KPT+
មូលហេតុធំៗ នាំឱ្យប្តីឬប្រពន្ធ ងាកទៅរកដៃគូខាងក្រៅ
បញ្ហាបុគ្គលិកលក្ខណៈ ការធ្វេសប្រហែស ក្នុងការផ្តល់សេចក្តីគោរពចំពោះអ្នកដែលស្រលាញ់យើង រួមជីវិតជាមួយយើង ទម្លាប់កុហកបោកប្រាស់ និងមោទកភាពជ្រុល ប្រចែប្រចណ្ឌហួស សុទ្ធតែជារឿងដែលរំខានដល់ចំណងទំនាក់ទំនងយូរអង្វែងរវាងគូស្នេហ៍។
ខាងបុរស

ភរិយាត្រូវដឹងរឿងពិតមួយដែលថា ភាគច្រើនបុរសងាយចាប់ចិត្តពីដំបូងៗ ដោយសារ សម្រស់ មាយាសម្តី និងភាពក្និកក្នក់ តែក្រោយមកចរិតមនុស្សស្រីនោះបានធ្វើឱ្យគេរសាយចិត្តបានវិញ។
បុរសទំនងជាភេទមួយ ដែលជារឿយៗស្វែងរកការរួមភេទ ឬការយកចិត្តទុកដាក់ផ្នែកផាសុកភាពរាងកាយ ច្រើនជាងនារី ខណៈនារីចាប់អារម្មណ៍លើការគិតរបស់អ្នកដទៃ និងសម្រស់ខាងក្រៅច្រើនជាងបុរស។
ម្នាក់ចូលចិត្តតុបតែងបង្អួត ម្នាក់ចូលចិត្តរឿងលើគ្រែ តើទំាងសងខាង អាចរស់នៅជាមួយគ្នាបែបណាឱ្យបានយូរអង្វែង?
សូមពិចារណាថា កត្តាទីមួយ គឺបុរសបង្ហាញពីក្តីស្រឡាញ់របស់ពួកគេតាមរបៀបរាងកាយ។ ចំណុចនេះបុរសខុសដាច់ពីស្ត្រី។ ជារឿយៗពួកគេមិនមានអារម្មណ៍ថា ភ្ញាក់ផ្អើលរំភើបខ្លាំង ជាមួយភរិយារបស់ពួកគេទេ វាជារឿងធម្មតា ព្រោះគេជួបនាងរាល់ថ្ងៃទៅហើយ។ ដូច្នេះការរួមភេទក្លាយជាការភ្ជាប់ទំនាក់ទំនងនិងភាពស្និទ្ធស្នាលអាចណាយបាន ប្រសិនភរិយាមិនសូវចេះរំញោចការងារនេះ។ ឧទាហរណ៍ថា ប្រសិនបើប្រពន្ធរបស់ពួកគេបដិសេធការរួមភេទជាញឹកញាប់អាចប្រែទៅជាមានអារម្មណ៍ថា “នាង មិនស្រឡាញ់” ហើយកើតមានអារម្មណ៍អសន្តិសុខក្នុងជីវិតអាពាហ័ពិពាហ៍ អាចគិតថាខ្លួនមិនមែនជាបុរសដែលនាងពេញចិត្ត ចំណែកប្រសិនពេលដដែលនោះនារីណាផ្សេងមកឱ្យតម្លៃគេ គេនឹងងប់ងល់លើនាងខ្លាំងតែម្តង។
នៅពេលដែលស្ត្រីក្រៅផ្ទះតែងតែព្យាយាមបំពេញនូវអារម្មណ៍មនុស្សប្រុសមិនឈប់ឈរ ការផ្តាច់ទំនាក់ទំនងពីប្រពន្ធអាចនឹងកើតមានឡើងបាន។
ខាងស្ត្រី

មនុស្សប្រុសគួរដឹងដែរថា មនុស្សស្រីមានពិភពខុសពីយើងកម្រិតណា? ចំណងទាក់ទងជាច្រើនបានផុយស្រួយដោយសារ តែការព្រងើយកន្តើយរបស់ស្វាមី ដែលគិតថាធម្មតា ក្នុងការស្ងៀមស្ងាត់ជាមួយគូជីវិត តែតាមការពិត វាមិនធម្មតាទេ។ ការដែលគិតថាមនុស្សរៀបការហើយ នឹងលែងទៅណាទៀត តែតាមពិតសម័យនេះមិនមែនឡើយ។ ឥឡូវនេះអ្នកលែងអាចចិញ្ចឹមមនុស្សស្រីឱ្យនៅផ្ទះទៀតហើយ។ នាងធ្វើការច្រើនហើយមើលកូនថែប្តីទៀត នាងក៏មានវិធីរស់បានដោយមិនចាំបាច់មានអ្នកដួចគ្នា។ ស្វែងរកហេតុផលថាហេតុអ្វីគេត្រូវបន្តរស់ជាមួយយើង បើសេរីភាពនិងពេលវេលាគេ កំពុងត្រូវបានដកហូត ហើយយើងមិនឈឺច្អាលចំពោះការពូនជ្រំមនោសញ្ចេតនាទៀត?
មួយវិញទៀត ភាពមិនចុះសម្រុងនៃបុគ្គលិកលក្ខណៈ និងបញ្ហាផ្លូវចិត្ត ឧទាហរណ៍ មនុស្សដែលមានចរិតលក្ខណៈ narcissistic ខ្លាំង រួមមាន ការគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន ចូលចិត្តរស់នៅក្នុងពិភពរវើរវាយជាជាងការពិត ត្រូវការការសរសើរឥតឈប់ឈរ កេងប្រវ័ញ្អ្នកដទៃ មិនគិតចិត្តអ្នករស់នៅជាមួយខ្លួន។ល។ ប្រុសស្រីណាមានចរិតលក្ខណៈនេះ នឹងបង្កើនហានិភ័យនៃការផិតក្បត់ក្នុងអាពាហ៍ពិពាហ៍ ដោយអាចត្រូវបានគេក្បត់ ដោយសារខ្លួនច្រើនតែបង្ករឿង មិនឱ្យដៃគូទទួលបានសុភមង្គលក្នុងផ្ទះ ក៏មិនអាចលែងលះបាន តែស្រេកឃ្លានសុភមង្គលដែលរកបានឆក់កណ្ឌៀតនៅខាងក្រៅ។
នៅក្នុងការសិក្សាមួយឆ្នាំ ២០១៨ នាប្រទេសកូរ៉េ បុគ្គលិកលក្ខណៈស្ត្រីឬបុរស ដែលមានចំណាត់ថ្នាក់ខ្ពស់នៅក្នុងបញ្ហា “ប្រព័ន្ធសរសៃប្រសាទ” ប្រភេទ narcissism នេះ ត្រូវបានគេរកឃើញថា ប្រឈមរឿងដៃគូលួចមានក្រៅច្រើនជាងអ្នកធម្មតា ព្រោះពួកគេយល់ថា នៅផ្ទះជាជីវិតនរកមួយ។
តើអ្នកជាមនុស្សរអ៊ូ? ប្រចណ្ឌ? អាត្មានិយមចំពោះគូជីវិត?
អត្ថបទ៖ តុង ឡុង
ចុចអាន៖ សម្ដីមុតស្រួច ៦ឃ្លា មិនគួរប្រើជាមួយគូស្នេហ៍ អាចធ្វើឱ្យគេស្លាប់ចិត្តបាន
ចុចអាន៖ អ្នកនៅលីវ មើលឱ្យហើយ ក្រោយរៀបការរួច រឿងទាំងនេះនឹងផ្លាស់ប្ដូរ១៨០ដឺក្រេ

-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង