KPT+
ទើបពេញវ័យ ក្មេងជំទង់គួរថែទាំស្បែកបែបណា កុំឲ្យឡើងមុន?
ការឡើងមុននៅវ័យជំទង់ គឺជាបញ្ហាស្បែកដែលកើតឡើងជាញឹកញាប់នៅពេលដែលយើងទើបពេញវ័យ ឬទើបមករដូវលើកដំបូង។ មុនកើតឡើងដោយសារតែការប្រែប្រួលអ័រម៉ូន ហើយអាចលេចឡើងនៅលើខ្នង កផ្នែកខាងលើ ស្មា និងមុខ។ ដូច្នេះហើយ ដើម្បីបង្ការការឡើងមុនអំឡុងពេលពេញវ័យ យើងគប្បីបង្កើតទម្លាប់ថែទាំស្បែកឲ្យបានត្រឹមត្រូវ។

១. រក្សាជាតិទឹក
ក្មេងជំទង់ គប្បីញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ក្នុងមួយថ្ងៃៗ ពីព្រោះទឹកមានសារសំខាន់ណាស់ សម្រាប់រាងកាយទាំងមូល ក៏ដូចជាសុខភាពស្បែក។ ការញ៉ាំទឹកក៏ជួយឲ្យស្បែករបស់យើងមើលទៅក្មេងជាងវ័យ មានសុខភាពល្អ និងជួយបណ្ដេញជាតិពុលផងដែរ។
២. លាងជម្រះគ្រឿងសម្អាងមុនចូលគេង
ពិតណាស់ រាល់គ្រឿងសម្អាងដែលនៅសេសសល់នៅលើផ្ទៃមុខពេញមួយយប់ អាចធ្វើឲ្យយើងស្ទះរន្ធញើស និងនាំឲ្យកើតមុនដោយមិនដឹងខ្លួន។
៣. សម្អាតមុខជារៀងរាល់ថ្ងៃ
ជាមួយគ្នានេះដែរ ប្រសិនបើស្បែកមុខរបស់យើងឡើងប្រេង ឬកខ្វក់ ចូរលាងសម្អាតមុខម្ដង ឬពីរដងក្នុងមួយថ្ងៃ និងប្រើប្រាស់ប្រភេទហ្វូមលាងមុខដែលមិនមានជាតិកាត់។ ជាក់ស្ដែង ហ្វូមដែលមានជាតិកាត់ខ្លាំង អាចកម្ចាត់ប្រេងធម្មជាតិពីស្បែកមុខរបស់យើង និងអាចធ្វើឲ្យស្បែកផលិតប្រេងកាន់តែច្រើន ដែលជាហេតុនាំឲ្យកើតមុន។
៤. ជៀសវាងញេចមុន
ការញេច ឬកេះមុន សុទ្ធតែអាចបង្កជាការរលាកកាន់តែខ្លាំង និងអាចបណ្ដាលឲ្យបាក់តេរីចូលទៅក្នុងស្បែកដោយមិនដឹងខ្លួន ហើយទម្លាប់មួយនេះនឹងធ្វើយើងកើតមុនកាន់តែច្រើនឡើង។

៥. លាបក្រែមផ្ដល់សំណើម
ទោះបីជាមុខរបស់យើងមានជាតិប្រេងច្រើន យើងមិនគួររំលងក្រែមផ្ដល់សំណើមឡើយ។ យ៉ាងណាមិញ សម្រាប់អ្នកដែលមានស្បែកងាយកើតមុន គួរប្រើប្រាស់ប្រភេទក្រែមផ្ដល់សំណើមដែលគ្មានជាតិប្រេង និងមានសាច់ក្រែមស្រាល ទើបជាការប្រសើរ៕

-
KPT+១ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល