Connect with us

KPT+

អ្នកចូលចិត្តកាច់ម្រាមដៃលេងមានគ្រោះថ្នាក់ដែរទេ? សំឡេងទាំងនោះ ឮដោយរបៀបណា?

បានផុស

នៅ

​អ្នកដែល​មាន​ទម្លាប់​កាច់​ម្រាមដៃ​ខ្លាំងៗ នឹងប៉ះពាល់ដល់ឆ្អឹងកង ឬផ្នែកផ្សេងទៀតដែលទេ? អ្នកនិយមកាច់ម្រាមដៃលេងៗពេលទំនេរ មកសិក្សាស្វែងយល់ទាំងអស់គ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តើ​ការ​កាច់​​ម្រាមដៃញឹកញាប់ ​ប៉ះពាល់​ដល់​រាង​កាយ​ដែរ​ទេ?

វេជ្ជបណ្ឌិត Thidakan Rujipatanakul ឬ វេជ្ជបណ្ឌិត Ping អ្នកឯកទេសស្បែក និងថ្នាំប្រឆាំង​ភាពចាស់ មន្ទីរពេទ្យ Samitivej Sukhumvit បញ្ជាក់​ថា ការសិក្សាលើមនុស្ស ៣០០ នាក់ដែលបាន​កាច់​ម្រាមដៃរបស់​ពួកគេអស់រយៈពេល៣៥ ឆ្នាំ បានរកឃើញថា ការ​កាច់ម្រាមដៃ​ជា​ទៀងទាត់ ​គឺមិន​មានគ្រោះថ្នាក់ដល់សុខភាពនោះទេ។ ប៉ុន្តែ​អាច​មាន​ផល​ប៉ះពាល់​ផ្សេង​ទៀត ​ដូច​ជា​ហើម ឬ​ខូច​ទ្រង់ទ្រាយ​កដៃ។ ដោយសារតែជាលិកាបានរងរបួសអស់រយៈពេលជាយូរ។ រួមទាំង​កម្លាំង​នៅ​ក្នុង​កណ្តាប់ដៃ ត្រូវបាន​កាត់បន្ថយ ខណៈ​ពេលធ្វើវាជា​បន្តបន្ទាប់​ក្នុង​ពេល​យូរ។

សំឡេង​ឮ​ចេញ​ពី​ការ​កាច់​ម្រាមដៃ កើតឡើងបានយ៉ាងដូចម្ដេច?

ព័ត៌មាន​ពី​មន្ទីរពេទ្យ Wichaiyut បង្ហាញ​ថា កាច់​ម្រាមដៃ សំឡេង​ដែល​អាច​ឮ​គឺ​បណ្ដាល​មក​ពី​ការ​ប្រេះ​បែក​ នៃ​ពពុះ​ខ្យល់​ចេញ​ពី​វត្ថុ​រាវ​ដែល​មាន​ឈ្មោះ​ថា synovial fluid ដែល​នឹង​ដើរតួ​ជា​សារធាតុ​រំអិល។ វា​អនុញ្ញាត​ឲ្យ​សន្លាក់​បត់បែន លាតសន្ធឹង ឬធ្វើចលនាដោយរលូន ។ នៅពេលដែលយើង​កាច់ម្រាមដៃ​ជាមួយនឹង​សម្ពាធ និងល្បឿនច្រើនជាង​យើង​ពត់ម្រាម​ដៃ​ធម្មតា។ នេះនឹងធ្វើ​ឲ្យ​សម្ពាធ​នៅ​ក្នុងសារធាតុរាវ synovial ថយចុះរហូតដល់វាបណ្តាលឲ្យ​​មានពពុះ​នៅក្នុងសារធាតុរាវ synovial ដែលបណ្ដាល​ឲ្យ​មាន​ឧស្ម័ន​នៅ​ក្នុង​សារធាតុរាវ synovial មិន​រលាយ​និង​បំបែក​ទៅ​ជា​ពពុះខ្យល់។ សំឡេង​បានមកពីការផ្ទុះនៃពពុះខ្យល់នៅក្នុង​សារធាតុរាវ synovial ។

បើទោះបីជា ការ​កាច់ម្រាមដៃ ​មិន​ត្រូវ​បាន​គេ​រក​ឃើញ​ថា ​បណ្ដាល​ឲ្យ​ខូច​ឆ្អឹង​ ។ ប៉ុន្តែ​ប្រសិន​បើ​អ្នក​ប្រព្រឹត្ត​បែប​នេះ​ជា​ញឹក​ញាប់ នឹង​ធ្វើកន្លាក់ដៃ​កាន់​តែ​យ៉ាប់យ៉ឺន។ ជា​លទ្ធផល ​កម្លាំង​នៃ​ការ​ច្របាច់​ដៃ​ ត្រូវ​បាន​កាត់បន្ថយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖តើការកាច់ម្រាមដៃ អាចមានបញ្ហាដែរឬអត់?

ចុចអាន៖តើចំណុចខ្មៅលើខ្ទឹមស ជាផ្សិត? បើហូបទៅ មានហានិភ័យ នៃជំងឺមហារីកទេ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ត្រាំ ផ្អាកពន្ធគយបដិការ ៩០ ថ្ងៃ ប៉ុន្តែដំឡើងលើចិនដល់ ១២៥ ភាគរយ

ព័ត៌មានជាតិ៦ ម៉ោង មុន

គោលនយោបាយ​កាតាលីករសកល​អាស៊ី-ប៉ាស៊ីហ្វិក គឺ​ជា​អាទិភាព​ដ៏​សំខាន់​ ដើម្បី​ចូលរួម​លើក​កម្ពស់​វិស័យ​ការងារ និងកិច្ចគាំពារសង្គម

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក​ ប៉ែន​ បូណា​ ៖​ មនុស្សទ្រុស្តប្រយោជន៍ជាតិបង្ហាញធាតុពិតឱ្យយើងបានឃើញយ៉ាងច្បាស់ក្រឡែត

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក គន់ គីម ៖ ការងារគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវបង្ការទប់ទល់ពីចម្ងាយ

សេចក្ដីជូនដំណឹង១០ ម៉ោង មុន

សេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃកិច្ចប្រជុំលើកទី១ អាណត្តិទី១ របស់ក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានជាតិស្ថិតិ

Sokha Hotels

ព័ត៌មានពេញនិយម