KPT+
ឆាកជីវិតដែលរៀបចំមិនបានល្អច្រើនកើតមានព្រោះតែគំនិតបីយ៉ាងនេះ
ហេតុអ្វីបានជាមនុស្សខ្លះដែលពូកែកាលនៅរៀន តែបែរជាមកបរាជ័យក្នុងជីវិត?
ចម្លើយ៖ ព្រោះថា ភាពជោគជ័យមិនមែនជាពិន្ទុ វាជាគុណតម្លៃ!
១ កុំអាងថា ការសិក្សាល្អគិតថា ជីវិតនិងអស្ចារ្សជាងអ្នកផ្សេង

ជីវិតខុសឆ្ងាយពីសៀវភៅ។ យើងអាចទទួលបានពិន្ទុល្អក្នុងការប្រឡងដោយការអានសៀវភៅត្រូវនឹងវិញ្ញាសា ប៉ុន្តែក្នុងជីវិតពិតអ្នកត្រូវតែដោះស្រាយជាមួយមនុស្សពិត។ ដូច្នេះប្រសិនបើអ្នកចង់អនុវត្តចំណេះដឹងក្នុងពិភពពិត ត្រូវរៀនសូត្រពីបទពិសោធន៍អ្នកចាស់ទុំនិងមិត្តភក្តិ ហើយទទួលយកការលំបាកក្នុងជីវិតខ្លះមកលត់ដំ។
ហេតុផលមួយទៀតអាចជាវប្បធម៌នៃការរៀនសូត្រជាលក្ខណៈធម្មតានៅក្នុងប្រព័ន្ធអប់រំដែលនិយមការគិតត្រិះរិះពិចារណាបែបហេតុផលតក្កវិទ្យា។ កម្មវិធីសិក្សាភាគច្រើន របស់យើងផ្តោតលើការសម្គាល់លក្ខណៈវិទ្យាសាស្ត្រ ដូច្នេះស្តង់ដារនៃការសិក្សារបស់យើងមិនល្អទេក្នុងការសាកល្បងលើស្ថានភាពជីវិតរស់នៅពិត។ ចំណេះដឹងក្នុងសាលាជាការសាកល្បងនូវវិន័យរបស់មនុស្ស។
២ កុំគិតថាជីវិតមិនយុត្តិធម៌សម្រាប់គ្រប់គ្នាហើយយកជាលេសធ្វើបាបអ្នកផ្សេង

យើងកំពុងរស់នៅក្នុងយុគសម័យប្រកួតប្រជែង ដែលអ្នកខ្លះដើម្បីទទួលបានជោគជ័យប្រើវិធីកេងចំណេញ មិនសមហេតុផលហើយធ្វើឱ្យអ្នកផ្សេងឈឺចាប់ ខាតបង់រងគ្រោះ ព្រោះពាក្យថាជីវិត គឺបែបនោះហើយ វាមិនយុត្ថិធម៌ទេ។ កុំនិយាយពាក្យនេះ ជីវិតមិនយុត្តិធម៌មែនតែគួរធ្វើខ្លួនអ្នកជាមនុស្សយុត្តិធម៌ព្រោះបើអ្នកសាងអ្វី អ្នកនឹងទទួលផលនោះមិនខាន។
៣ ភ្លើតភ្លើននិងជោគជ័យ

មនុស្សបរាជ័យធ្ងន់ ព្រោះគេធ្លាប់ភ្លើតភ្លើងនិងជោគជ័យតូចៗ។ គួរច្បាស់លាស់និងខ្លួនឯង កុំបញ្ជោរខ្លួនឯង កុំគិតលើសពីអ្វីដែលខ្លួនកំពុងមាន និងត្រូវដឹងពីអ្វីដែលអាចនឹងត្រូវបាត់បង់ព្រោះវិនិច្ឆ័យខ្លួនអស្ចារ្យជាងអ្នកដទៃ បរាជ័យពិតកើតមាននៅពេលដែលរកឃើញថាការពិតមិនដូចការគិត។ មនុស្សជោគជ័យពិតប្រាកដ គឺគោរពមនុស្សគ្រប់គ្នា ដោយមិនគិតពីវណ្ណៈជំនឿ សាសនា ទ្រព្យសម្បត្ដិ និងសមិទ្ធិផលក្នុងជីវិត។ ល។ បើមិនចេះទទួលស្គាល់តម្លៃនៃភាពសាមញ្ញ នោះគឹមិនទាន់ជោគជ័យនៅឡើយ។
មនុស្សជោគជ័យតែងតែមើលទៅសាមញ្ញហើយគត់មត់!
អត្ថបទ៖ ចម្រើនតារា
ចុចអាន៖ វិបត្តិ ជួយយើងឱ្យស្គាល់ខ្លួនឯងច្បាស់
ចុចអាន៖ ទំនុកចិត្ត ទើបជាភាពសិចស៊ីពិត ពុំមែនការស្លៀកពាក់អាក្រាតកាយឡើយ

-
សន្តិសុខសង្គម១ សប្តាហ៍ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?