KPT+
មហាសេដ្ឋី១០ នាក់រួមគ្នាបង្កើតមូលនិធិលើកកម្ពស់សុខុមាលភាពឆ្នាំ២០២០ មានអ្នកណាខ្លះ?
យោងតាមការប៉ាន់ស្មានថ្មីៗនេះ បុគ្គលដែលមានទ្រព្យច្រើនបំផុតនៅលើពិភពលោក មានតម្លៃសរុបជាង ៨ ទ្រីលានដុល្លារ។ ចំនួននេះគឺច្រើនជាង GDP របស់អូស្ត្រាលី កាណាដា ប្រេស៊ីល និង ចក្រភពអង់គ្លេស។
ក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាលសម្រាប់អង្គការតស៊ូមតិជាសកល Global Citizen និន្នាការនេះគឺជាអ្វីដែលបានកំណត់ដើម្បីផ្លាស់ប្ដូរនៅដើមឆ្នាំនេះ ជាមួយនឹងការចាប់ផ្ដើមយុទ្ធនាការផ្ដល់ឲ្យ និងផ្សាយបន្តផ្ទាល់ ក្នុងគោលបំណងកៀរគរសប្បុរសជនដែលមានទ្រព្យសម្បត្តិច្រើនបំផុតនៅលើពិភពលោក ឲ្យចំណាយថវិកា ៥ ភាគរយ ហើយទ្រព្យសម្បត្តិសុទ្ធប្រចាំឆ្នាំរបស់ពួកគេ គឺជួយគាំទ្របញ្ហាសំខាន់ៗដូចជាការពារភពផែនដីឬបញ្ចប់ភាពក្រីក្រ។
សូមបញ្ជាក់ថា ប្រជាជាតិអាមេរិកគឺជាប្រទេសដែលមានចិត្តសប្បុរសបំផុត យោងទៅតាមសន្ទស្សន៍នៃការផ្ដល់អំណោយទានពិភពលោក CAF បានរក្សាជំហរនេះអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ។
ចំណែកអ្នកដែលកំពុងផ្ដល់ទ្រព្យសម្បត្តិច្រើនបំផុត ២០ ភាគរយឬច្រើនជាងនេះ រួមមានអតីតអ្នកគ្រប់គ្រងមូលនិធិការពារហានិភ័យលោក John Arnold សហស្ថាបនិកក្រុមហ៊ុន Intel លោក Gordon Moore និងអ្នកផ្ដល់ជំនួយសប្បុរសធម៌ Oklahoma លោក Lynn Schusterman ដែលមានឋានៈជា “ ជនជាតិអាមេរិកដែលមានចិត្តសប្បុរសបំផុត” ។
គួរកត់សំគាល់ថា The Giving Pledge គឺជាកិច្ចខិតខំប្រឹងប្រែងមួយដែលកើតចេញពីការសន្ទនារវាងមហាសេដ្ឋីរាប់លាននាក់ មានលោក Warren Buffett និង Bill Gates ដើម្បីពន្លឿនអត្រាដែលមិត្តភ័ក្ដិរបស់ពួកគេបរិច្ចាគទ្រព្យសម្បត្តិ ក្នុងបុព្វហេតុដ៏សក្ដិសមនិងប្រារព្ធខួបលើកទី ១០ របស់ខ្លួនក្នុងឆ្នាំនេះផងដែរ។
គួរកត់សំគាល់ថា The Giving Pledge គឺជាកិច្ចខិតខំប្រឹងប្រែងមួយដែលកើតចេញពីការសន្ទនារវាងមហាសេដ្ឋីរាប់លាននាក់ មានលោក Warren Buffett និង Bill Gates ដើម្បីពន្លឿនអត្រាដែលមិត្តភ័ក្ដិរបស់ពួកគេបរិច្ចាគទ្រព្យសម្បត្តិ ក្នុងបុព្វហេតុដ៏សក្ដិសមនិងប្រារព្ធខួបលើកទី ១០ របស់ខ្លួនក្នុងឆ្នាំនេះផងដែរ។
ដោយចាប់ផ្ដើមជាមួយអ្នកចុះហត្ថលេខាដំបូងចំនួន ៤០ នាក់ នោះការសន្យាបានក្លាយជាកំណត់ត្រាសាធារណៈរបស់មហាសេដ្ឋីដែលបានបោះជំហានទៅមុខ ហើយបានសន្យាថានឹងលះបង់ទ្រព្យសម្បត្តិជាងពាក់កណ្ដាលនៅក្នុងជីវិតរបស់ពួកគេ។ ប៉ុន្តែមួយទសវត្សរ៍ក្រោយមកនៅពេលដែលការសន្យាបានបញ្ជាក់ថាមានអ្នកចុះហត្ថលេខា ១៧០ នាក់ ច្រើនជាង ៩០ ភាគរយឬជិត ២.០០០ នាក់នៃមហាសេដ្ឋីពិភពលោក គឺមិនទាន់បានចុះហត្ថលេខាឬអនុម័តគោលការណ៍សប្បុរសធម៌ទាំងនេះនូវឡើយទេ។
លើសពីនេះទៅទៀតនៅក្នុងបញ្ជីឈ្មោះរបស់ Forbes ៤០០ នៅឆ្នាំនេះមានសមាជិក ៧៤ នាក់បានចុះហត្ថលេខាលើការផ្ដល់អំណោយ (Giving Pledge) ប៉ុន្តែមានតែ ១០ នាក់ប៉ុណ្ណោះដែលកំពុងជឿនលឿនឆ្ពោះទៅរកគោលដៅរបស់ពួកគេ។ អ្នកចុះហត្ថលេខាដែលបានសន្យាចូលរួមជាមួយមានលោក Buffett, Arnold, Schusterman, Moore, George Soros, Eli Broad, Julian Robertson Jr, Ted Turner, George Kaiser, និង Amos Hostetter Jr ជារួមពួកគេកំពុងដាក់ប្រាក់របស់ពួកគេ ធ្វើការដើម្បីបង្កើតឥទ្ធិពលក្នុងវិស័យនេះ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖forbes
ចុចអាន៖មកស្គាល់ត្រកូលគ្រួសារទាំង ១០ ដែលមានទ្រព្យសម្បត្តិច្រើនលំដាប់កំពូលៗលើពិភពលោក
ចុចអាន៖រឿងអ្វីខ្លះដែលយើងមិនដឹងអំពីកំពូលទស្សនៈវិទូរូបវិទ្យាលោក Albert Einstein ?

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ១ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សន្តិសុខសង្គម៧ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ