KPT+
ស្រ្តេស តប់ប្រមល់ខ្លាំង សាកល្បងយុទ្ធសាស្ត្រនេះ ដើម្បីយកសុភមង្គលមកឲ្យជីវិត
មនុស្សមានទ្រព្យសម្បត្តិច្រើនយ៉ាងណាក៏ដោយ ក៏ពួកគេនៅតែស្វែងរកសុភមង្គលពិតចេញពីខ្លួនដែរ។ សុភមង្គលរបស់គ្រប់គ្នា គឺកើតចេញពីចិត្តខាងក្នុង និងរបៀបដែលអ្នកយល់ឃើញពិភពលោករបៀបម៉េច និងធ្វើយ៉ាងម៉េចឲ្យខ្លួនឯងរស់នៅក្នុងជីវិតទូទៅតែមិនរងសំពាធ។
យុទ្ធសាស្ត្រខាងក្រោមនេះ សុទ្ធសឹងតែជារឿងដែលជួយឲ្យយើងបង្កើតចំណង់ចំណូលចិត្ត និងផ្ដល់សុភមង្គលមកឲ្យ ជីវិតបានពេញលេញ។
១ រៀនឧបករណ៍ភ្លេងដែលចូលចិត្ត តន្ត្រីមានឥទ្ធិពលយ៉ាងខ្លាំងទៅលើអារម្មណ៍ ហើយវាជួយពង្រឹងពីរបៀបដែលអ្នកគិតអំពីខ្លួនឯង និងការយល់ឃើញពីជីវិត។ ការរៀនលេងឧបករណ៍ គឺជាវិធីដ៏ល្អមួយដើម្បីរួមបញ្ចូលសុភមង្គលក្នុងជីវិត ព្រោះវានឹងក្លាយជារឿងមួយដែលអ្នកចូលចិត្តបំផុត។

២ ចាប់ផ្តើមអាន គ្មានហេតុផលអ្វី ដែលបណ្ដាលឲ្យយើងមានទម្លាប់អានសៀវភៅបានទេ។ លុះត្រាតែយើងបង្កើតទម្លាប់អានវាដោយខ្លួនឯង មិនបង្ខំខ្លួនឲ្យមានសំពាធ។ យើងអាចអង្គុយនៅកន្លែងដែលពេញចិត្ត ដោយមានសៀវភៅក្នុងដៃម្ខាង និងកាហ្វេដែលចូលចិត្ត។ ការអានសៀវភៅ អាចជួយផ្តល់នូវឱកាសដើម្បីស្វែងរកដំណោះស្រាយ ចំពោះបញ្ហាជាក់លាក់ណាមួយ។
៣ រៀនពីរបៀបត្បាញ យើងក៏អាចរៀនវាតាមអ៊ីនធឺណិត ពីយូធូប នៅពេលទំនេរពីការងារ ឬកិច្ចការផ្សេងៗ។ ការងារតម្បាញគឺដូចជាចង្វាក់តន្ត្រី សំឡេងម្ជុលដេរប៉ាក់ប៉ះគ្នាទៅវិញទៅមក ដែលពួកវា បង្កើតបានជាសុខុមាលភាពរបស់យើង ។
៤ សរសេរកំណត់ហេតុប្រចាំថ្ងៃ សព្វថ្ងៃនេះ មនុស្សចូលចិត្តចែករំលែកពីរបៀបដែលពួកគេធ្លាក់ចុះ ក្នុងទម្រង់ជាស្ថានភាពហ្វេសប៊ុក ឬអ្វីដែលពួកគេចូលចិត្តតាមបណ្ដាញសង្គម ជាមួយមិត្តភក្តិរបស់ពួកគេ។ តែយើងភ្លេចចែករំលែកវាជាមួយខ្លួនយើង ឬសរសេរវានៅក្នុងកំណត់ហេតុប្រចាំថ្ងៃ។ យើងបានបំភ្លេចទង្វើនៃការឆ្លុះបញ្ចាំង និងរបៀបដែលយើងគួរមើលឃើញខ្លួនយើង ហើយធ្វើសកម្មភាពក្នុងស្ថានភាពណាមួយ។ ទង្វើនៃការដាក់អារម្មណ៍ ទៅជាទម្រង់នៃការសរសេរ ជាវិធីព្យាបាលដ៏មានប្រសិទ្ធភាព និងមើលឃើញពីទស្សនៈនៃជីវិត
៥. រៀនគ្រឿងស្មូន សិល្បៈនៃគ្រឿងស្មូន បានបង្កើតអ្វីមួយដ៏ស្រស់ស្អាតចេញពីដីឥដ្ឋ វាទាក់ទាញអារម្មណ៍ ហើយឲ្យអ្នកបំភ្លេចចោលនូវការព្រួយបារម្ភផ្សេងទៀតមួយរយៈ។ អ្នកអាចរៀនសិល្បៈគ្រឿងស្មូន ជាមួយសាលានានា ឬរៀនវាពី យូធូបក៏បាន ។

៦ ទៅដើរលេងកំសាន្ត ការចំណាយពេលនៅលើភ្នំ និងការដើរជាមួយធម្មជាតិ អាចបង្វែរអ្នកចេញពីគំនិតនៃពិភពលោកផ្សេងទៀត ការសិក្សាជាច្រើននៅក្នុងវិទ្យាសាស្ត្របានបង្ហាញថា ការដើរក៏មានអត្ថប្រយោជន៍ស្រដៀងគ្នាក្នុងការដោះស្រាយជាមួយនឹងជំងឺធ្លាក់ទឹកចិត្តផងដែរ។ ដូច្នេះ ចូរទៅសាកល្បងដើរលេងនៅភ្នំខ្លះ ហើយប្រសិនបើអ្នកមិនមានផ្លូវចូលទៅតំបន់ភ្នំទេ ចូរទៅលេងឧទ្យានខ្លះ ហើយដោះលែងគំនិតដែលតែងរំខានយើងពីមុនមក។
៧ ធ្វើម្ហូបតាមចំណង់ចំណូលចិត្ត ក្លិននៃអាហារ មានសមត្ថភាពក្នុងការបង្កើតអារម្មណ៍នៃសុភមង្គលដោយមិនដឹងខ្លួន។ អ្វីដែលអស្ចារ្យបំផុត អំពីការធ្វើម្ហូប គឺអ្នកអាចដាក់ក្នុងការច្នៃប្រឌិត និងធ្វើអ្វីដែលសុទ្ធតែជារបស់ខ្លួន។ អារម្មណ៍នៃការសម្រេចបាន និងការមានអ្វីមួយដែលជារបស់ខ្លួនឯង សុទ្ធតែផ្ដល់ឲ្យអ្នកនូវសុភមង្គលដែលកំពុងស្វែងរក។
៨ ថែសួន មិនថាអត្ថប្រយោជន៍ទទួលបានធំឬតូច ប៉ុន្តែការថែសួនផ្តល់អត្ថប្រយោជន៍ដល់រាងកាយ និងអារម្មណ៍មួយចំនួន។ មនុស្សម្នាក់មានអារម្មណ៍ល្អនៅពេលពួកគេដាំកូនឈើ ឲ្យទៅជារុក្ខជាតិធំលូតលាស់ពេញលេញ បង្កើតឲ្យមានសុភមង្គលច្រើនឆ្នាំ។ រឿងដ៏អស្ចារ្យមួយផងដែរ អំពីការថែសួន គឺថាអ្នកអាចមើលឃើញការខិតខំប្រឹងប្រែងរបស់ខ្លួន នៅចុងបញ្ចប់នៅក្នុងទម្រង់រាងកាយណាមួយ។

៩ សិល្បៈ សិល្បៈនិងសុភមង្គល គឺពិតជាបានផ្សាភ្ជាប់គ្នា ហើយការសិក្សាបានបង្ហាញថា មានតែការសម្លឹងមើលសិល្បៈប៉ុណ្ណោះ ទើបអាចបញ្ចេញអរម៉ូនអេហ្វ័ររីយ៉ា ដែលបញ្ចេញនៅពេលអ្នកមានស្នេហា។ សិល្បៈនីមួយៗមានហេតុផលនៅពីក្រោយវា ហើយអ្នកទួលបានអត្ថន័យរបស់វា ទៅតាមការគិត និងការយល់ឃើញ។
ការបង្កើតស្នាដៃផ្ទាល់ខ្លួន នឹងអនុញ្ញាតឲ្យយើងបានបញ្ចូលគំនិតរបស់ខ្លួន ទៅក្នុងការបង្កើតរបស់យើង ហើយនឹងផ្តល់ឆានែលមួយសម្រាប់យើង ដើម្បីចែកចាយគំនិត និងអារម្មណ៍របស់យើង នៅចំពោះមុខមនុស្សផ្សេងទៀត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ពិតអត់? ស្រ្តេស តប់ប្រមល់ធ្វើឲ្យបាក់សម្រស់ និង…
ចុចអាន៖ពិនិត្យខ្លួន! ស្រ្តេសដោយសារកូវីដ អាចមានរោគសញ្ញាទាំងនេះក្នុងរាងកាយ

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?