KPT+
មេរោគដ៏គ្រោះថ្នាក់បំផុត កំពុងសំងំនៅក្នុងផ្ទះយើងនៅតាមកន្លែងទាំងនេះ
ផ្ទះឬកន្លែងស្នាក់នៅរបស់មនុស្សម្នាក់ៗ ត្រូវបានគេចាត់ទុកថាជាកន្លែងមានសុវត្ថិភាពឯករាជ្យភាព និងផាសុខភាព។ ទោះយ៉ាងណា របៀបរស់នៅខ្លះ មានគ្រោះថ្នាក់ជាងនៅលើគំនរសម្រាមទៅទៀត។
KPTplus និយាយប្រាប់អំពីគ្រោះថ្នាក់មួយចំនួននៅក្នុងបន្ទប់ទឹកទុកជាការពិចារណា៖
១ ថ្នាំដុសធ្មេញ

ថ្នាំដុសធ្មេញជាវត្ថុដែលមានសិទ្ធិចូលមកក្នុងមាត់របស់យើងជារៀងរាល់ថ្ងៃ ហើយច្រើនដងក្នុងមួយថ្ងៃទៀត។ តើអ្នកណាខ្លះដឹងថាវាគ្រោះថ្នាក់? ពេលពិនិត្យនៅលើស្លាកជាប់ទីបថ្នាំ គ្រប់គ្នានឹងឃើញការព្រមានមួយថា ចូររកជំនួយពីពេទ្យភ្លាមៗប្រសិនបើយើងច្រឡំលេបថ្នាំដុសធ្មេញ។ សូម្បីការប្រើវាច្រើនពេក អាចបណ្ដាលឲ្យស្ទះចរាចរពោះវៀនដោយបាន។ មួយទៀត ប្រសិនបើថ្នាំនោះទុករាំរ៉ៃយូរ និងមិនបានសំអាតវាត្រឹមត្រូវ វាងាយក្នុងការក្លាយជាសំបុកសុខសប្បាយនៃពពួលមេរោគ។
២ មេរោគផ្សិត
បន្ទប់ទឹកគឺជាកន្លែងភ្ញាស់ដ៏ល្អសម្រាប់ផ្សិតដោយសារសំណើមច្រើន។ ផ្សិតដ៏មានជាតិពុលខ្លាំងនោះ វារីករាលដាលយ៉ាងឆាប់រហ័សលើផ្ទៃឥដ្ឋ ស៊ីរូងនិងបង្ករមេរោគច្រើនប្រភេទ។ បន្ទប់ទឹកល្អតោងមានបង្អួចដែលពន្លឺថ្ងៃចូលដល់ ព្រោះផ្សិតវាខ្លាចពន្លឺថ្ងៃ។ គ្រប់បរិក្ខារគួរតែស្ងួតទាំងស្រុង និងឆាប់តាមដែលអាចធ្វើទៅបានបន្ទាប់ពីប្រើ។
៣ រ៉ូប៊ីណេទឹក

បាក់តេរីដែលមានលទ្ធភាពអាចបង្កគ្រោះថ្នាក់ដល់សុខុមាលភាពរបស់យើងទុំនៅជាប់លើក្បាលរ៉ូប៊ីណេ បានយូរព្រោះភាគច្រើនគេសម្អាតតែឥដ្ឋនិងជញ្ជាំងភ្លេចវា។ ចូរពិចារណាអំពីការប្រើក្បាលផ្កាឈូកដែលមានតម្រងវាជាសម្បុកឲ្យបាក់តេរីរស់រានបានយូរអាចធ្វើឲ្យបង្ករជាជំងឺហឺតនិងរលាកទងសួតពេលយើងងូតទឹកហើយស្រូបចូលមិនដឹងខ្លួន។
៤ កន្សែង
ក្រៅពីត្រូវការបោកគក់ជាប្រចាំនិងហាលឲ្យត្រូវថ្ងៃ គេមិនអាចទុកកន្សែងក្នុងបន្ទប់ទឹកទេ។ ពិចារណាមើលថាតើវាជាជម្រកល្អយ៉ាងណាសម្រាប់បាក់តេរី? កន្សែងមិនគួរសើម ហើយត្រូវបានទុកមិនហាលនោះទេ។ ប្រសិនអ្នកណាម្នាក់ក្នុងផ្ទះជម្ងឺ មិនគួរប្រើបន្ទប់ទឹករួមឬកន្សែងរួមឡើយ។ ព្រោះមេរោគវាមិនងាយនឹងងាប់ក្នុងកន្លែងសើម។
៥ គ្រឿងសម្អាង

ដូចកន្សែងដែរ។ គ្រឿងតុបតែងមុខឬទឹកអប់រឹតតែមិនត្រូវរក្សាទុកនៅទីនោះ ព្រោះបើមេរោគសំងំនៅ វាអាចឆ្លងមកលើខ្លួនយើងបានដោយស្រួល។
៦ រុក្ខជាតិនានា
មិនគួរដាំអ្វីមួយក្នុងបន្ទប់ទឹក ហើយសង្ឃឹមថាវានឹងលូតលាស់ ល្អព្រោះសំណើមទេ។ វាអាចជាជម្រកនៃមេរោគដែលផ្តល់ចំហាយកខ្វក់សាយភាយពាសពេញ។
៧ ធុងសម្រាម
ធុងសម្រាមគួរតែស្ងួតហើយនៅឆ្ងាយពីបន្ទប់ទឹក។ ឧបករណ៍បោសសំអាតផ្សេងៗ ដែលប្រើហើយគួរយកចេញដាក់កន្លែងដែលមានពន្លឺនឹងងាយស្ងួត។ ជាទូទៅបន្ទប់ទឹកមិនគួរជាទីកន្លែងស្តុកទុកអ្វីទាល់តែសោះ។
អត្ថបទ៖Mr Tomorrow
ចុចអាន៖ជឿដែរ? ពលរដ្ឋកូរ៉េ ៦០% ចង់ផ្លាស់ទៅរស់នៅប្រទេសផ្សេងវិញ
ចុចអាន៖រៀនអបអរសាទរចំពោះខ្លួនឯង សូម្បីតែជាមួយនឹងជោគជ័យបន្តិចបន្តួច

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ