Connect with us

សុខភាព

ទឹកក្តៅមួយកែវរាល់ពេលព្រលឹម ឱសថធម្មជាតិសម្រាប់ជីវិតយឺនយូរ

បានផុស

នៅ

ទឹកក្តៅៗ អាចផ្តល់ឱ្យរាងកាយយើង​នូវទឹកឮដើម្បីបំពេញវត្ថុរាវ ក៏អាច​ជួយ​រំលាយអាហារ​បំបាត់ការកកស្ទះ​ដែលជាបច្ច័យ​នាំមកនូវអារម្មណ៍ល្អៗ ធូរស្បើយក្នុងសម្ពាធបេះដូង មុនពេលចាប់ផ្តើម​ថ្ងៃនីមួយៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនជាតិ​ចិន​ចាត់ទុក​ទឹកក្តៅ​ថា​ជាឱសថព្យាបាលសុខភាព​ដែល​គេតែង​ធ្វើជារឿងដំបូងមុនគេ​នៅពេលព្រឹក និង​មុនពេលចូលគេង ហើយ​ទទួលបានអត្ថប្រយោជន៍ផ្នែក​សុខភាពដ៏ល្អស្មានមិនដល់។

ទឹកក្តៅដែល មាន​បន្ថែម​ក្រូចឆ្មាមួយចំណិតតូច​​ជំរុញវីតាមីនសេ​ដែល​វីតាមីននេះមាន​ប្រសិទ្ធិភាពតែពេល​ព្រលឹម​ប៉ុណ្ណោះ។​

ក្រៅពីនោះ​ទឹកក្តៅអាចជួយ​ បំបាត់ការកកស្ទះសំបោះរ​ច្រមុះ ជួយបន្ធូរប្រហោងឆ្អឹងដែលស្ទះ ហើយថែមទាំងអាចបំបាត់ការឈឺក្បាល កម្ចាត់​ភ្នាសរំអិល​ក្នុង​បំពង់ក។ល។​

ជាទូទៅ​ ការទទួលទានទឹកក្តៅ ពេលព្រឹក​ឡើង ជួយសម្រួលការ​បន្ទោបង់​និងធ្វើឱ្យផ្នែក​រំលាយអាហារធ្វើការ​បានយ៉ាង​សកម្មទៀត​។ នៅពេលទឹកក្តៅ​ធ្វើចលនាឆ្លងកាត់ក្រពះនិងពោះវៀន សរីរាង្គរំលាយអាហារ​ទទួលបាន​ជាតិទឹកល្អប្រសើរ​ដើម្បីសម្អាតកំចាត់កាកសំណល់សល់ពីយប់។

មិនតែប៉ុណ្ណោះការទទួលទានទឹកក្តៅ​ អាចធ្វើឱ្យប្រព័ន្ធសរសៃប្រសាទកណ្តាលស្ងប់ នៅពេលមុនចូលសម្រាក បើ​យើង​កំពុង​មានអារម្មណ៍ឈឺនិងអាច​កាត់បន្តយទៅ​ឈឺតិចជាងមុនបាន​។

អ្នកដែលមានជំងឺរលាកសន្លាក់ គួរ​ទទួលទាន​ទឹកក្តៅដើម្បីធ្វើឱ្យប្រព័ន្ធសរសៃប្រសាទកណ្តាលស្ងប់។

ទឹកក្តៅ ថែមទំាងអាច ជួយបំបាត់អាការៈទល់លាមកដោយវាចូលទៅ​ធ្វើ​ឱ្យពោះវៀនកន្ត្រាក់ ព្រោះ​កាកសំណល់ចាស់ដែលជាប់នៅក្នុងពោះវៀនយូរ អាចធ្វើឱ្យទល់លាមកបាន។

អនុសាសន៍ទូទៅពីអ្នកជំនាញ​គឺ មនុស្សពេញវ័យគួរផឹកទឹក ៨ កែវ យ៉ាងហោច​ ក្នុងមួយថ្ងៃ។ ការចាប់ផ្តើម​ថ្ងៃនីមួយៗ ដោយ​ការទទួលទានទឹកក្តៅ​និង​ការចូលគេង​ជាមួយ​ទឹកក្តៅ​ក៏​អាចជួយ​សម្រកទម្ងន់និង​ធ្វើអោយប្រសើរឡើងនូវចលនាឈាមរត់ កាត់ បន្ថយកម្រិតស្ត្រេសលែង​មាន​អារម្មណ៍ថប់បារម្ភ​ និង​ អាចជួយការកម្ចាត់ជាតិពុល​នៅក្នុងបរិដ្ឋានរស់នៅ​ដ៏គ្រោះ​ថ្នាក់នា​ពេលបច្ចុប្បន្ន៕

ប្រែសម្រួល៖ ឡាហ្សូលី

ចុចអាន៖ យើងតែងគិតថាទឹកម្នាស់កាត់ក្រពះ? ខុសហើយ ម្នាស់មាន​អត្ថប្រយោជន៍កំពូល៧យ៉ាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ ផ្ដែផ្ដាំ​ទីប្រឹក្សា​​ថា បើ​អ៊ីរ៉ង់​ធ្វើ​ឃាត​លោក ត្រូវ​កម្ទេច​អ៊ីរ៉ង់​ឲ្យ​ម៉ត់​ដូច​ផេះ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម៤ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

សន្តិសុខសង្គម២៤ ម៉ោង មុន

ព័ត៌មានបន្ថែម៖ រកឃើញជនរងគ្រោះ៩នាក់ ក្នុងនោះ៤នាក់ស្លាប់ និង៥នាក់របួស

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

តើអ៊ុយក្រែន មានធនធានរ៉ែកម្រអ្វីខ្លះនិងសំខាន់ប៉ុនណា ទើបលោក ត្រាំ ចង់បាន?

Sokha Hotels

ព័ត៌មានពេញនិយម