KPT+
មើលរឿងបែបរំភើបឬរន្ធត់ច្រើន ឆាប់ចាស់មុនអាយុ ដោយសារបញ្ហានេះ
បើតាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិត ស៊ុយអែត អ្នកជំនាញផ្នែកថែរក្សាសម្ផស្ស ដ៏ល្បីនៅអឺរ៉ុប បានលើកឡើងថា ការចូលចិត្តមើលរឿង ឬខ្សែភាពយន្តបែបរំភើប ដូចជារឿងកំប្លែង រឿងរន្ធត់ រឿងខ្មោច ជាដើម នឹងធ្វើឲ្យ ស្បែកវិវឌ្ឍរកភាពចាស់ជ្រីវជ្រួញមុនអាយុ។

ការលើកឡើងបែបនេះ បន្ទាប់ពី ក្រុមការងារលោកវេជ្ជបណ្ឌិត Harry Singh ជាអ្នកជំនាញឯកទេសផ្នែករក្សាសម្ផស្ស ខាងលើ បានធ្វើនូវការស្រាវជ្រាវតាមដាន ទៅលើមនុស្សប្រមាណ ២០០០នាក់ ដែលជាអ្នកមានចំណូលចិត្តលើ ការទស្សនាភាពយន្តបែបរំភើបក្នុងរយៈពេល៥ឆ្នាំ។

លទ្ធផលនៃការតាមដាន បានបង្ហាញឲ្យឃើញថា ការទស្សនា រឿងបែបផ្ទុះសំណើច ក្នុងខ្សែភាពយន្ត១រឿងៗចប់ អ្នកទស្សនា អាចញញឹម ឬសើច ជាមធ្យម១១៥ដង ដែលនេះអាចធ្វើឲ្យស្បែកត្រង់ចំណុច កន្ទុយភ្នែក និងត្រង់បបូរមាត់ មានសភាពជ្រីវជ្រួញដល់ទៅ ៤០ភាគរយ។ ដោយឡែក សម្រាប់រឿងបែបរន្ធត់ គឺធ្វើឲ្យស្បែកមុខជ្រីវជ្រួញ ដល់ទៅ ពី២០-៥០ដង ឬ៥០ភាគរយឯណោះ នេះក៏ព្រោះតែ បម្រែបម្រួលទឹកមុខ អ្នកទស្សនា ទៅតាមអារម្មណ៍រំភើប នៃសាច់រឿង។

ដោយឃើញពីលទ្ធផលនេះ លោកវេជ្ជបណ្ឌិត បានណែនាំជាដំណឹង ពិសេសអ្នក ចូលចិត្តថែរក្សាសម្ផស្សស្អាត គប្បីកុំ គួរចំណាយមើល ខ្សែភាពយន្តទាំងនោះច្រើន ដើម្បីកុំឲ្យស្បែកវិវឌ្ឍរកភាពចាស់លឿន៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ អ្នកជំនាញសុខភាពផ្លូវចិត្ត ហាមយើងមិនឱ្យទស្សនារឿងបែបរន្ធត់មួយចំនួននេះម្នាក់ឯង
ចុចអាន៖ ហាមមិនឱ្យក្មេងក្រោម ១៥ឆ្នាំ មើលរឿង “Squid Game” ដោយសារមូលហេតុ ៣នេះ

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត