KPT+
តិចនិកជួលអគារធ្វើអាជីវកម្ម និងសុវត្ថិភាពសម្រាប់ចំណតដល់បុគ្គលិក និងភ្ញៀវ
អគារដែលយើងជួលសម្រាប់ធ្វើអាជីវកម្ម មិនមែនមានន័យថា ចេះតែជួលឲ្យបាននោះទេ។ បុគ្គលិកខ្លះអាចជិះម៉ូតូ ឬរថយន្តទៅធ្វើការ។ ដូច្នេះ ប្រសិនបើអ្នកបានជួលអគារត្រូវតែមានកន្លែងចត ដើម្បីធ្វើឲ្យការធ្វើដំណើររបស់ពួកគេទៅធ្វើការមានភាពងាយស្រួល តាមដែលអាចធ្វើទៅបាន។
នេះជាវិធីសាមញ្ញមួយចំនួន ដែលម្ចាស់អាជីវកម្មគ្រប់គ្នាអាចគ្រប់គ្រងកន្លែងចតរថយន្តឲ្យបុគ្គលិកខ្លួនឯង និងភ្ញៀវដែលមកទស្សនកិច្ច។
១ ចំណតរថយន្តដែលបានបែងចែក
ប្រសិនបើការិយាល័យរបស់យើង មានអាជីវកម្មឬក្រុមហ៊ុនលាយឡំគ្នាច្រើន កន្លែងចតរថយន្តជាក់លាក់គួរតែត្រូវបានបែងចែក។ គិតពីទំហំអាជីវកម្ម និងចំនួនបុគ្គលិកធ្វើការពីការិយាល័យប្រចាំថ្ងៃ។ ការធ្វើបែបនេះធានាថា អាជីវកម្មនីមួយៗមានចំណតរថយន្តត្រឹមត្រូវ និងដកហានិភ័យនៃបុគ្គលិកដែលមិនសប្បាយចិត្ត ជាមួយនឹងចំណតរថយន្តឬម៉ូតូរបស់ពួកគេ។
២ ចំណតរថយន្តរបស់ភ្ញៀវដែលចូលមកត្រូវតែមាន
ជាញឹកញយ អាជីវកម្មដែលមានមូលដ្ឋានជាការិយាល័យ នឹងមានអតិថិជន និងភ្ញៀវមកដល់កន្លែង។ ការថែទាំអតិថិជន និងភ្ញៀវ គឺមានសារៈសំខាន់បំផុត។ ដូច្នេះ ត្រូវប្រាកដថា អ្នកបែងចែកកន្លែងចតរថយន្តនៅជិតច្រកចូលការិយាល័យ ហើយភ្ញៀវមិនចាំបាច់ដើរចេញពីចំណតយូរទេ។
៣ សុវត្ថិភាព
ការធានាសុវត្ថិភាពរបស់បុគ្គលិក អតិថិជន និងភ្ញៀវរបស់អ្នកគឺមានសារៈសំខាន់បំផុត។ ត្រូវប្រាកដថាកន្លែងចតរថយន្តមានសុវត្ថិភាព ដោយអនុវត្តផ្លាកសញ្ញាកំណត់ល្បឿន និងការប៉ះទង្គិចល្បឿនក្នុងករណីចាំបាច់ ឬមានកាំំម៉េរាសុវត្ថិភាពគ្រប់ជ្រុង។
៤ ងាយស្រួលចូល
រក្សាហានិភ័យនៃគ្រោះថ្នាក់ដល់កម្រិតអប្បបរមា ដោយធានាថា កន្លែងចតរថយន្តអាជីវកម្មរបស់យើង អាចចូលទៅដល់បានយ៉ាងងាយស្រួល។ ដើម្បីប្រាកដថា មានភាពងាយស្រួលក្នុងការចូលចតរថយន្ត អ្នកគួរតែមានច្រកចេញ និងចូលចំនួន ២។ នេះនឹងជួយចៀសវាងការកកស្ទះចរាចរណ៍ ក្នុងពេលមមាញឹកដូចមុន និងក្រោយពេលធ្វើការ។ ប្រសិនបើបញ្ហានេះមិនត្រូវបានដោះស្រាយត្រឹមត្រូវ ការកកស្ទះ និងគ្រោះថ្នាក់អាចនឹងកើតឡើង ដែលបណ្ដាលឲ្យក្រុមហ៊ុនរបស់យើងមានការលំបាកទាំងបុគ្គលិកបំបេញការងារនិងភ្ញៀវ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ខណៈជោគជ័យក្នុងបច្ចុប្បន្ន តែក្រុមហ៊ុនល្បីៗទាំងនេះ ធ្លាប់ជួបបញ្ហាធំក្នុងអំឡុងឆ្នាំ ២០១៧
ចុចអាន៖មុនឆ្នាំ ២០៥០ រឿងដ៏អស្ចារ្យទាំងនេះ នឹងកើតឡើងលើពិភពលោក
-
ចរាចរណ៍១ សប្តាហ៍ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
សន្តិសុខសង្គម១៧ ម៉ោង ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ២០ ម៉ោង ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»