KPT+
រៀនធ្វើអត្ថបទផ្សព្វផ្សាយ(PR)ដើម្បីឱ្យខ្សែភាពយន្តទទួលបានការចាប់អារម្មណ៍ច្រើន
ដើម្បីទទួលជោគជ័យលើភាពយន្តមួយ ក្រៅពីផលិតឲ្យមានគុណភាពល្អ ការផ្សព្វផ្សាយគឺជាកត្តាសំខាន់មួយទៀតក្នុងការចូលរួមចំណែកឲ្យមានទស្សនិកជនទទួលស្គាល់។ ក្នុងការផ្សព្វផ្សាយភាពយន្តដែលអាចទទួលបានការទាក់ទាញ អ្នកសរសេរអត្ថបទត្រូវចេះគន្លឹះប៉ុន្មានខាងក្រោម។
ការធ្វើបែបបទមុនពេលផ្សាយ
-ដំបូងចាប់ផ្តើមដោយដាក់បញ្ចូលឈ្មោះអាសយដ្ឋាន និងលេខទូរសព្ទរបស់ក្រុមហ៊ុនឬផលិតកម្ម នៅជ្រុងខាងឆ្វេងផ្នែកខាងលើនៃទំព័រសន្លឹកដូចជាកំពុងសរសេរសំបុត្រអ៊ីចឹង។
-ដាក់កាលបរិច្ឆេទនៃការចាក់បញ្ចាំងរបស់ខ្សែភាពយន្តដោយមានម៉ោង និងថ្ងៃខែច្បាស់លាស់ ចៀសវាងគ្មានទស្សនិកជនមកមើល។
-ការសរសេរចំណងជើងត្រូវតែច្បាស់ កុំលេងស្ទីលពេកឬមិនតូចពេកនាំឲ្យពិបាកអាន តែវាប្លែកគួរឲ្យទាក់ទាញ។ វិធីងាយស្រួលនិងសាមញ្ញក្នុងការផ្សព្វផ្សាយចំណងជើងគឺ វាយវាជាអក្សរដិត និងដាក់ឱ្យចំកណ្តាល។
-ជំហានចុងក្រោយ ចុះបន្ទាត់បន្តិច ហើយកុំភ្លេចដាក់ទីតាំងនៃការចាក់ផ្សាយភាពយន្តផង។ ឧទាហរណ៍ រឿង “ទុំទាវ” រោងភាពយន្តភ្នំពេញ ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២០។
ការចេញផ្សាយជាក់ស្តែង
-មិនសរសេរវែងអន្លាយ រហូតចំណាយពេលរាប់នាទីដើម្បីអានឡើយ។
-ភាពយន្តនីមួយៗត្រូវតែប្រាប់ពីទីកន្លែងកើតរឿង ព្រឹត្តិការណ៍ ពេលវេលា មូលហេតុ តួអង្គ ហើយមានអ្វីកើតឡើងនិងដោយរបៀបណា។ បើពុំមានចំណុចទាំងអស់នេះទេ អត្ថបទនឹងក្លាយជាអត្ថបទខ្សោយ គ្មានអ្នកសារព័ត៌មានណាចង់យកទៅចុះផ្សាយឡើយ។
-ប្រូម៉ូតតួសម្ដែងក្នុងរឿងដែលមានប្រជាប្រិយភាព ដើម្បីទាក់ទាញចំណាប់អារម្មណ៍។
-លើកសរសើរពីផលិតករ ក៏ដូចជាពីភាពជោគជ័យដែលផលិតកម្មធ្លាប់ទទួលបានរួមមានពានរង្វាន់ជាដើម។
– ផ្តល់ការលម្អិតបន្ថែមដល់អ្នកសារព័ត៌ឬសាធារណជន ពីលេខទូរសព្ទឬអ៊ីម៉ែលទំនាក់ទំនង បើសិនពួកគេមិនយល់ឬមានចម្ងល់អ្វីចង់សួរ។
រំឭកបន្ថែម
-មុនពេលចេញផ្សាយអត្ថបទ គួរពិនិត្យឡើងវិញម្ដងជាពីរដង និងឲ្យសហការីជួយមើល ដើម្បីចៀសកំហុសឆ្គងច្រើន។
-កាផ្សព្វផ្សាយភាពយន្តគួរធ្វើឡើងនៅពេលព្រឹក ឬពេលយប់ ព្រោះជាពេលដែលមនុស្សទំនេរច្រើនក្នុងការចំណាយលើបណ្ដាញសង្គម៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ RAINDANCE
ចុចអាន៖ ជឿដែរ? ពលរដ្ឋកូរ៉េ ៦០% ចង់ផ្លាស់ទៅរស់នៅប្រទេសផ្សេងវិញ
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង