KPT+
យាយតា ចំណាយពេលមើលថែចៅៗ ត្បិតហត់ បន្តិច តែល្អចំពោះសុខភាពខ្លាំង
លោកយាយ លោកតា ដែលចំណាយពេលនៅជាមួយចៅៗ មើលថែពួកគេ នឹងទទួលគុណប្រយោជន៍មួយចំនួនដល់សុខភាព ដោយបានបង្កើននូវទំនាក់ទំនងក្នុងសង្គម និងបាត់ភាពឯកា។

ក្រុមអ្នកវិទ្យាសាស្រ្តបានអះអាងដូចខាងលើនេះ បន្ទាប់ពីបានសិក្សាទៅលើមនុស្សចាស់ ប្រមាណ ៤ ពាន់នាក់ តាមរយៈការស្ទង់មតិលើក្រដាសសំណួរ។ នៅក្នុងចម្លើយស្ទង់មតិ ភាគច្រើនបានបង្ហាញថា ចាស់ៗដែលសកម្ម នឹងចំណាយពេលមើលចៅៗរបស់ខ្លួន មានកម្រិតភាពឯកាតិចជាង បើប្រៀបធៀបនឹងលោកតាលោកយាយដែលចំណាយពេលជាមួយក្មេងៗបានតិចតួច។
លោកសាស្រ្តាចារ្យជនជាតិអាល្លឺម៉ង់ Eleanor Quirke ដែលដឹកនាំការស្រាវជ្រាវបានពន្យល់ថា៖ “ការមើលថែក្មេងៗមិនត្រឹមតែបានជួយសម្រាលកិច្ចការក្នុងគ្រួសារនោះទេ តែវាបានជួយឲ្យមនុស្សចាស់បង្កើនទំនុកចិត្តលើខ្លួនឯង ជាមួយនឹងកិច្ចការនោះ ជាហេតុនាំឲ្យពួកគាត់ចាកឆ្ងាយពីអារម្មណ៍ឯកា និងអារម្មណ៍ធ្លាក់ទឹកចិត្តទៀតផង។ បន្ថែមពីនេះលោកទាំងពីរ (យាយ និងតា) មើលថែចៅៗ អាចនឹងបង្កើនទំនាក់ទំនងនៅក្នុងសង្គមបន្ថែម តាមការរយៈការចែករំលែកបទពិសោធន៍មើលថែក្មេងៗ”។

តាមរយៈលទ្ធផលនេះ ធ្វើឲ្យអ្នកវិទ្យាសាស្រ្តអះអាងថា ការមើលថែក្មេងៗ បានផ្តល់ឥទ្ធិពលល្អវិជ្ជមានដល់សុខភាពមនុស្សចាស់។ ការស្រាវជ្រាវខាងលើបានធ្វើឡើងដោយ ក្រុមអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យ Hamburg-Eppendorf ប្រទេសអាល្លឺម៉ង់ និងបានចុះផ្សាយក្នុងព្រឹត្តិបត្រវេជ្ជសាស្រ្ត British Medical Journal នៅប្រទេសអង់គ្លេសផងដែរ៕
ចុចអាន៖បើក្មេងក្ដៅខ្លួនដល់កម្រិតនេះហើយ ត្រូវនាំកូនទៅជួបពេទ្យឲ្យលឿន

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់