KPT+
មិនចង់ឱ្យកូនទៅជាក្រិន ឪពុកម្ដាយអនុវត្តគន្លឹះទាំង ៥នេះ
កង្វះអាហារូបត្ថម្ភក្នុងវ័យកុមារ ជាការគំរាមកំហែងមួយដ៏គ្រោះថ្នាក់នៅទូទាំងពិភពលោក។ បញ្ហានេះ អាចផ្ដល់ផលប៉ះពាល់រយៈពេលវែង ដែលរួមមានការចុះខ្សោយខាងរាងកាយ ការយល់ដឹង និងផ្លូវចិត្ត។ មួយវិញទៀត កង្វះអាហារូបត្ថម្ភក៏អាចបណ្ដាលឲ្យក្មេងទៅជាក្រិន ដែលនាំឲ្យមានការអភិវឌ្ឍខួរក្បាលមិនពេញលេញ និងមានIQទាបជាងកុមារធម្មតាពី៥ ទៅ១០។ ដូច្នេះហើយ ដើម្បីបញ្ចៀសបញ្ហាក្រិន ប៉ាម៉ាក់គប្បីអនុវត្តតាមវិធីសាស្ត្រខាងក្រោម។
១. បំបៅកូនដោយទឹកដោះម្ដាយ យ៉ាងតិច៦ខែ

ការបំបៅទឹកដោះម្ដាយជាទៀងទាត់សម្រាប់រយៈពេល ៦ខែដំបូង មានសារសំខាន់ណាស់ក្នុងការកាត់បន្ថយភាពក្រិនចំពោះកូន ពីព្រោះទឹកដោះម្ដាយមានសារធាតុចិញ្ចឹមMicro និងMacro។ លើសពីនេះ ទឹកដោះម្ដាយក៏មានកាកទឹកដោះ (Whey) និងទឹកដោះដំបូង ដែលអាចបង្កើនភាពស៊ាំរបស់ទារកថែមទៀតផង។
២. បំពេញតម្រូវការអាហារូបត្ថម្ភតាំងពីពេលមានផ្ទៃពោះ
ដើម្បីបញ្ចៀសការក្រិនចំពោះកូន ស្ត្រីពពោះគប្បីបំពេញសារធាតុចិញ្ចឹមឲ្យបានគ្រប់គ្រាន់ ដែលណែនាំដោយគ្រូពេទ្យ និងទៅពិនិត្យផ្ទៃពោះឲ្យបានទៀងទាត់។
៣. តាមដានការអភិវឌ្ឍរបស់កូន

ប៉ាម៉ាក់គប្បីតាមដានការអភិវឌ្ឍរបស់ទារកឲ្យបានទៀងទាត់ ដូចជាទម្ងន់ និងកម្ពស់។ បន្ថែមពីនេះ គប្បីនាំកូនទៅពិនិត្យសុខភាពជាមួយនឹងគ្រូពេទ្យកុមារជាប្រចាំ ដើម្បីស្វែងរកពីរោគសញ្ញាដំបូងនៃការក្រិន និងវិធីបង្ការ។
៤. ផ្ដល់អាហារល្អៗដល់កូន
នៅពេលដែលកូនមានអាយុលើសពី ៦ខែ ម៉ាក់ៗគប្បីផ្ដល់អាហារបន្ថែមដល់កូន ដែលសម្បូរទៅដោយវីតាមីន រ៉ែ និងប្រូតេអ៊ីន ជាដើម។ យ៉ាងណាមិញ ប្រសិនបើកូនមានអាការៈណាមួយមិនប្រក្រតីបន្ទាប់ពីញ៉ាំអាហាររឹង យើងគប្បីពិគ្រោះជាមួយនឹងគ្រូពេទ្យជាបន្ទាន់។
៥. រក្សាអនាម័យ

ជាមួយគ្នានេះដែរ អាអូនមិនសូវយកចិត្តទុកដាក់ចំពោះភាពស្អាតនៅបរិវេណជុំវិញខ្លួនគេឡើយ ហើយកូនងាយនឹងកើតជំងឺដោយមិនដឹងខ្លួន។ ដូចនេះ ប៉ាម៉ាក់ចាំបាច់ត្រូវសម្អាតកន្លែងកូនលេង និងចាំតាមមើលកូន។ មូលហេតុមួយក្នុងចំណោមកត្តាបង្កឲ្យមានការក្រិន គឺរាករូស ដែលបណ្ដាលមកពីកាកសំណល់ដែលនៅក្នុងខ្លួន៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ កំហុស ៥យ៉ាងរបស់ឪពុកម្ដាយ បណ្ដាលឱ្យក្មេងសម័យឥឡូវ ខ្វះសុជីវធម៌
ចុចអាន៖ ក្មេងមាន IQ ទាប ឬខ្ពស់ អាចសង្កេតមើលសញ្ញាទាំងនេះ

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?