KPT+
៥ វិធី ជួយឲ្យអារម្មណ៍ស្រស់ស្រាយ បំបាត់ភាពតានតឹងភ្លាមៗ
ប្រសិនបើយើងស្ថិតក្នុងភាពតានតឹង ឬទទួលដឹងឮដំណឹងអាក្រក់ច្រើនពេក សូមព្យាយាមធ្វើខ្លួនឯងឲ្យស្រស់ស្រាយ និងកាត់បន្ថយភាពនឿយហត់នៃខួរក្បាលខ្លះ ព្រមជាមួយនឹងការឲ្យរាងកាយសម្រាកជាមួយវិធីសាស្រ្តផ្សេងៗ។

១ ចូរផ្លាស់ទីរាងកាយបន្តិចម្ដង
ការធ្វើចលនា នឹងបញ្ចេញអរម៉ូន endorphins អាចជះឥទ្ធិពលជាវិជ្ជមានដល់អារម្មណ៍ វាក៏ជួយស្តារថាមពលឡើងវិញផងដែរ។ វាជាការពិត ហើយដូចដែលយើងបាននិយាយជាមួយអ្នកប្រើប្រាស់ APAC នៅក្នុង Inertia Health Survey អ្នកប្រើប្រាស់ ៤៧% បាននិយាយថា ការហាត់ប្រាណ ពិតជាធ្វើឲ្យសុខភាពផ្លូវចិត្តរបស់ពួកគេប្រសើរឡើង។
២ បរិភោគអាហារដែលមានជីវជាតិ
អាហារគឺជាប្រភពថាមពល និងជួយឲ្យរាងកាយរបស់យើងមានថាមពលក្នុងការធ្វើសកម្មភាពបានពេញលេញ។ ការស្រាវជ្រាវបានរកឃើញ អំឡុងពេលនៃការផ្ទុះឡើង ការលក់អាហារសម្រន់ដែលមិនមានសុខភាពកើនឡើង ព្រោះមនុស្សរកអាហារងាយរក និងងាយញ៉ាំ។ មូលហេតុចម្បងដែលអ្នកប្រើប្រាស់ ទទួលទានអាហារមិនសូវមានសុខភាព វាបណ្តាលមកពីការញ៉ាំ និងហឹរនៅពេលមានអារម្មណ៍ថប់បារម្ភ និងស្ត្រេស។
ប៉ុន្តែយើងក៏គួរតែញ៉ាំអាហារដែលមានតុល្យភាព និងផ្តល់សារធាតុចិញ្ចឹមចាំបាច់ សម្រាប់សកម្មភាពផ្សេងៗ។ ក្នុងជីវិតប្រចាំថ្ងៃ និងលើកកម្ពស់ រួមជាមួយនឹងការថែរក្សាសុខភាព ។ របបអាហារដែលមានសុខភាពល្អ ផ្តល់ឲ្យរាងកាយរបស់អ្នកនូវសារធាតុចិញ្ចឹម វីតាមីន និងសារធាតុរ៉ែដែលវាត្រូវការដើម្បីដំណើរការ។
៣ គេងឲ្យបានគ្រប់គ្រាន់
ការគេងគឺជាគន្លឹះក្នុងការផ្តល់ថាមពលដល់ខ្លួនឯង។ ការរៀបចំកន្លែងគេង គឺជាគន្លឹះនៃការគេងឲ្យបានល្អ។ ដូច្នេះអ្នកមិនមានអារម្មណ៍ចង់ធ្វើការងារ ឬចំណូលចិត្តផ្សេងទៀតនៅក្នុងបន្ទប់គេង។ សម្រាកពីការអេក្រង់ទូរសព្ធ អានសៀវភៅ ផឹកតែរុក្ខជាតិមួយពែង ឬអាចងូតទឹកក្តៅមុនគេងក៏បាន។
៤ ទាក់ទងនិងនិយាយជាមួយអ្នកដទៃ
ការនិយាយជាមួយមិត្តភក្តិ ឬសាច់ញាតិ មិនថាសើចនិងជជែក ឬមានទំនាក់ទំនងជាមួយអ្នកដទៃ នឹងជួយលើកកំពស់សុខភាពរបស់យើង។ វាជួយយើងឲ្យឆ្លងកាត់គ្រាលំបាក មិនថាជាការនិយាយទូរស័ព្ទ ការផ្ញើសារ ការជជែកគ្នា ឬសរសេរសំបុត្រទៅកាន់មិត្តចាស់នៅសាលានោះទេ។ ការភ្ជាប់ទំនាក់ទំនងជាមួយមនុស្សផ្សេងទៀត នឹងជួយអ្នកឲ្យមានអារម្មណ៍ល្អ កែលម្អសុខភាពផ្លូវចិត្ត ក៏ដូចជាសុខភាពរាងកាយ ជួយឲ្យអ្នកមានភាពស្រស់ថ្លាឡើងវិញ។

៥ ផ្តល់ពេលវេលាដល់ខ្លួនឯង
ការស្វែងរកពេលវេលាផ្ទាល់ខ្លួន សូម្បីតែត្រឹមតែ ៣០ នាទី ក៏អាចមានឥទ្ធិពលវិជ្ជមានទៅលើអារម្មណ៍ និងថាមពលរបស់អ្នក។ ដើរចូលទៅក្នុងព្រៃ ឬស្វែងរកអ្នកជិតខាងថ្មី ឆ្លៀតពេលចូលបន្ទប់ បិទភ្លើង ហើយដកដង្ហើមវែងៗ ឬចាប់យកសៀវភៅមកអាន ហើយរកកន្លែងស្ងប់ស្ងាត់ ដើម្បីសម្រាកកាយ និងផ្លូវចិត្ត។
នៅក្នុងគ្រាលំបាក អ្នកត្រូវសម្រាកខ្លះ ជាមួយខ្លួនឯងតាមមធ្យោបាយផ្សេងៗដែលអ្នកគិតថាល្អបំផុត។ ខណៈពេលដែលអ្នកមានអារម្មណ៍អស់កម្លាំង គឺត្រូវផ្តោតលើការថែរក្សាទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត មិនថាញ៉ាំអាហារដែលមានជីវជាតិ ហាត់ប្រាណ រកពេលនៅម្នាក់ឯង ឬសើចសប្បាយជាមួយមិត្តភក្តិ រាងកាយរបស់យើងត្រូវការបញ្ចូលថាមពល និងថាមពលឡើងវិញជារៀងរហូត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អនុវត្តវិធី ៦ យ៉ាងនេះ ដើម្បីបន្ធូរអារម្មណ៍តានតឹង ទោះមានពេលតែ ១០ នាទីក៏ដោយ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ