KPT+
បាក់ទឹកចិត្ត គ្មានសង្ឃឹម មកអានសម្រង់បំផុសគំនិតដោយកំពូល Tech Geniuses
មានអារម្មណ៍ធ្លាក់ទឹកចិត្ត? ចូររៀនពីភាពលំបាក ហើយទុកជាមេរៀន ជាបទពិសោធន៍បង្រៀនជីវិតឲ្យដើរទៅមុខជានិច្ច។កុំបោះបង់ងាយៗ តែត្រូវយកបញ្ហាទាំងនោះ មកគន្លឹះកែលំអខ្លួនឯងវិញ។
ខាងក្រោមនេះ ជាសម្រង់បំផុសគំនិតដោយកំពូល Tech Geniuses ខ្លាំងៗលើពិភពលោក៖
១ MICHAEL DELL, DELL INC. ស្ថាបនិក និងជានាយកប្រតិបត្តិ
“មនុស្សតែងតែសួរខ្ញុំគ្រប់ពេលថា តើខ្ញុំអាចក្លាយជាសហគ្រិនជោគជ័យដោយរបៀបណា? ហើយខ្ញុំត្រូវតែនិយាយដោយស្មោះត្រង់ ៖ វាជាសំណួរមួយក្នុងចំណោមសំណួរ ដែលខ្ញុំចូលចិត្តបំផុត ព្រោះប្រសិនបើអ្នកកំពុងរង់ចាំដំបូន្មានពីអ្នកផ្សេង ដើម្បីក្លាយជាសហគ្រិន នោះឱកាស គឺអ្នកមិនមែនម្នាក់ទេ»។
២ MARISSA MAYER, YAHOO PRESIDENT
“ខ្ញុំតែងតែធ្វើអ្វីមួយដែលខ្ញុំមិនទាន់ត្រៀមខ្លួនធ្វើ។ ខ្ញុំគិតថា នោះហើយជារបៀបដែលអ្នករីកចម្រើន។ នៅពេលដែលមានពេលនៃ ‘Wow, ខ្ញុំពិតជាមិនប្រាកដថា ខ្ញុំអាចធ្វើវាបាន’ ហើយអ្នកបានឆ្លងកាត់គ្រាទាំងនោះ នោះគឺជាពេលដែលអ្នកមានរបកគំហើញ ។
៣ Mark ZUCKERBERG សហស្ថាបនិក FACEBOOK និងជានាយកប្រតិបត្តិ
“ហានិភ័យដ៏ធំបំផុត គឺមិនទទួលយកហានិភ័យណាមួយឡើយ នៅក្នុងពិភពលោកដែលផ្លាស់ប្ដូរយ៉ាងឆាប់រហ័ស យុទ្ធសាស្ត្រតែមួយគត់ ដែលត្រូវបានធានាថានឹងបរាជ័យ គឺការមិនទទួលយកហានិភ័យ។”
៤ JACK DORSEY, សហស្ថាបនិក TWITTER
“អ្វីដែលខ្លាំងបំផុត ដែលអ្នកអាចបណ្តុះជាសហគ្រិន គឺមិនត្រូវពឹងផ្អែកលើសំណាងនោះទេ ប៉ុន្តែត្រូវបណ្តុះសមត្ថភាពក្នុងការទទួលស្គាល់ស្ថានភាពសំណាង នៅពេលដែលពួកគេកំពុងកើតឡើង”។
៥ STEVE JOBS សហស្ថាបនិក APPLE និង CEO
“ពេលខ្លះ នៅពេលដែលអ្នកបង្កើតថ្មី អ្នកធ្វើខុស។ វាជាការល្អបំផុតក្នុងការទទួលយកពួកវា ឲ្យបានឆាប់រហ័ស ហើយបន្តធ្វើឲ្យប្រសើរឡើង នូវការបង្កើតថ្មីផ្សេងទៀតរបស់អ្នក។”
៦ STEVE CASE សហស្ថាបនិក AOL
“អ្នកមិនគួរផ្តោតលើមូលហេតុ ដែលអ្នកមិនអាចធ្វើអ្វីមួយបានទេ ដែលជាអ្វី មនុស្សភាគច្រើនធ្វើ។ អ្នកគួរតែផ្តោតលើមូលហេតុ ដែលអ្នកអាចធ្វើបាន ហើយក្លាយជាករណីលើកលែងមួយ។
៧ BILL GATES សហស្ថាបនិកមីក្រូសូហ្វត៍
“ជោគជ័យគឺជាគ្រូដ៏អាក្រក់។ វាទាក់ទាញមនុស្សឆ្លាត ឲ្យគិតថាពួកគេមិនអាចចាញ់បានឡើយ»។
៨ លោក Jeff BEZOS ស្ថាបនិក និងជានាយកប្រតិបត្តិ AMAZON
“កំហុសដ៏ធំមួយ ដែលមនុស្សធ្វើ គឺពួកគេព្យាយាមបង្ខំឲ្យចាប់អារម្មណ៍លើខ្លួនឯង។ អ្នកមិនជ្រើសរើសចំណង់ចំណូលចិត្តរបស់អ្នក, ចំណង់ចំណូលចិត្តរបស់អ្នកជ្រើសរើសអ្នក។
៩ NAVEEN JAIN សហស្ថាបនិក MOON EXPRESS និងជាប្រធាន
“ភាពជោគជ័យ មិនចាំបាច់កើតចេញពីការច្នៃប្រឌិតថ្មីទេ ប៉ុន្តែបានមកពីការប្រតិបត្តិដែលគ្មានកំហុស។ យុទ្ធសាស្ត្រដ៏អស្ចារ្យតែម្នាក់ឯង នឹងមិនឈ្នះការប្រកួត ឬសមរភូមិទេ។ ការឈ្នះបានមកពីការទប់ស្កាត់ និងការដោះស្រាយជាមូលដ្ឋាន។
១០ BIZ STONE សហស្ថាបនិក TWITTER
“អ្វីដែលផ្តល់រង្វាន់បំផុតសម្រាប់ខ្ញុំ គឺការបញ្ជាក់នេះ សម្រាប់ខ្ញុំថា មនុស្សមានមូលដ្ឋានល្អ និងឆ្លាត ហើយប្រសិនបើអ្នកផ្តល់ឲ្យពួកគេនូវឧបករណ៍សាមញ្ញ ដែលអនុញ្ញាតឲ្យពួកគេបង្ហាញអាកប្បកិរិយា នោះពួកគេនឹងបង្ហាញវាឲ្យអ្នកជារៀងរាល់ថ្ងៃ៕”
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖សម្រង់លើកទឹកចិត្ត ពីកំពូលអ្នកលក់ជោគជ័យ មិនខ្លាចបញ្ហានៅនឹងមុខ
ចុចអាន៖សម្រង់ទូន្មានពីព្រះពុទ្ធ ជួយផ្លាស់ប្ដូរជីវិតឲ្យជ្រះថ្លា មានភាពវិជ្ជមានមកវិញ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់