KPT+
ចំណុចនេះហើយ ដែលធ្វើឲ្យ Angelina Jolie ក្លាយជាមនុស្សអស្ចារ្យ និងលេចធ្លោខ្លាំង ជាពិសេសចំពោះ កម្ពុជា
នៅពេលនិយាយអំពីការពង្រឹងអំណាចរបស់ស្ត្រី Angelina Jolie បានក្លាយជាសំឡេងថេរសម្រាប់ការផ្លាស់ប្តូរ។ នាងជាតារាសម្ដែង និងជាសកម្មជនដ៏ល្បីលើពិភពលោក។ ក្រៅពីសម្ដែងនៅលើកញ្ជាក់អេក្រង់ នាងចំណាយពេលផ្ទាល់ខ្លួនលើបញ្ហាពិភពពិត។ អាទិភាពរបស់នាងគឺការអប់រំ ការលូតលាស់របស់កុមារ និងការសង្គ្រោះជនភៀសខ្លួន។
នេះជាអ្វីដែលធ្វើឲ្យអ្នកម្ដាយរូបនេះប្លែកពីគេ សមត្ថភាពរបស់នាង ក្នុងការប្រើកិត្តិនាមដើម្បីផ្តល់អំណាចដល់អ្នកដទៃ ជាពិសេសអ្នកដែលមិនមានគ្រប់គ្រាន់។
១ ជាឯកអគ្គរដ្ឋទូត UNHCR (ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន)
ចាប់តាំងពីឆ្នាំ ២០០១ Angelina Jolie បានធ្វើការយ៉ាងជិតស្និទ្ធជាមួយ UNHCR ដែលជាទីភ្នាក់ងារលេចធ្លោបំផុតក្នុងការជួយសង្គ្រោះជនភៀសខ្លួននៅទូទាំងពិភពលោក។ កាលនោះនាងបានបរិច្ចាគប្រាក់ចំនួន ១ លានដុល្លារដើម្បីជួយ។ ចាប់តាំងពីពេលនោះមក លោកស្រីបានទៅទស្សនាប្រទេសជាង ៣០ ហើយបានក្លាយជាឯកអគ្គរដ្ឋទូតសុច្ឆន្ទៈរបស់ UNHCR នៅក្នុងដំណើរការនេះ។ គួរឲ្យចាប់អារម្មណ៍ នាងបានក្លាយជាផ្នែកនៃបេសកកម្មជាង ៤០ ។ ក្នុងឆ្នាំ ២០១២ នាងបានក្លាយជាបេសកជនពិសេស។
២ នាងមកកម្ពុជានៅក្នុងអំឡុងថតរឿង Tomb Raider ទទួលបានសញ្ជាតិ
អំឡុងពេលថតរឿង Tomb Raider ដំបូងរបស់នាង Angelina បានឃើញស្ថានភាពពិតនៃជនភៀសខ្លួននៅកម្ពុជា។ នាងបានលង់ស្រលាញ់ប្រជាជនកម្ពុជា ហើយមានអារម្មណ៍ឈឺចាប់ដូចពួកគេ។ នាងបានត្រឡប់មកកម្ពុជាវិញដើម្បីជួយតាមរយៈ UNHCR។ ដោយសារទង្វើរបស់នាង Angelina ទទួលបានសញ្ជាតិខ្មែរ។ កូនច្បងរបស់នាងឈ្មោះ Maddox ក៏ជាជនជាតិខ្មែរដែរ។

៣ នាងតែងតែជួយជនភៀសខ្លួន
Angelina Jolie តែងតែជាសកម្មជនសម្រាប់អ្នកដែលមិនអាចនិយាយ ដើម្បីសិទ្ធិរបស់ខ្លួន។ នាងឈរជាមួយជនភៀសខ្លួន និងបានទៅលេងប្រទេសជាច្រើនរាប់មិនអស់ រួមទាំងប៉ាគីស្ថាន ស៊ីរី អាហ្វហ្គានីស្ថាន តង់ហ្សានី ស៊ូដង់ សៀរ៉ាឡេអូន ដើម្បីដាក់ឈ្មោះមួយចំនួន។ ក្នុងនាមជាមនុស្សដ៏អស្ចារ្យ នាងបានជួយសង្គ្រោះជីវិតរាប់មិនអស់ ដោយការបរិច្ចាគយ៉ាងសកម្ម និងចូលរួមក្នុងកម្មវិធីជំនួយនៅជុំវិញពិភពលោក។ នេះធ្វើឲ្យនាងក្លាយជាវីរនារីក្នុងក្រសែភ្នែកយើង! សង្គ្រោះជីវិតតែមួយ គឺសង្គ្រោះមនុស្សជាតិទាំងអស់។
៤ Angelina Jolie ធ្វើការគឺដើម្បីកុមារ
ពេញមួយជីវិតរបស់នាង Angelina បានធ្វើការដើម្បីអនាគតនៃកូនៗ របស់ពិភពលោក។ នាងនិយាយសម្រាប់អ្នកដែលមិនដឹងថាការអប់រំមានន័យយ៉ាងណា នាងធ្វើការនៅក្នុងតំបន់ដែលការអប់រំមិនមាន។ កាលនៅស្រុកខ្មែរ នាងបានបើកសាលាជាង ១០។ ក្នុងឆ្នាំ ២០១០ នាងបានបើកសាលាបឋមសិក្សាចំនួនពីរ សម្រាប់ក្មេងស្រីនៅ Tangi និង Qalai Gudar ក្នុងប្រទេសអាហ្វហ្គានីស្ថាន។ នាងក៏បានបើកមជ្ឈមណ្ឌលកុមារ Zahara ក្នុងប្រទេសអេត្យូពីផងដែរ។
៥ នាងបានគាំទ្រជនភៀសខ្លួន Rhoyinga
Angelina បានទៅបង់ក្លាដេស ហើយថ្លែងទៅកាន់សារព័ត៌មាន Reuters ថា “ខ្ញុំជំរុញឲ្យអាជ្ញាធរមីយ៉ាន់ម៉ាបង្ហាញការប្តេជ្ញាចិត្តពិតប្រាកដ ដែលត្រូវការដើម្បីបញ្ចប់វដ្តនៃអំពើហិង្សា ការផ្លាស់ទីលំនៅ និងកែលំអលក្ខខណ្ឌសម្រាប់សហគមន៍ទាំងអស់នៅក្នុងរដ្ឋរ៉ាឃីន រួមទាំងជនជាតិរ៉ូហ៊ីងយ៉ាផងដែរ។”
៦ នាងបានជួយសង្គ្រោះសត្វ និងធម្មជាតិ
Angelina បានទិញដីជាង ៦០,០០០ ហិកតានៅក្នុងប្រទេសកម្ពុជា ដើម្បីការពារវាពីអ្នកប្រមាញ់ដែលហៅថាគម្រោង Maddox Jolie ។ នាងបានប្រែក្លាយតំបន់ទាំងមូលទៅជាជម្រកសត្វព្រៃ។ បន្ទាប់ពីរៀបការជាមួយ Brad Pitt មូលនិធិនេះ ត្រូវបានប្តូរឈ្មោះទៅជាមូលនិធិ Maddox Jolie-Pitt ។

៧ នាងតែងលើកទឹកចិត្តកូនៗ និងជាថាមពលដល់ពួកគេ
កូនស្រីម្នាក់របស់ Angelina គឺ Zahara Jolie-Pitt បានរៀនច្រើនពីម្តាយជាទីស្រលាញ់របស់នាង។ សហគ្រិនវ័យក្មេងរូបនេះ បានបើកដំណើរការម៉ាកគ្រឿងអលង្ការមួយដែលមានឈ្មោះថា The Zahara Collection។ ការដើរតាមគន្លងរបស់ម្តាយនាង ប្រាក់ចំណូលទាំងអស់បានទៅផ្ទះរបស់ Ruth Shelters ។
៨ នាងបានគាំទ្រជនភៀសខ្លួនវេណេស៊ុយអេឡា
នៅឆ្នាំ ២០១៩ នាងបានទៅប្រទេសកូឡុំប៊ី ដើម្បីជួបជនភៀសខ្លួនវេណេស៊ុយអេឡា។ យោងតាម UNHCR លោកស្រីបាននិយាយទៅកាន់អ្នកសារព័ត៌មានអំពីស្ថានភាពនេះថា “វាមិនអាចទៅរួចទេ ក្នុងការដាក់តម្លៃលើការគាំទ្រដែលប្រទេសកូឡុំប៊ី និងប៉េរូ និងអេក្វាឌ័រ កំពុងផ្តល់ដល់ប្រជាជនវេណេហ្ស៊ុយអេឡា ព្រោះវាជាស្នូលនៃអ្វី ដែលនេះគឺជាមនុស្ស។”
៩ នាងគឺជា Super Vocal អំពីខ្លួននាងផ្ទាល់
Angelina Jolie បាននិយាយយ៉ាងខ្ជាប់ខ្ជួន អំពីខ្លួននាងដោយមិនគិតពីអ្វីដែលពិភពលោកគិតនោះទេ។ នាងមិនដែលគេចចេញពីបញ្ហាសុខភាពទេ សូម្បីតែការពិភាក្សាអំពីរោគវិនិច្ឆ័យរបស់ Bell’s Palsy កាលពីឆ្នាំ ២០១៣។ នាងមានភាពក្លាហាន ក្នុងការនិយាយអំពីសុខភាពយ៉ាងបើកចំហ នៅចំពោះមុខពិភពលោក ហើយយើងកោតសរសើរចំពោះភាពក្លាហានរបស់នាង។

១០ នាងរក្សាជំហរខ្ពស់
ជីវិតពោរពេញដោយភាពលំបាក។ អ្វីដែលធ្វើឲ្យយើងខ្លាំង ឬខ្សោយគឺរបៀបដែលយើងមានប្រតិកម្មចំពោះការលំបាក។ យើងកោតសរសើរ Angelina Jolie ដែលបានក្លាយជាមនុស្សស្រីនៃភាពរឹងមាំ សម្រាប់ស្ត្រីទូទាំងពិភពលោក។ នាងបានឆ្លងកាត់របួសនៃការលែងលះជាច្រើនដង។ នោះហើយជាអ្វី ដែលធ្វើឲ្យនាងលេចធ្លោក្នុងចំណោមអ្នកផ្សេងទៀត។ដែលជាពិសេសនោះគឺ នាងជានិមិត្តរូបបេះដូងមនុស្សធម៌ របស់ប្រជាជន កម្ពុជា៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖សម្ពោធរឿង Marvel ម្សិលមិញ Angelina ដឹកដៃកូនស្រីទាំង ២ ដើរលើកម្រាលព្រំក្រហម មើលសឹងមិនស្គាល់
ចុចអាន៖សត្វឃ្មុំ ៦ម៉ឺនក្បាលទុំជុំវិញ Angelina Jolie ក្នុងគម្រោងផ្ដួចផ្ដើម Women for Bees

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?