KPT+
ស្ត្រីវៀតណាម ជាប់ជាសេដ្ឋីនី មានទ្រព្យសម្បត្តិច្រើនជាងគេបង្អស់នៅអាស៊ីអាគ្នេយ៍
យោងតាមសន្ទស្សន៍មហាសេដ្ឋីរបស់ Bloomberg និងទស្សនាវដ្ដី Forbes បានឱ្យដឹងថា លោកស្រី Nguyễn Thị Phương Thảo ជាកំពូលមហាសេដ្ឋីលំដាប់ទី២នៃប្រទេសវៀតណាម ដែលគិតត្រឹមឆ្នាំ ២០២១នេះ លោកស្រីជាម្ចាស់ប្រាក់សុទ្ធ ២.៧ប៊ីលានដុល្លារអាមេរិក។

លោកស្រីគឺជាមហាសេដ្ឋីស្ត្រីបង្កើតទ្រព្យដោយដៃខ្លួនឯងដំបូងគេបង្អស់នៅប្រទេសវៀតណាម ក៏ជាស្ត្រីដែលមានទ្រព្យច្រើនជាងគេបង្អស់នៅអាស៊ីអាគ្នេយ៍ផងដែរ។
ជីវប្រវត្តិ
លោកស្រី Nguyễn Thị Phương Thảo កើតថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ១៩៧០ នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម។ បច្ចុប្បន្នលោកស្រីមានវ័យ ៥១ឆ្នាំហើយ។
មុនក្លាយជាសហគ្រិនជោគជ័យក្នុងវិស័យជំនួញ លោកស្រីជាបុគ្គលម្នាក់ទទួលធ្លាប់បានការអប់រំបរិញ្ញាបត្រផ្នែកគ្រប់គ្រងឥណទានហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យសេដ្ឋកិច្ច Plekhanov និងបញ្ចប់ថ្នាក់បណ្ឌិតផ្នែកគ្រប់គ្រងសេដ្ឋកិច្ច ពីសាកលវិទ្យាល័យបច្ចេកវិទ្យានិងគីមី Mendeleev នៃប្រទេសរុស្ស៊ី។

សព្វថ្ងៃសេដ្ឋីនីរូបនេះ ជាពាណិជ្ជករដ៏ល្បីល្បាញ និងជានាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ VietJet Air ធំជាងគេនៅក្នុងប្រទេសវៀតណាម។ មិនតែប៉ុណ្ណោះ លោកស្រីជាប្រធានក្រុមហ៊ុនវិនិយោគ Sovico Group និងជាអនុប្រធានធនាគារ HD Bank។
លោកស្រី Nguyễn Thị Phương Thảo បានក្លាយជាមហាសេដ្ឋីនីតាំងពីអាយុ ២១ឆ្នាំមកម្ល៉េះ គឺអំឡុងពេលសិក្សាផ្នែកហិរញ្ញវត្ថុ និងសេដ្ឋកិច្ចនៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី ដែលកាលណោះលោកស្រីជាឈ្មួញកណ្ដាលចែកចាយម៉ាស៊ីនទូរសារ ប្លាស្ទិក និងកៅស៊ូ ពីប្រទេសជប៉ុន ហុងកុង និងកូរ៉េខាងត្បូង ទៅកាន់សហភាពសូវៀត។ ចាប់តាំងពីពេលនោះមក លោកស្រីបានបង្កើតផលប័ត្រនៃផលប្រយោជន៍អាជីវកម្ម រួមទាំងស្ថាបនាក្រុមហ៊ុន VietJet ក្រុមហ៊ុន Sovico Holdings និងជាមនុស្សម្នាក់ដែលមានភាគហ៊ុន ៩០ភាគរយនៅក្នុងការអភិវឌ្ឍន៍ទីក្រុង Dragon City របស់ហូជីមិញ។

កាលពីឆ្នាំ ២០១៦ ស្ត្រីរូបនេះជាប់ចំណាត់ថ្នាក់ទី ៦២ ក្នុងបញ្ជីស្ត្រីមានឥទ្ធិពលបំផុតលើលោក និងត្រូវបានចុះបញ្ជីសហគ្រិនស្ត្រីមានឥទ្ធិពលបំផុតនៅអាស៊ីទាំង ៥០នាក់ ក្នុងឆ្នាំដដែល។
ក្រៅពីមានតួនាទីជា CEO ក្នុងក្រុមហ៊ុនអាកាសចរណ៍ធំជាងគេរបស់ប្រទេសហើយ លោកស្រីក៏មានភាគហ៊ុននៅក្នុងធនាគារ HD Bank និងបានវិនិយោគលើវិស័យអចលនទ្រព្យផ្សេងទៀតរួមមាន រមណីយដ្ឋានឆ្នេរចំនួន៣កន្លែងផងដែរ។
ក្នុងនៅឆ្នាំ ២០២១នេះ លោកស្រីបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ជាមួយមហាវិទ្យាល័យ Linacre របស់សាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេស សម្រាប់ការបរិច្ចាគទឹកប្រាក់ ១៥៥លានអឺរ៉ូ (ជាង ១៧៧លានដុល្លារអាមេរិក)។ ក្រោយការបរិច្ចាគ មហាវិទ្យាល័យនេះ មានបំណងដាក់ញត្តិទៅក្រុមប្រឹក្សាដើម្បីប្តូរឈ្មោះទៅជា មហាវិទ្យាល័យ Thảo វិញម្ដង ដោយយកឈ្មោះតាមលោកស្រី Nguyễn Thị Phương Thảo ។

គ្រួសារ
ស្ត្រីជើងខ្លាំងវៀតណាមរូបនេះ បានរៀបការជាមួយលោក Nguyễn Thanh Hùng និងមានកូនស្រីម្នាក់ និងកូនប្រុសម្នាក់។ កូនប្រុសឈ្មោះ Tommy Nguyen ជាអតីតនិស្សិតធ្លាប់សិក្សាផ្នែកគ្រប់គ្រងសេដ្ឋកិច្ចនៃសាកលវិទ្យាល័យ Oxford ហើយពេលនេះលោកបានបង្កើតក្រុមហ៊ុនដឹកជញ្ជូនរហ័សមួយ ជាមួយនឹងការវិនិយោគពីក្រុមហ៊ុនអាកាសចរណ៍ VietJet របស់ម្ដាយ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ត្រឹមពាក់កណ្ដាលឆ្នាំ ២០២១ វៀតណាមមានមហាសេដ្ឋីប្រាក់វាល់កោដិជិត ១៥០ នាក់
ចុចអាន៖ តារាស្រី វៀតណាម ៦រូប ល្បីល្បាញលំដាប់អន្តរជាតិ និងជាម្ចាស់ជំនួញប្រាក់រាប់សិបលាន

-
KPT+១ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល