KPT+
ទម្លាយប្រាក់ខែខ្ពស់កប់ពពករបស់បុគ្គលិក Facebook
ធ្លាប់ឆ្ងល់អត់! បុគ្គលិកក្រុមហ៊ុនបច្ចេកវិទ្យា មេតា (Meta) ឬហ្វេសប៊ុក ទទួលបានប្រាក់ចំណូលប៉ុន្មាន ក្នុងមួយខែ?
មកអាន កម្ពុជាថ្មី នឹងប្រាប់!
យោងតាមទិន្នន័យពី Glassdoor ក្រុមហ៊ុន Facebook ផ្ដល់ប្រាក់ចំណូលឱ្យអ្នកហាត់ការនៅក្នុងក្រុមហ៊ុនរបស់ខ្លួនប្រមាណ ៨ពាន់ដុល្លារអាមេរិក ក្នុងមួយខែ។ ចំណែកបុគ្គលិកពេញសិទ្ធិទូទៅ នៅសហរដ្ឋអាមេរិក ធ្វើការពេញម៉ោង ទទួលបានប្រាក់ខែគោលជាមធ្យម ៥១,៣៥០ ដុល្លារក្នុងមួយឆ្នាំ ឬ ៤,២៨០ ដុល្លារក្នុងមួយខែ។

ដោយឡែក តួនាទីមួយចំនួនដែលទទួលបានប្រាក់ចំណូលខ្ពស់ជាងគេនៅក្នុងក្រុមហ៊ុន Facebook មានដូចជា៖
អ្នកគ្រប់គ្រងវិស្វកម្មសូហ្វវែរ -Software engineering manager៖ ២១០,៧៨៣ ដុល្លារអាមេរិក
វិស្វករកម្មសូហ្វវែរជាន់ខ្ពស់ -Senior software engineer៖ ១៧៥,៩៩០ ដុល្លារអាមេរិក
អ្នកគ្រប់គ្រងប្រតិបត្តិការអាជីវកម្ម -Business operations manager៖ ១៦០,៨៥៧ ដុល្លារអាមេរិក
វិស្វករសន្តិសុខ -Security engineer៖ ១៥៣,៦៤៣ ដុល្លារអាមេរិក
អ្នកស្រាវជ្រាវ -Research scientist៖ ១៤៧,៥៣០ ដុល្លារអាមេរិក
វិស្វករសូហ្វវែរ៖ Software engineer៖ ១៤៧,១៤៣ ដុល្លារអាមេរិក
អ្នករចនាផលិតផល -Product designer៖ ១៤៦,០៣៤ ដុល្លារអាមេរិក
អ្នកវិទ្យាសាស្ត្រទិន្នន័យ -Data scientist៖១៤៥,១៣០ ដុល្លារអាមេរិក
អ្នកស្រាវជ្រាវបទពិសោធន៍អ្នកប្រើប្រាស់ -User experience researcher៖ ១៣៩,៦៦៩ ដុល្លារអាមេរិក
វិស្វករទិន្នន័យ -Data engineer៖ ១៣៦,០៤២ ដុល្លារអាមេរិក
អ្នកគ្រប់គ្រងដំណោះស្រាយអតិថិជន -Client Solutions Manager៖ ៧៦,០០០-១៣១,០០០ ដុល្លារអាមេរិក
ជំនួយការប្រតិបត្តិ ភាពជាដៃគូប្រព័ន្ធផ្សព្វផ្សាយ – Executive Assistant, Media Partnerships ៖ ៨៤,០០០-១២៨,០០០ ដុល្លារអាមេរិក
អ្នកវិភាគទិន្នន័យ ប្រតិបត្តិការសហគមន៍ -Data Analyst, Community Operations ៖ ៩២,០០-១៤៧,០០០ ដុល្លារអាមេរិក។
ចំពោះ មេធំរបស់ក្រុមហ៊ុនគឺលោក Mark Zuckerberg មានប្រាក់ខែគោលតែ ១ដុល្លារប៉ុណ្ណោះក្នុងមួយខែ ប៉ុន្តែតាមរយៈប្រាក់សំណងផ្សេងៗពីក្រុមហ៊ុន CEO រូបនេះ ទទួលបានចំណូលយ៉ាងហោច ២៥.៣លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ទោះបីជាទទួលបានប្រាក់ខែតិចក្ដីក៏ដោយ បើគិតតាមប្រាក់ចំណូលប្រចាំឆ្នាំរបស់ Zuckerberg គឺខ្ពស់ជាងបុគ្គលិកធម្មតារហូតដល់ ៩៤ ដងឯណោះ។ នេះតាមការចុះផ្សាយដោយទស្សនា Forbes កាលពីដើមឆ្នាំ២០២១។
សព្វថ្ងៃ Mark Zuckerberg មានទ្រព្យសម្បត្តិសុទ្ធប្រមាណ ១០១.២ ប៊ីលានដុល្លារអាមេរិក៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ លាតត្រដាងប្រាក់ខែមេដឹកនាំពិភពលោក ១១រូប អ្នកបានច្រើនជាងគេគឺនៅ អាស៊ីអាគ្នេយ៍
ចុចអាន៖ ចង់ធ្វើការឱ្យក្រុមហ៊ុន Facebook ត្រូវឆ្លងកាត់ដំណាក់កាលទាំង ៤នេះសិន

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៣ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ