន់ មើលទៅស្អាតដូចធម្មជាតិ។
គ្នាយើងត្រូវធ្វើការសាក់កែសម្ផស្ស នៅកន្លែងមានអ្នកជំនាញត្រឹមត្រូវ និងអាចទុកចិត្តបាន។ កត្តាបីយ៉ាង ជួយឲ្យការសាក់ចិញ្ចើមយើងមានសុវត្ថិភាព ត្រូវតែសម្លាប់មេរោគ បច្ចេកទេស និងការធានារ៉ាប់រង។ ត្រូវត្រៀមខ្លួនឲ្យបានល្អសម្រាប់ប្រតិកម្ម ការឆ្លងរោគ និងផលវិបាកផ្សេងៗអាចកើតមាន៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?