Connect with us

KPT+

របៀបរៀបចំខ្លួន សម្រាប់អ្នកដំណើរតាមជើងហោះហើរ ក្នុងយុគសម័យកូវីដ-១៩

បានផុស

នៅ

ក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩ ការរៀបចំ និងការថែទាំខ្លួនឯង ក្នុងពេលហោះហើរ​ បាន​ផ្លាស់ប្ដូរ​ជាងបណ្ដាឆ្នាំមុនៗទៅទៀត។ ខណៈប្រទេសខ្លះ កំពុងបើកវិស័យ​ទេសចរណ៍​ជា​បណ្ដើរៗ​ទៅ​ហើយ ក្នុងនាមជាអ្នកដំណើរលើអាកាស អ្នកគួរក៏ត្រៀមខ្លួននិងរៀបចំឲ្យបានល្អបំផុត មុនពេលឡើងយន្តហោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វេជ្ជបណ្ឌិត Pattama Tambon Worapanich មជ្ឈមណ្ឌលគ្លីនិកជំងឺអាសន្នរោគ នៃមន្ទីរពេទ្យជូឡាឡុងកន បានផ្តល់ដំបូន្មានអំពីរបៀបរៀបចំខ្លួន សម្រាប់ការធ្វើដំណើរ ក្នុងសម័យកូវីដ មានដូចខាងក្រោម៖

ពិនិត្យព័ត៌មាន និងវិធានការធ្វើដំណើរតាមខេត្តនីមួយៗឲ្យ​បានលម្អិត។ ក្នុង​ករណី​ធ្វើ​ដំណើរ​ទៅ​បរទេស អ្នក​គួរ​ពិនិត្យ​មើល​តម្រូវ​ការ​របស់​ប្រទេស​នោះ ​មុន​នឹង​ធ្វើ​ដំណើរ។ ចៀសវាងនាំឲ្យខកជើងឥតអាសាបង់ ខាតទាំងលុយកាក់ ថែមទៀតផង។

រៀបចំឯកសារដែលត្រូវការ សម្រាប់ការធ្វើដំណើរ ដូចជាប័ណ្ណ​ចាក់ថ្នាំ​បង្ការជំងឺកូវីដ-១៩ ឬលទ្ធផលតេស្តរកកូវីដ ពាក់ម៉ាសគ្របមុខរ​គ្រប់ពេលវេលា រួមទាំងការរក្សាចម្ងាយ​ពីគ្នា​យ៉ាងហោចណាស់ ១-២ ម៉ែត្រ គ្រប់ពេលនៅក្នុងព្រលានយន្តហោះ ឬ​តាម​រថយន្ត។

ចុះឈ្មោះជាមុនតាមរយៈបណ្តាញអនឡាញ ដើម្បីកាត់បន្ថយទំនាក់ទំនងរវាងបុគ្គល។

ពេលនៅលើយន្តហោះ អ្នកគួរតែពាក់ម៉ាស​គ្រប់ពេល។ ប្រសិនបើធ្វើដំណើរ​ចម្ងាយខ្លី ជៀសវាង​ការ​ញ៉ាំ​និង​ផឹក។ យោងតាមគោលនយោបាយអាកាសចរណ៍។ ប្រសិនបើការធ្វើដំណើរចំណាយពេលយូរ ដូចជាទៅក្រៅប្រទេស ម៉ាសមុខអាចនឹងត្រូវដកចេញ មានតែពេលញ៉ាំឬផឹកប៉ុណ្ណោះ ហើយ​ដាក់​វា​វិញ​យ៉ាង​ឆាប់​រហ័ស ពេល​អ្នក​ញ៉ាំ​ចប់។

ក្នុងករណីធ្វើ​ដំណើរ​ក្នុង​ប្រទេស ត្រូវចុះឈ្មោះ​ធ្វើ​ដំណើរ​ទៅ​តាម​ខេត្ត​នីមួយៗ​ តាម​បណ្ដាញ​អនឡាញ ឬ​ស្កែន QR Code តាម​វិធានការ​ខេត្ត​នីមួយៗ។ ប្រសិនបើធ្វើដំណើរទៅបរទេស ដើម្បីចូលរួមអនុវត្តតាមច្បាប់ធ្វើដំណើរ របស់ប្រទេសនោះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ក្រោយបើកប្រទេសទូទាំងពិភពលោក កន្លែងទេសចរណ៍ល្បីៗទាំងនេះ មិនគួររំលងឡើយ

ចុចអាន៖ស្រ្តេស តប់ប្រមល់ខ្លាំង សាកល្បងយុទ្ធសាស្ត្រនេះ ដើម្បីយកសុភមង្គលមកឲ្យជីវិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម