KPT+
ឆ្ងល់អត់! ជនជាតិ វៀតណាម ភាគច្រើនត្រកូល ង្វៀង (Nguyen) នេះមូលហេតុ
ចំពោះអ្នកដែលបានជួបស្គាល់ជនជាតិវៀតណាម ប្រាកដជាដឹងថា ភាគច្រើនពួកគេច្រើនតែមាននាមត្រកូលង្វៀង (Nguyen) ប៉ុន្តែតាមពិតទៅ ពួកគេមិនមានទំនាក់ទំនងអ្វីទេ។

តើអ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាជនជាតិវៀតណាម ច្រើនមាននាមត្រកូលដូចគ្នា?
ជាង ៤០% នៃប្រជាជនវៀតណាម មាននាមត្រកូលង្វៀង មានន័យថា មនុស្សម្នាក់ក្នុងចំណោមបីនាក់នៅវៀតណាមមាននាមត្រកូលដូចគ្នា។ យោងតាម International Business Times មានមនុស្សប្រហែល ៣៨ លាននាក់ដែលមានឈ្មោះង្វៀង ជានាមត្រកូលពេញនិយមនៅជុំវិញពិភពលោក។ ប៉ុន្តែហេតុអ្វីបានជាង្វៀង ជានាមត្រកូលដ៏ពេញនិយមបំផុតនៅវៀតណាម?
ក្នុងកំឡុងឆ្នាំ ៤២០ ដល់ ៥២៨ រជ្ជកាលរបស់ប្រទេសចិនបានឈានដល់ចំណុចកំពូលដ៏ច្របូកច្របល់។ ដើម្បីរស់រានមានជីវិត មួយផ្នែកធំនៃគ្រួសារង្វៀង មកពីខេត្តអានហ៊ុយ ក្វាងចូវ និងហ្សឺជាំង បានផ្លាស់ទៅភាគខាងត្បូង ហើយបានធ្វើអន្តោប្រវេសន៍ទៅប្រទេសវៀតណាម។
សហគមន៍របស់ពួកគេចាប់ផ្ដើមទទួលយកវប្បធម៌វៀតណាម និងជាមូលដ្ឋានសំខាន់សម្រាប់ការរីកចម្រើននៃនាមត្រកូលង្វៀង។ រហូតមកដល់ចុងសតវត្សទី ១ រលកអន្តោប្រវេសន៍របស់គ្រួសារង្វៀនមកពីចិន នៅតែមានសន្ទុះខ្លាំង ហើយបន្តបង្កើនចំនួនមនុស្សដែលមាននាមត្រកូលង្វៀង នៅវៀតណាមតាំងពីពេលនោះមក។

ទោះជាយ៉ាងណា ព្រឹត្តិការណ៍ដ៏ធំបំផុតក្នុងការអភិវឌ្ឍន៍ឈ្មោះត្រកូលង្វៀង បានកើតឡើងក្នុងរជ្ជកាល Tran ។ បន្ទាប់ពីការកាន់កាប់ប្រទេសពីរាជវង្សលី លោក Tran Thu Do ដែលទទួលបន្ទុកគ្រប់គ្រងប្រទេសក្នុងនាមស្ដេចវ័យជំទង់ Tran Canh បានធ្វើការសម្រេចចិត្ត ដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់សហគមន៍ប្រជាជនទាំងមូល ដែលមានឈ្មោះ Ly ជានាមត្រកូលរបស់ពួកគេ។ គាត់តម្រូវឲ្យសមាជិកទាំងអស់នៃគ្រួសាររាជវង្សលី ដែលរស់នៅលាក់កំបាំង ត្រូវប្ដូរនាមត្រកូលរបស់ពួកគេទៅជាង្វៀងទាំងអស់។
ប៉ុន្តែសំណួរថា ហេតុអ្វីបានជា Tran Thu Do ជ្រើសរើសង្វៀង ជានាមត្រកូលជំនួស Ly តែនេះនៅតែមិនអាចឆ្លើយបាន ប្រហែលជាវាគ្រាន់តែជាជម្រើសចៃដន្យប៉ុណ្ណោះ។ បន្ទាប់មក ដើម្បីបន្តក្រឹត្យនេះ រាជវង្ស Tran បានបញ្ជាឲ្យប្រជាពលរដ្ឋទាំងអស់ដែលមានឈ្មោះ Ly ត្រូវប្ដូរវាទៅជាង្វៀងវិញ ។
ប៉ុន្តែប្រវត្តិសាស្ត្របានកើតឡើងម្ដងទៀត នៅពេលដែលគ្រួសារ Ho បានកម្ចាត់របបរាជានិយមត្រាន់ ហើយបានកាន់កាប់ប្រទេស។ គ្រួសាររាជវង្ស Ho ចង់ស្វែងរក និងសម្លាប់សមាជិកគ្រួសារ Tran ទាំងអស់។ នៅចុងបញ្ចប់នៃយុគសម័យ Ho ដោយខ្លាចការសងសឹកពីរជ្ជកាលបន្ទាប់ សមាជិកនៃគ្រួសារ Ho បានប្តូរនាមត្រកូលរបស់ពួកគេទៅជា ង្វៀងដើម្បីកុំឲ្យសត្រូវស្វែងរកពួកគេ។

ដូចគ្នានេះដែរ នៅសតវត្សទី១៦ នៅពេលដែលរជ្ជកាលរបស់ Mac ស្ថិតក្នុងរដូវស្លឹកឈើជ្រុះ សមាជិក Mac ទាំងអស់បានប្ដូរនាមត្រកូលរបស់ពួកគេទៅជាង្វៀង ដើម្បីសុវត្ថិភាព។ នៅដើមសតវត្សទី ១៩ រជ្ជកាលរបស់ង្វៀងបានគ្រប់គ្រងប្រទេស ប្រជាជននៃរជ្ជកាល Trinh (រាជវង្សមុន) ក៏បានប្ដូរនាមត្រកូលរបស់ពួកគេទៅជា ង្វៀង ដើម្បីចៀសវាងការសម្លាប់។ ក្នុងរជ្ជកាលរបស់ ង្វៀង ប្រជាជនដែលមាននាមត្រកូលដូចស្តេច ទំនងជាទទួលបានអត្ថប្រយោជន៍ច្រើនជាង។ មនុស្សជាច្រើននិងអ្នកទោសបានឆ្លៀតយកប្រយោជន៍ពីរឿងនេះ ដោយប្ដូរនាមត្រកូលទៅជាង្វៀង។ ដោយសារលទ្ធផលនៃព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាច្រើន ដែលនាំទៅដល់ការបង្កើតរាជវង្សង្វៀង ដែលជារាជវង្សចុងក្រោយនៃប្រវត្តិសាស្ត្រវៀតណាម ចំនួនគ្រួសារង្វៀងទូទាំងប្រទេសកាន់តែធំជាងពេលណាៗទាំងអស់។
ដោយឡែកនៅសតវត្សទី ១៩ វៀតណាមជាទឹកដីរបស់បារាំង។ ជនជាតិបារាំងមានការស៊ើបអង្កេតជាទ្រង់ទ្រាយធំក្នុងអំឡុងពេលនោះ ហើយបានប្រឈមមុខនឹងបញ្ហាដ៏ធំមួយ ដែលប្រជាជនវៀតណាមជាច្រើន មិនមាននាមត្រកូលត្រឹមត្រូវ។ ដូច្នេះ បារាំងបានសម្រេចដាក់នាមត្រកូលដល់មនុស្សទាំងនោះ ហើយពួកគេបានជ្រើសរើសង្វៀង។ ពួកគេបានជ្រើសរើសឈ្មោះនេះ ដោយសារតែវាជារាជាធិបតេយ្យចុងក្រោយនៅប្រទេសវៀតណាម។
ទោះបីជាមានការសម្រេចរបស់បារាំងក៏ដោយ ង្វៀងនៅតែជានាមត្រកូលសាមញ្ញបំផុត ក្នុងចំណោមជនជាតិវៀតណាម។
យ៉ាងណាមិញ ព្រឹត្តិការណ៍នេះ បានធ្វើឲ្យចំនួនជនជាតិង្វៀងកើនឡើងម្ដងទៀត ក្នុងចំនួនប្រជាជនសរុប។ បច្ចុប្បន្ននេះ រាល់ពេលដែលជួបជនជាតិវៀតណាម ជាមួយគ្រួសារង្វៀង មិនត្រឹមតែអាចដឹងច្បាស់អំពីប្រទេសដើមរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែយើងនឹងដឹងអំពីប្រវត្តិពិសេស នៃនាមត្រកូលរបស់ពួកគេដូចគ្នា ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកទេសចរ កម្ពុជា ចង់ទៅលេង វៀតណាម ត្រូវរង់ចាំរហូតដល់ ឆ្នាំក្រោយ

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?