Connect with us

KPT+

ឆាកជីវិតដែល​រៀបចំ​មិនបានល្អច្រើនកើតមាន​ព្រោះ​តែគំនិតបីយ៉ាងនេះ

បានផុស

នៅ

ហេតុអ្វីបានជាមនុស្សខ្លះដែលពូកែកាលនៅរៀន តែបែរជា​មក​បរាជ័យក្នុងជីវិត?

ចម្លើយ៖ ព្រោះថា ភាពជោគជ័យមិនមែនជាពិន្ទុ វាជាគុណតម្លៃ!

១ កុំអាងថា ការសិក្សាល្អគិតថា ជីវិតនិងអស្ចារ្សជាងអ្នកផ្សេង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជីវិតខុសឆ្ងាយពីសៀវភៅ។ យើង​អាចទទួលបានពិន្ទុល្អក្នុងការប្រឡងដោយការអានសៀវភៅត្រូវនឹង​វិញ្ញាសា ប៉ុន្តែក្នុងជីវិតពិតអ្នកត្រូវតែដោះស្រាយជាមួយមនុស្សពិត។ ដូច្នេះប្រសិនបើអ្នកចង់អនុវត្តចំណេះដឹងក្នុងពិភពពិត ត្រូវរៀនសូត្រពីបទពិសោធន៍អ្នកចាស់ទុំនិងមិត្តភក្តិ ហើយ​ទទួលយក​ការលំបាកក្នុងជីវិតខ្លះមក​លត់ដំ។

ហេតុផលមួយទៀតអាចជាវប្បធម៌នៃការរៀនសូត្រជាលក្ខណៈធម្មតានៅក្នុងប្រព័ន្ធអប់រំដែលនិយម​ការ​គិតត្រិះរិះពិចារណាបែបហេតុផលតក្កវិទ្យា។  កម្មវិធីសិក្សាភាគច្រើន របស់យើងផ្តោតលើការសម្គាល់លក្ខណៈវិទ្យាសាស្ត្រ  ដូច្នេះស្តង់ដារនៃការសិក្សារបស់យើងមិនល្អទេក្នុងការសាកល្បងលើស្ថានភាពជីវិតរស់នៅពិត។ ចំណេះដឹងក្នុងសាលា​ជាការសាកល្បងនូវវិន័យ​របស់មនុស្ស​។

២ កុំគិតថាជីវិតមិនយុត្តិធម៌សម្រាប់គ្រប់គ្នាហើយ​យកជាលេស​ធ្វើបាបអ្នកផ្សេង

យើងកំពុងរស់នៅក្នុងយុគសម័យប្រកួតប្រជែង ដែលអ្នកខ្លះដើម្បីទទួលបានជោគជ័យប្រើវិធីកេងចំណេញ មិនសមហេតុផលហើយ​ធ្វើឱ្យអ្នកផ្សេងឈឺចាប់ ខាតបង់​រងគ្រោះ ព្រោះពាក្យថាជីវិត គឺបែបនោះហើយ វាមិនយុត្ថិធម៌ទេ។ កុំនិយាយពាក្យនេះ ជីវិតមិនយុត្តិធម៌មែន​តែគួរធ្វើខ្លួនអ្នកជាមនុស្ស​យុត្តិធម៌ព្រោះបើអ្នកសាងអ្វី អ្នកនឹង​ទទួលផលនោះមិនខាន​។

៣ ភ្លើតភ្លើននិងជោគជ័យ

មនុស្ស​បរាជ័យ​ធ្ងន់ ព្រោះគេ​ធ្លាប់ភ្លើតភ្លើងនិងជោគជ័យ​តូចៗ។ គួរ​ច្បាស់លាស់និងខ្លួនឯង កុំបញ្ជោរខ្លួនឯង កុំគិតលើសពីអ្វី​ដែលខ្លួនកំពុងមាន​ និងត្រូវដឹងពីអ្វីដែលអាច​នឹង​ត្រូវ​បាត់បង់ព្រោះ​វិនិច្ឆ័យខ្លួនអស្ចារ្យជាងអ្នកដទៃ បរាជ័យពិតកើតមាន​នៅពេលដែលរកឃើញថា​ការពិត​មិនដូចការគិត។ មនុស្សជោគជ័យពិតប្រាកដ គឺគោរពមនុស្សគ្រប់គ្នា ដោយមិនគិតពីវណ្ណៈជំនឿ សាសនា ទ្រព្យសម្បត្ដិ និងសមិទ្ធិផលក្នុងជីវិត។ ល។ បើមិនចេះទទួលស្គាល់តម្លៃនៃភាពសាមញ្ញ នោះគឹមិនទាន់ជោគជ័យនៅឡើយ។

មនុស្ស​ជោគជ័យ​តែងតែ​មើលទៅសាមញ្ញ​ហើយ​គត់មត់!

អត្ថបទ៖ ចម្រើន​តារា​

ចុចអាន៖ វិបត្តិ ជួយយើងឱ្យស្គាល់ខ្លួនឯងច្បាស់

ចុចអាន៖ ទំនុកចិត្ត​ ទើបជាភាពសិចស៊ីពិត ពុំមែនការ​ស្លៀកពាក់អាក្រាតកាយឡើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ នាទី មុន

អ្នកវិទ្យាសាស្រ្តរកឃើញថ្នាំ ជួយអ្នកខ្ជិលហាត់ប្រាណ ឲ្យឡើងសាច់ដុំដូចគេដូចឯង

ព័ត៌មានជាតិ៣១ នាទី មុន

រដ្ឋបាលខេត្តបាត់ដំបងត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល ៥ ថ្ងៃ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

Sokha Hotels

ព័ត៌មានពេញនិយម