Connect with us

KPT+

៤ យ៉ាង បង្រៀនខ្លួនឯងឱ្យក្លាយជាមនុស្សស្រីរឹងមាំ មិនផ្ដេកផ្ដួលតាមយថាកម្ម

បានផុស

នៅ

កម្ម មិនគួរមានក្នុងវចនានុក្រម មនុស្សស្រីរឹងមាំឡើយ! កម្ម ប្រើចំពោះតែអ្នកចូលចិត្តផ្ដេកផ្ដួល ឬពឹងផ្អែកអ្នកដទៃប៉ុណ្ណោះ។ មនុស្សស្រីរឹងមាំ ​គួរតែមានផ្លូវចិត្តហានក្លា រឹងមាំ មិនងាយចុះចាញ់នឹងបញ្ហា ហើយតែងតែបង្រៀនខ្លួនឯងឱ្យក្រោកឈរ ពេលដួលគ្មានអ្នកជួយ។  

ពេលនេះ ប្រសិនបើអ្នកជាមនុស្សស្រីដែលតែងតែរឹងមាំរហូតមក យើងចង់ប្រាប់ថា អ្នកធ្វើត្រឹមត្រូវបំផុតហើយ។ ប៉ុន្តែបើអ្នក កំពុងគិតថា ខ្លួនអន់ ឬគិតថាខ្លួនគ្មានតម្លៃ ពេលគ្មានគេជួយជ្រោមជ្រែង អ្នកគួរតែបង្រៀនខ្លួនឯងតាមរបៀបទាំង ៤ ខាងក្រោម ដើម្បីក្លាយជាមនុស្សស្រីរឹងមាំម្នាក់ តតាំងជាមួយជោគវាសនាមិនល្អទាំងឡាយ។

១. ស្វែងរកស្ត្រីឆ្នើមម្នាក់ដើម្បីយកគំរូតាម

Photos of young Jun Ji Hyun with no makeup reveal how she naturally looks —  Koreaboo | Aktris, Wanita, Kecantikan
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅលើលោកនេះ មានស្ត្រីរឹងមាំច្រើនណាស់ សុទ្ធតែធ្លាប់ដើរលើផ្លូវទន់ខ្សោយមុនយើង។ មិនថានៅអាមេរិក អាស៊ី ឬកម្ពុជាឡើយ។ ​ពួកគេអាចជាអ្នកនយោបាយ សិល្បការិនី កីឡាការិនី ជនពិការ ឬសកម្មជនសប្បុរសធម៌ជាដើម។  

សំឡឹងមើលខ្សែជីវិតពួកគាត់ តើពួកគាត់ ធ្វើបែបណាខ្លះ ទម្រាំមានមហាជនស្ញប់ស្ញែងយ៉ាងនេះ? បន្ទាប់មក យើងអាចអនុវត្តតាមពួកគាត់ ដូច្នេះយើងនឹងមានភាពក្លាហាន និងទទួលបាននូវបទពិសោធន៍ល្អៗ តាមរយៈការអានសៀវភៅ ស្ដាប់ និងមើលវីដេអូរបស់ពួកគាត់ ជាក់ជាមិនខាន។

២. កុំខ្វល់ជាមួយពាក្យនិយាយដើម

Jun Ji Hyun fera partie de la saison 2 de 'Kingdom' ⋆ Célébrités K-Sélection

មនុស្សភាគច្រើន តែងកើតទុក្ខ បើសិនបានដឹងបានឮថា អ្នកដទៃនិយាយដើមមិនល្អពីក្រោយខ្នង បើទោះបីការពិត មិនដូចអ្នកនិយាយក៏ដោយ។ បើខ្លួនយើងស្អាតស្អំ យើងជឿជាក់ខ្លួនយើងថាមិនបានធ្វើអ្វីដូចពាក្យគេថានោះទេ យើងត្រូវបំភ្លេចវាចោល ធ្វើដូចគ្មានរឿងអីកើតឡើងទៅចុះ។ ជឿថា ចំពោះមនុស្សស្រីសម្បូររឿងខ្សឹបខ្សៀវ ឬអេចអូចពីគ្នាណាស់។ ប៉ុន្តែមនុស្សរឹងមាំហើយអស្ចារ្យ នាងមិនទម្លាប់ស្តាប់ ឬខ្វល់ខ្វាយនឹងរឿងបែបនេះនោះទេ។

៣. ព្យាយាមចូលសង្គមឱ្យបានច្រើន

Jun Ji Hyun: Chồng đẹp, con xinh, sở hữu bất động sản 90 triệu đô -  VietNamNet

ចូលសង្គមស្គាល់ និងរាប់អានមនុស្សថ្មី ជាគន្លឹះកសាងបណ្ដាញយ៉ាងរឹងមាំសម្រាប់អាជីព ក៏ដូចជាទំនាក់ទំនងផ្សេងទៀត។  រីឯការចូលរួមកម្មវិធីនានា ឬសិក្ខាសាលាជាដើម នឹងជួយជំរុញភាពក្លាហាន ស្វែងយល់ចំណេះដឹងថ្មី ព្រមទាំងរៀនបានបទពិសោធន៍ល្អៗ ពីសង្គមខាងក្រៅកាន់តែជ្រៅជ្រះ ក៏ដូចជាថ្នឹកជាមួយបរិយាកាសគ្រប់ប្រភេទ។ មិនតែប៉ុណ្ណោះ យើងនឹងក្លាយជាមនុស្សស្រីឆ្លាតវៃ ចេះបត់បែនតាមកាលៈទេសៈបានល្អទៀតផង។

៤. មិនចាត់ទុកនរណាជាសត្រូវ

K-Trivia: Fun Facts About Jun Ji Hyun | ONE

លើផែនដីនេះ គ្មាននរណាអាចល្អជាមួយយើងគ្រប់គ្នានោះទេ។ ប៉ុន្តែរឿងសំខាន់ដែលមនុស្សស្រីរឹងប៉ឹង ត្រូវរៀនឱ្យចេះ គឺមិនចាត់ទុកម្នាក់ណាជាសត្រូវឡើយ។ បើគេស្អប់យើង ឬមិនពេញចិត្តយើង យើងត្រូវតែរឹងមាំ និងហ៊ានប្រឈមមុខជាមួយនឹងគេ។ ធ្វើអ្វី និងនិយាយអ្វី ដែលជាការពិត យើងនឹងឈ្នះដោយសន្តិវិធី៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ អត្ថន័យពិតនៃពាក្យថា “សិចស៊ី” ដែលមនុស្សស្រីជាច្រើនភ័ន្តច្រឡំ

ចុចអាន៖ គុណសម្បត្តិ​ ៤យ៉ាង ពីការនៅ Single របស់មនុស្សស្រីឯករាជ្យ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម