Connect with us

KPT+

រៀនធ្វើអត្ថបទផ្សព្វផ្សាយ(PR)ដើម្បីឱ្យខ្សែភាពយន្តទទួលបានការចាប់អារម្មណ៍ច្រើន

បានផុស

នៅ

ដើម្បីទទួលជោគជ័យលើភាពយន្តមួយ ក្រៅពីផលិតឲ្យមានគុណភាពល្អ ការផ្សព្វផ្សាយគឺជាកត្តាសំខាន់មួយទៀតក្នុងការចូលរួមចំណែកឲ្យមានទស្សនិកជនទទួលស្គាល់។ ក្នុងការផ្សព្វផ្សាយភាពយន្តដែលអាចទទួលបានការទាក់ទាញ អ្នកសរសេរអត្ថបទត្រូវ​ចេះគន្លឹះប៉ុន្មានខាងក្រោម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការធ្វើបែបបទមុនពេលផ្សាយ

-ដំបូងចាប់ផ្តើមដោយដាក់បញ្ចូលឈ្មោះអាសយដ្ឋាន និងលេខទូរសព្ទរបស់ក្រុមហ៊ុនឬផលិតកម្ម នៅជ្រុងខាងឆ្វេងផ្នែកខាងលើនៃទំព័រសន្លឹកដូចជាកំពុងសរសេរសំបុត្រអ៊ីចឹង។

-ដាក់កាល​បរិច្ឆេទនៃការចាក់បញ្ចាំងរបស់ខ្សែភាពយន្តដោយមានម៉ោង និងថ្ងៃខែច្បាស់លាស់ ចៀសវាងគ្មានទស្សនិកជនមកមើល។

-ការសរសេរចំណងជើងត្រូវតែច្បាស់ កុំលេងស្ទីលពេកឬមិនតូចពេកនាំឲ្យពិបាកអាន តែវាប្លែកគួរឲ្យទាក់ទាញ។ វិធីងាយស្រួលនិងសាមញ្ញក្នុងការផ្សព្វផ្សាយចំណងជើងគឺ វាយវាជាអក្សរដិត និងដាក់ឱ្យចំកណ្តាល។

-ជំហានចុងក្រោយ ចុះបន្ទាត់បន្តិច ហើយកុំភ្លេចដាក់ទីតាំងនៃការចាក់ផ្សាយភាពយន្តផង។ ឧទាហរណ៍ រឿង “ទុំទាវ” រោងភាពយន្តភ្នំពេញ ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២០។

ការចេញផ្សាយជាក់ស្តែង

-មិនសរសេរវែងអន្លាយ រហូតចំណាយពេលរាប់នាទីដើម្បីអានឡើយ។

-ភាពយន្តនីមួយៗត្រូវតែប្រាប់ពីទីកន្លែងកើតរឿង ព្រឹត្តិការណ៍ ពេលវេលា មូលហេតុ តួអង្គ ហើយមានអ្វីកើតឡើងនិងដោយរបៀបណា។ បើពុំមានចំណុចទាំងអស់នេះទេ ​អត្ថបទនឹងក្លាយជាអត្ថបទខ្សោយ ​គ្មានអ្នកសារព័ត៌មានណាចង់យកទៅចុះផ្សាយឡើយ។

-ប្រូម៉ូតតួសម្ដែងក្នុងរឿងដែលមានប្រជាប្រិយភាព ដើម្បីទាក់ទាញចំណាប់អារម្មណ៍។

-លើកសរសើរពីផលិតករ ក៏ដូចជាពីភាពជោគជ័យដែលផលិតកម្មធ្លាប់ទទួលបានរួមមានពានរង្វាន់ជាដើម។

– ផ្តល់ការលម្អិតបន្ថែមដល់អ្នកសារព័ត៌ឬសាធារណជន ពីលេខទូរសព្ទឬអ៊ីម៉ែលទំនាក់ទំនង បើសិនពួកគេមិនយល់ឬមានចម្ងល់អ្វីចង់សួរ។

រំឭកបន្ថែម

-មុនពេលចេញផ្សាយអត្ថបទ គួរពិនិត្យឡើងវិញម្ដងជាពីរដង និងឲ្យសហការីជួយមើល ដើម្បីចៀសកំហុសឆ្គងច្រើន។

-កាផ្សព្វផ្សាយភាពយន្តគួរធ្វើឡើងនៅពេលព្រឹក ឬពេលយប់ ព្រោះជាពេលដែលមនុស្សទំនេរច្រើនក្នុងការចំណាយលើបណ្ដាញសង្គម៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ RAINDANCE

ចុចអាន៖ ជឿដែរ? ពលរដ្ឋកូរ៉េ ៦០% ចង់​ផ្លាស់ទៅ​​រស់​នៅ​ប្រទេសផ្សេងវិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម