KPT+
មូលហេតុ ៥យ៉ាង ឪពុកម្ដាយគួរឧស្សាហ៍នាំកូនដើរលេងក្រៅផ្ទះ
បច្ចុប្បន្នកុមារជាច្រើនកំពុងតែវក់ជាមួយនឹងទូរសព្ទ សម្ភារៈអេឡិចត្រូនិក ឬឧបករណ៍កម្សាន្តជាច្រើនផ្សេងទៀត ដែលមាននៅក្នុងផ្ទះ ដែលនេះជាហេតុធ្វើឲ្យក្មេងៗមិនមានសកម្មភាពច្រើនឡើយ។ ដោយសកម្មភាពទាំងនេះ ហើយក្មេងៗអាចប្រឈមមុខជាខ្លាំងជាមួយនឹងបញ្ហាសុខភាពដូចជា កើនទម្ងន់ បញ្ហាសាច់ដុំ និងឆ្អឹង ហើយនឹងបញ្ហាទំនាក់ទំនងក្នុងការចូលរួមក្នុងសង្គមទៀតផង។ អត្ថបទខាងក្រោមនេះ បង្ហាញពីអត្ថប្រយោជន៍ចំនួន៥ ដែលម៉ាក់ប៉ាទាំងឡាយ គួរបណ្ដោយកូនឲ្យលេងខាងក្រៅផ្ទះឲ្យបានច្រើន។
១- ជួយឲ្យសារពាង្គកាយកុមាររឹងមាំ

សួនកំសាន្តខាងក្រៅផ្ទះគឺជាកន្លែងល្អបំផុត ដែលកុមារអាចរត់លេងបានយ៉ាងប្រសើរ។ ក្មេងៗអាចមានសកម្មភាពជាច្រើននៅខាងក្រៅដូចជា លោត រត់ តោង រុញវត្ថុអ្វីមួយ ឬ លេងបាល់ជាដើម។ រាល់សកម្មភាពទាំងនេះ គឺមិនត្រឹមតែដូចជាការហាត់ប្រាណប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងអាចជួយពួកគេបង្កើនជំនាញផ្សេងៗទៀតផង។ ការលេងនៅខាងក្រៅនេះ នឹងជួយកូនយើងឲ្យដុតកាល់ឡូរីបានច្រើន ធ្វើឲ្យកូនចៀសផុតពីការធាតុឡើងទម្ងន់ខ្លាំង និងជួយឲ្យឆ្អឹង និងសាច់ដុំកាន់តែរឹងមាំទៀតផង។
ការលេងនៅខាងក្រៅពេលថ្ងៃ គឺកុមារនឹងបានទទួលពន្លឺព្រះអាទិត្យបានកាន់តែច្រើន នាំឲ្យរាងកាយផលិតវីតាមីន D បានកាន់តែច្រើន ដែលវីតាមីននេះគឺមានប្រយោជន៍យ៉ាងច្រើនចំពោះឆ្អឹង និងសាច់ដុំ ហើយអាចជួយឲ្យចៀសផុតពីជំងឺរ៉ាំរ៉ៃមួយចំនួនទៀតផង។
២-បង្កើនទំនាក់ទំនងល្អក្នុងសង្គម

កុមារដែលលេងនៅខាងក្រៅ ច្រើនមានទំនាក់ទំនងល្អ និងសប្បាយរីករាយច្រើននៅក្នុងសង្គម។ នៅខាងក្រៅកូនយើង អាចលេងល្បែងជាមួយនឹងកុមារដទៃ ហើយអាចចែករំលែក និងអាចអភិវឌ្ឍអត្តចរិតបានល្អ ។ ក្មេងៗអាចរៀនពីពិភពខាងក្រៅនៅជុំវិញខ្លួនរបស់គេ ហើយបង្កើតឬស្វែងរកអ្វី ដែលថ្មីដើម្បីអាចអភិវឌ្ឍខ្លួនកាន់តែប្រសើរទៅមុខ។
ក្នុងការសិក្សាមួយ បានរកឃើញថា កុមារដែលលេងនៅខាងក្រៅច្រើន ភាគច្រើនគឺមានទំនាក់ទំនងល្អ ហើយភាគច្រើនគឺអាចរៀនដល់មហាវិទ្យាល័យ និងភាគតិចដែលឈានដល់ប្រើប្រាស់គ្រឿងញៀន ធាត់លើសទម្ងន់ និងប្រព្រឹត្តអំពើហិង្សា។
៣- បង្កើនរូបារម្មណ៍របស់កុមារ

ក្នុងការសិក្សាមួយដែលផ្ដោតលើចក្ខុញាណរបស់កុមារ បានរកឃើញថា កុមារដែលច្រើនលេងនៅខាងក្រៅ គឺមានការមើលឃើញប្រសើរជាងកុមារដែលលេងតែនៅក្នុងផ្ទះ។ មួយវិញទៀតកុមារដែលហៀបនឹងចូលរៀន គឺអាចរៀនអ្វីដែលថ្មីតាមរយៈអារម្មណ៍របស់ពួកគេ។ ក្មេងនឹងបង្កើនការមើលឃើញតាមរយៈមើលសត្វដែលនៅជុំវិញ ឈប់កាន់នឹងហិតក្លិនផ្កា ឮសំឡេងផ្សេងៗ ដូចជាដំណក់ទឹកធ្លាក់ និងអាចបេះញ៉ាំផ្លែឈើផ្សេងៗ។ ផ្ទុយទៅ វិញ ចំពោះ កុមារដែលនៅក្នុងផ្ទះ ញាណដែលពួកគេទទួលបាន គឺមានតែស្ដាប់ និងមើលប៉ុណ្ណោះ។
៤- បង្កើនការយកចិត្តទុកដាក់
ក្មេងៗដែលលេងនៅខាងក្រៅជាប្រចាំ គឺច្រើនចង់ដឹងចង់ឃើញដោយខ្លួនឯង ហើយទំនងជានៅជាប់នឹងការងារដែលចង់ដឹងឮនេះរយៈពេលយូរទៀត។ ផ្ទុយទៅវិញ កុមារដែលចំណាយពេលភាគច្រើននៅក្នុងផ្ទះជាមួយការប៉ះពាល់តិចតួចទៅនឹងសកម្មភាពខាងក្រៅ ហើយពួកគេអាចមានសកម្មភាពដោយចម្លងតាមអ្វីដែលពួកគេមើលឃើញតាម ការបង្ហាញតាមទូរទស្សន៍ឬអ៊ីនធឺណេតប៉ុណ្ណោះ ពួកគេមិនអាចបង្កើត ឬរកឃើញសកម្មភាពថ្មីដែលមាននៅខាងក្រៅឡើយ។
៥-លូតលាស់ដោយសប្បាយរីករាយ និងមានប្រព័ន្ធភាពស៊ាំខ្លាំង

ពន្លឺនៅខាងក្រៅជួយរំញោចក្រពេញ Pineal ដែលជា ផ្នែកនៃខួរក្បាលមានសារៈសំខាន់ណាស់ក្នុងការធ្វើឱ្យប្រព័ន្ធភាពស៊ាំរបស់យើងរឹងមាំ និងធ្វើឱ្យយើងមានអារម្មណ៍រីករាយ។ ការចំណាយពេលក្នុងធម្មជាតិ ក៏ជួយកុមារមានអារម្មណ៍រីករាយកាន់តែច្រើន ហើយក្មេងក៏អាចយល់ពីបរិស្ថាននៅជុំវិញ ហើយពេលពួកគេធំឡើងនឹងអាចមានអារម្មណ៍ស្រលាញ់ធម្មជាតិផងដែរ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ស្មុគការងារផ្ទះ ថែទាំកូនខ្លាំង វិធីសាស្ត្រទាំងនេះ អាចជួយបាន
ចុចអាន៖ កូនធំឡើងជាមនុស្សល្អ និងស្ដាប់បង្គាប់ ឪពុកម្ដាយត្រូវដឹងរឿងទាំងនេះ

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង