KPT+
១៥ ចំណុច អាចធ្វើឱ្យជីវិតយើងធ្លាក់ក្នុងភាពខ្មៅងងឹត
“មានរូបមានទុក្ខ” ជាពុទ្ធឱវាទ តែងឮគេប្រើតៗគ្នា ពីមួយជំនាន់ទៅមួយជំនាន់ ដើម្បីលើកទឹកចិត្តមនុស្សកុំឲ្យបោះបង់ការតស៊ូ ចេះពុះពារដើម្បីជីវិតប្រសើរមួយនៅថ្ងៃមុខ។ យើងដឹងស្រាប់ហើយ លើលោកនេះ ជីវិតមនុស្សជោគជ័យ និងបរាជ័យ គ្មានអ្វីខុសគ្នានោះទេ សុទ្ធតែធ្លាប់ឆ្លងកាត់ឧបសគ្គ អ្វីខុសគ្នា គឺត្រឹមការគិត ការអនុវត្ត និងដំណោះស្រាយបញ្ហា។ ជួបបញ្ហាជីវិត គួរឈប់បន្តិច ដកដង្ហើមវែងៗ ចាំបន្តទៅមុន ហើយដើម្បីធ្វើឲ្យជីវិតប្រសើរឡើង គួរបោះបង់ចោលរឿង ១៥យ៉ាង ខាងក្រោមនេះ។
១- ស្តីបន្ទោសអ្នកដទៃ

កុំបន្ទោសអ្នកដទៃ ឬបន្ទោសព្រហ្មលិខិត ពេលមានរឿងមិនល្អកើតឡើងក្នុងជីវិតយើង។ យើងខ្លួនឯងជាអ្នកកំណត់ជីវិតខ្លួនឯង ដូចនេះត្រូវគិតថា បញ្ហាកើតឡើងលើខ្លួនយើង ជាកំហុសយើងផ្ទាល់ ត្រូវចេះដោះស្រាយបញ្ហា និងគ្រប់គ្រងជីវិតខ្លួនឯងឲ្យបានល្អ។
២- លាក់អារម្មណ៍តែម្នាក់ឯង
កុំបន្តទម្លាប់បែបនេះតទៅទៀតអី គ្មាននរណាយល់អារម្មណ៍យើងទេ បើយើងមិនប្រាប់គេ។ លាក់អារម្មណ៍ទុកតែម្នាក់ឯង អាចនាំឲ្យយើងគិតលើផ្លូវអវិជ្ជមាន។ ត្រូវព្យាយាមបញ្ចេញយោបល់ទៅលើអ្វីមួយ និងនិយាយពីរឿងក្នុងចិត្ត ប្រាប់ទៅនរណាម្នាក់យើងទុកចិត្តបំផុត។
៣- និយាយដើមគេ
និយាយដើមគេពីក្រោយខ្នង ពុំបានជួយធ្វីដល់យើងទេ ផ្ទុយទៅវិញ អាចធ្វើឲ្យអ្នកដទៃឈឺចាប់ដោយសារយើង បាត់បង់ទំនុកចិត្ត និងការគោរពចំពោះយើង ដោយសារតែពាក្យសំដីឥតបានការទាំងនេះ។
៤- ឲ្យអ្នកដទៃជិះជាន់
ទោះបីយើងជាមនុស្សមានអត្តចរិតគួរសម រម្យទម ប៉ុន្តែបើយើងតែងតែស្រប មិនបដិសេធ សំណើរ ឬសំដីអ្នកដទៃ អាចនឹងធ្វើឲ្យគេមើលរំលងអំពើល្អ និងការគួរសមរបស់យើង រំខានការងារ និងចាត់ទុកអារម្មណ៍យើងដូចជាសំរាម។
៥- គេចពីការសរសើរ
កុំព្យាយាមគេចវេសពេលនរណាម្នាក់សរសើរយើង ព្រោះបង្ហាញថា យើងគ្មានទំនុកចិត្តលើខ្លួនឯង។ គ្មានទំនុកចិត្តលើខ្លួនឯង អាចធ្វើបានបាត់បង់អ្វីល្អៗ ដែលអ្នកដទៃគិតមកលើយើង រួមទាំង សេចក្តីទុកចិត្ត និងភាពស្មោះត្រង់ជាដើម។
៦- មិនគិតពីសុខភាព
ញ៉ាំអាហារមិនល្អចំពោះសុខភាព ផឹកស្រា ជក់បារី និងមិនហាត់ប្រាណ គឺសុទ្ធតែជាកត្តានាំឲ្យយើងរស់នៅក្នុងជីវិតមួយពោរពេញដោយភាពល្អក់កករ ខ្មៅងងឹត។
៧- គិតច្រើន
គិតច្រើនទៅលើរឿងគ្រប់យ៉ាង មិនល្អចំពោះយើងទេ ឧទាហរណ៍ ផ្ញើសារទៅគេ ហើយគេតប ត្រឹម “Ok” យើងអាចគិតថាគេធុញទ្រាន់នឹងយើង។ គិតបែបនេះ ធ្វើឲ្យយើងគ្មានសេចក្តីសុខក្នុងជីវិតឡើយ។
៨- គិតថាយោបល់អ្នកដទៃត្រូវគ្រប់បែបយ៉ាង

ការស្តាប់ដំបូន្មានរបស់អ្នកដទៃគឺល្អ ប៉ុន្តែគ្រាន់យកវាមកគិតបានហើយ ត្រូវចេះពិចារណាខ្លួនឯង ទើបទទួលបានជោគជ័យមួយពោរពេញដោយមោទនភាព។
៩- អាក្រក់ចំពោះខ្លួនឯង
បើមានទម្លាប់ធ្វើអាក្រក់ គិតអាក្រក់ចំពោះខ្លួនឯង ត្រូវតែបញ្ឈប់ភ្លាម ព្រោះទម្លាប់នេះ មិនត្រឹមតែមិនអាចនាំភាពរីកចម្រើនដល់យើងទេ កាន់តែធ្វើឲ្យជីវិតយើងជួបតែរឿងអាក្រក់ថែមទៀត។
១០- បោះបង់ចោលទាំងកណ្តាលទី
ទម្លាប់បោះបង់ការព្យាយាម ឈប់ធ្វើអ្វីមួយយើងកំពុងចង់ធ្វើទាំងកណ្តាលទី អាចប៉ះពាល់ដល់ការងារ ទំនាក់ទំនង ឬក្តីស្រមៃរបស់យើងផ្ទាល់។
១១- ឲ្យតម្លៃសំបកក្រៅជាងបទពិសោធ

វាជារឿងល្អពេលមានគេសរសើរយើងថាស្អាត ពូកែ ប៉ុន្តែតម្លៃសំបកក្រៅ អាចបានត្រឹមតែមួយរយៈខ្លីប៉ុណ្ណោះ មិនអាចនៅឋិតថេរបែបនេះរហូតទេ ត្រូវបង្កើតអ្វីដែលធ្វើឲ្យអ្នកដទៃជឿជាក់ ជឿថាយើងជាមនុស្សអាចធ្វើបាន។
១២- វាយតម្លៃអ្នកដទៃ
បើយើងតែងមានទម្លាប់វាយតម្លៃអ្នកដទៃ សូម្បីតែមនុស្សគ្រាន់តែដើរកាត់មុខ ឬវាយតម្លៃនរណាម្នាក់តាមរយៈប្រវត្តិគ្រួសារ ការងារ និងការសិក្សា តាមចិត្តយើង ចូលចិត្ត ឬមិនចូលចិត្ត គួរតែឈប់ភ្លាម។
១៣- ចុចទូរសព្ទជាប់រហូត
នៅជាមួយទូរសព្ទគ្រប់ពេល ជារឿងដ៏គួរឲ្យព្រួយបារម្ភ ហើយក៏ជាអ្វីកំពុងកើតឡើងក្នុងសង្គមបច្ចុប្បន្ននេះ។ ទម្លាប់បែបនេះ គឺទទួលបានផលអាក្រក់ ច្រើនជាងផលល្អ។
១៤- ប្រឌិតរឿង

ប្រាប់រឿងមិនពិតពីជីវិតយើងទៅកាន់អ្នកដទៃ គឺជាអ្វីមនុស្សរូបតែងតែធ្វើ។ ទម្លាប់បែបនេះ មិនត្រឹមតែធ្វើឲ្យអ្នកដទៃមើលមកយើងខុសនោះទេ យើងខ្លួនឯងក៏មើលខ្លួនឯងខុសដូចគ្នា។
១៥- មិនបង្កើតអ្វីថ្មី និងមិនចេះក្តាប់ឱកាស
រស់នៅក្នុងបរិយាកាសជុំវិញមានផាសុកភាព ទោះទទួលបានអារម្មណ៍កកក្តៅ ប៉ុន្តែមិនអាចផ្តល់អ្វីថ្មីឲ្យយើងលើសពីនេះទេ។ ពេលខ្លះ មានមនុស្សកំពុងរង់ចាំយើង ចាំចូលរួមជាមួយយើងបង្កើតអ្វីថ្មី អស្ចារ្យ និងកាន់តែជោគជ័យសម្រាប់ជីវិត។ ហេតុនេះ ត្រូវចេះក្តាប់ឱកាស ទើបអាចទទួលបានជីវិតប្រសើរមួយ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ “ថប់បារម្ភ” ជាជំងឺគួរឲ្យខ្លាច មិនចាញ់ជំងឺ “បាក់ទឹកចិត្ត”
ចុចអាន៖ នេះហើយ ជាសញ្ញាប្រាប់ថាសិស្សសាលាកំពុងមានជំងឺបាក់ទឹកចិត្ត

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៦ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២១ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៦ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ