KPT+
ការសិក្សាមួយរកឃើញថា មនុស្សជាច្រើនសុខចិត្តស្លាប់ដោយមិនទៅរកការព្យាបាល
មនុស្សមិនតិចនាក់ទេបានបណ្ដោយខ្លួនឲ្យស្លាប់តាមធម្មជាតិ ដោយមិនទៅព្យាបាលនោះទេ ទោះបីជាមុនស្លាប់អ្នកទាំងនោះបានដឹងថា ស្ថានភាពសុខភាពបានចុះខ្សោយ និងអាក្រក់ទៅៗក៏ដោយ។

ការសិក្សារួមគ្នាដោយក្រុមអ្នកវិទ្យាសាស្ត្រ មជ្ឈមណ្ឌលវិទ្យាសាស្ត្រសុខាភិបាល នៃសាកលវិទ្យាល័យ Texas នៅទីក្រុង Huston និងវិទ្យាស្ថាន Forensic Sciences តំបន់ជនបទ Harris រដ្ឋ Texas របស់សហរដ្ឋអាមេរិក រកឃើញថា មនុស្សពេញវ័យ ៧០ភាគរយ ស្លាប់ដោយធម្មជាតិ មិនទៅព្យាបាលនោះទេ ក្នុងរយៈពេល ៣០ថ្ងៃ មុនពួកគេស្លាប់។
មុនឈានដល់ចំណុចលម្អិតនៃការសិក្សានេះ យើងចាំបាច់យល់ពីអ្វីបង្កឲ្យមនុស្សស្លាប់ដោយដោយធម្មជាតិជាមុនសិន។ ការស្លាប់ដោយធម្មជាតិក្នុងការសិក្សានេះគឺសម្ដៅដល់អ្នកស្លាប់ដែលមិនបាន ឬព្រមទៅទទួលការព្យាបាល។ ការស្លាប់ដោយធម្មជាតិ ពាក់ព័ន្ធនឹងមូលហេតុខាងក្រៅ ដូចជា ឧប្បទ្ទវហេតុ ឃាតកម្ម និងលេបថ្នាំលើសកម្រិត ជាដើម។ ការសិក្សាករណីនេះ ក្នុងគោលបំណងកំណត់ការកែប្រែមួយចំនួន ដើម្បីជួយដល់ពេទ្យ បង្ការការស្លាប់ដោយធម្មជាតិ។ ការសិក្សា ធ្វើឡើងលើមនុស្ស ១ ២៨២នាក់ ស្លាប់នៅតំបន់ជនបទ Harris សហរដ្ឋអាមេរិក នៅឆ្នាំ២០១៣។

លទ្ធផល រកឃើញថា មនុស្ស ៩១២នាក់ ស្លាប់ដោយធម្មជាតិ ចំណែក ៣៧០នាក់ទៀត ស្លាប់ដោយប្រើថ្នាំលើសកម្រិត។ មូលហេតុករណីស្លាប់ដោយធម្មជាតិ ដោយសារការប្រើប្រាស់ជាតិអាល់កុល បារី និងសារធាតុញៀន ធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធឈាម ប្រព័ន្ធរំលាយអាហារ ប្រព័ន្ធអង់ដូគ្រីន និងមេតាប៉ូលិស។ ក្នុងចំណោមអ្នកស្លាប់ទាំងនោះ តាមទិន្ន័យ បញ្ជាក់ថាមិនបានស្វែងរកកន្លែងទទួលសេវាព្យាបាល នោះទេ ។
លោកវេជ្ជបណ្ឌិត Stacy Drake សាស្ត្រាចារ្យមជ្ឈមណ្ឌលវិទ្យាសាស្ត្រសុខាភិបាល នៃសាកលវិទ្យាល័យ Texas បញ្ជាក់ថា អ្នកស្លាប់ដោយធម្មជាតិ មានរោគសញ្ញានានា ហើយអ្នកទាំងនោះដឹងថា ស្ថានភាពសុខភាពកាន់តែអាក្រក់ទៅ តែមិនទៅជួបពេទ្យទេ។ លោកវេជ្ជបណ្ឌិត ថា លោកនឹងធ្វើការសិក្សាបន្ដទៀត ដើម្បីស្វែងរកចម្លើយ ហេតុអ្វីពួកគេមិនទៅជួបពេទ្យ?

ចំណែកអ្នកស្លាប់ ៣៧០នាក់ ពាក់ព័ន្ធនឹងថ្នាំវិញ ភាគច្រើនកើតឡើងដោយចៃដន្យ និងមួយចំនួនតូច ដោយការធ្វើអត្ដឃាត។ លោកវេជ្ជបណ្ឌិត Stacy Drake ថា លទ្ធផលការសិក្សានេះ មានឥទ្ធិពលជួយបង្កើតការអន្តរាគមដល់សហគមន៍ក្រីក្រ និងគ្មានសេវាវេជ្ជសាស្រ្តគ្រប់គ្រាន់៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ៤ យ៉ាងជួយអ្នកចង់សម្លាប់ខ្លួនបានកាន់តែឆាប់កាន់តែល្អ
ចុចអាន៖ សញ្ញាព្រមាន ៥ ប្រភេទលើបណ្ដាញសង្គម បញ្ជាក់អត្ថន័យថា បុគ្គលនោះកំពុងចង់ធ្វើអត្តឃាត

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ