KPT+
កម្រមានអ្នកដឹង ជីវិតស្នេហា Mr Bean ជាមួយអតីតប្រពន្ធ និងមិត្តស្រីវ័យក្មេងជាង ៣០ឆ្នាំ
តារាសម្តែង និងតារាកំប្លែងជនជាតិអង់គ្លេសលោក Rowan Atkinson ដែលទស្សនិកជនទូទាំងពិភពលោកតែងហៅថា Mr. Bean មានរឿងរ៉ាវស្នេហាគួរឱ្យចាប់អារម្មណ៍ ដែលមហាជនកម្ពុជា ទំនងមិនធ្លាប់ដឹង ឬមិនធ្លាប់ឮពីមុនមកទេ។

តារាកំប្លែងរូបនេះទទួលបានប្រជាប្រិយភាពភ្លូកទឹកភ្លូកដី និងល្បីសុះសាយ តាមរយៈកម្មវិធីកំប្លែងរបស់ទូរទស្សន៍ដែលមានចំណងជើងថា “Mr. Bean” ផលិតកាលពីឆ្នាំ ១៩៩០ ហើយតាំងពីពេលនោះមកលោកបានក្លាយតារារះនៅទូទាំងពិភពលោក និងជាប់ឈ្មោះជា Mr. Bean រហូតដល់សព្វថ្ងៃ ។
កើតនៅឆ្នាំ ១៩៥៥ តារាប្រុសរូបនេះប្រឡូកក្នុងវិស័យសម្ដែងសឹងគ្រប់រសជាតិ អស់រយៈពេល ៤ ទសវត្សរ៍ និងធ្លាប់ឈ្នះពានរង្វាន់ជាច្រើនផងដែរ។ មិនត្រឹមខ្សែភាពយន្តដែលលោកសម្ដែងមានអ្នកគាំទ្រចាំតាមដានប៉ុណ្ណោះ ឯឆាកជីវិតពិតរបស់តារាវ័យ ៦៦ឆ្នាំរូបនេះ ក៏ត្រូវបានមហាជនចាប់អារម្មណ៍ខ្លាំងដូចគ្នា។
ថ្វីត្បិតអាជីពនៅលើអេក្រង់ទទួលបានផ្លែផ្កាក៏ដោយ ប៉ុន្តែជីវិតស្នេហារបស់ Mr. Bean ហាក់មិនសូវសមប្រកបប៉ុន្មានឡើយ។
អាពាហ៍ពិពាហ៍ដំបូង និងការលែងលះ

Mr. Bean បានជួបប្រពន្ធដើមឈ្មោះ Sunetra Sastry នាចុងទសវត្សរ៍ឆ្នាំ ១៩៨០ នៅពេលដែលនាងធ្វើការជាអ្នកផាត់មុខឱ្យ BBC ។ ក្រោយមកគូស្នេហ៍ទាំងពីរបានរៀបការនៅខែកុម្ភៈ ឆ្នាំ ១៩៩០ ហើយមានកូនពីរនាក់គឺ Benjamin និង Lily ។
អាពាហ៍ពិពាហ៍របស់អ្នកទាំងពីរហាក់មានភាពល្អប្រសើរ ហើយពួកគេរស់នៅជាមួយគ្នាអស់រយៈពេល ២៤ ឆ្នាំ។
នៅឆ្នាំ ២០១៤ គូស្វាមីភរិយាមួយគូនេះជួបរឿងរង្គោះរង្គើក្នុងជីវិតអាពាហ៍ពិពាហ៍ ខណៈរឿងហេតុត្រូវបានសារព័ត៌មានក្នុងស្រុកចុះផ្សាយថា Mr. Bean លួចមានទំនាក់ទំនងស្នេហាក្រៅឆាកជាមួយដៃគូសម្ដែង។
ក្នុងឆ្នាំដដែលនោះ គូស្នេហ៍មួយគូនេះ បានរៀបចំគម្រោងលែងលះគ្នាតាមផ្លូវច្បាប់ រហូតមកដល់ខែវិច្ឆិកា ឆ្នាំ ២០១៥ ពួកគេក៏លែងលះគ្នាជាផ្លូវការ។ កាលណោះ អ្នកស្រី Sunetra ដែលជាភរិយាមិនបាននិយាយរឿងអតីតស្វាមីថាមានស្រីអ្វីឡើយ តែការដាក់ពាក្យសុំលែងលះព្រោះរស់នៅមិនចុះសម្រុង។
មិត្តស្រីក្មេងជាង ៣០ឆ្នាំ

បន្ទាប់ពីលែងលះជាមួយអតីតភរិយាដាច់ស្រេច Mr. Bean ចាប់ផ្តើមណាត់ជួបជាមួយតារាសម្តែងជនជាតិអង់គ្លេសនាង Louise Ford ភ្លាមៗ ខណៈពីមុនធ្លាប់លេចឮពាក្យចចាអារ៉ាមថា អ្នកទាំងពីរបានលួចទាក់ទងគ្នាស្ងាត់ៗ។
ជាការពិត គូស្នេហ៍ខុសជំនាន់មួយគូនេះ ធ្លាប់ជួបគ្នាដំបូងតាំងពីឆ្នាំ ២០១៣ មកម្ល៉េះ នៅពេលដែលពួកគេសម្តែងរួមគ្នាក្នុងរឿង Quartermaine’s Terms in the West End។
តារាស្រី Louise Ford មានអាយុតិចជាង Mr. Bean រហូតដល់ ៣០ឆ្នាំ។ ទោះបីជាមាន អាយុខុសគ្នាច្រើនបែបនេះ អ្នកទាំងពីរធ្លាប់និយាយថា គម្លាតអាយុមិនមែនជាបញ្ហាសម្រាប់ស្នេហារបស់ពួកគេឡើយ។ មកដល់ខែធ្នូ ឆ្នាំ ២០១៧ ប្តីប្រពន្ធគូនេះ ទទួលបានកូនដំបូងឱ្យឈ្មោះថា Isla។
បច្ចុប្បន្ន Mr. Bean និងមិត្តស្រី មិនទាន់មានដំណឹងរៀបការនោះទេ ប៉ុន្តែពួកគេរស់នៅក្រោមដំបូលតែមួយជាមួយគ្នានឹងកូនម្នាក់៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ខ្សែភាពយន្ត Eternals ឈរលើកំពូលតារាង Box Office តែរកចំណូលមិនដូចការរំពឹងទុក
ចុចអាន៖ មនុស្សកាន់តែច្រើន ប្តឹង Travis Scott បន្ទាប់ពីហេតុការណ៍រត់ជាន់គ្នា ដ៏រន្ធត់

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង