KPT+
រឿងពិតនៃថ្ងៃសុក្រពណ៌ខ្មៅ ឬ Black Friday ចាប់ផ្ដើមឡើងបែបនេះ
ថ្ងៃសុក្រពណ៌ខ្មៅ ឬ Black Friday ជាឈ្មោះក្រៅផ្លូវការសម្រាប់ថ្ងៃសុក្រ បន្ទាប់ពីពិធីអំណរគុណ (Thankgiving) នៅសហរដ្ឋអាមេរិកដែលត្រូវបានប្រារព្ធនៅថ្ងៃព្រហស្បតិ៍សប្តាហ៍ទី៤ នៃខែវិច្ឆិកា។ ថ្ងៃបន្ទាប់នៃពិធី Thankgiving ប្រជាជននៅសហរដ្ឋអាមេរិក គេចាត់ទុកថ្ងៃសុក្រជាការចាប់ផ្តើមនៃរដូវកាលទិញទំនិញបុណ្យណូអែល ។

Black Friday ជាភាសាអង់គ្លេសបកតាមពាក្យថា ថ្ងៃសុក្រពណ៌ខ្មៅ ឬ Vendredi noir ជាភាសាបារាំង និងកាណាដាហៅថា Vendredi fou។
ដើមឡើយពាក្យ Black Friday មិនត្រូវបានគេប្រើទូលំទូលាយប៉ុន្មានទេ រហូតដល់ពីរបីទសវត្សរ៍ចុងក្រោយនេះ អ្នកលក់រាយទូទាំងពិភពលោកបានប្រើពាក្យនេះ និងយកកាលបរិច្ឆេទចុងខែវិច្ឆិកា ដើម្បីលក់ផលិតផលបញ្ចុះតម្លៃនៅលើទីផ្សារ។

ប្រវត្តិដ៏យូរលង់នៃ Black Friday ចាប់ផ្ដើមឡើងបំបូងបំផុតនៅឆ្នាំ ១៨៦៩ ដែលវាមិនទាក់ទងនឹងការទិញទំនិញនោះទេ គឺពាក់ព័ន្ធទៅនឹងទីផ្សារមាស។ កាលណោះ មានបុរសពីរនាក់ជាអ្នកហិរញ្ញវត្ថុឈ្មោះ Jay Gould និង Jim Fisk មានបំណងធ្វើឲ្យតម្លៃមាសលោតឡើងខ្ពស់កប់ពពក ដើម្បីរកប្រាក់ចំណេញ។ ដូច្នេះពួកគេបានខំប្រមូលទិញមាសទុក ដើម្បីលក់តំឡើងថ្លៃ។ ប៉ុន្តែនៅថ្ងៃសុក្រ ទី២៤ ខែកញ្ញា ឆ្នាំដដែល ដោយមានការធ្វើអន្តរាគមន៍ពីប្រធានាធិបតីអាមេរិកលោក Ulysses S. Grant គម្រោងការណ៍អ្នកទាំងពីរក៍បរាជ័យទៅ។ យ៉ាងណាក្ដី ពេលនោះផ្សារហ៊ុននៅញូយ៉ក បានធ្លាក់ចុះយ៉ាងគំហុក ហើយជាលទ្ធផលពលរដ្ឋអាមេរិករាប់សែននាក់ ត្រូវក្ស័យធន។

ដោយឡែក រឿងររ៉ាវក្រោយមកទៀតនៃដើមកំណើតរបស់ ពាក្យថា Black Friday កើតចេញមកពីព្រឹត្តិការណ៍អំឡុងឆ្នាំ១៩៦០ នៅសហរដ្ឋអាមេរិក នៅពេលដែលក្រុមប៉ូលិសនៅក្នុងទីក្រុង Philadelphia បានប្រើពាក្យ Black Friday ដើម្បីរៀបរាប់នូវភាពចលាចលរបស់ភ្ញៀវទេសចរដែលសម្រុកដើរទិញទំនិញ ក្នុងឱកាសថ្ងៃឈប់សម្រាក។
ដោយសារចំនួនមនុស្សណែនតាន់តាប់ពេក វាបានបង្កការឈឺក្បាល និងបណ្ដាលឱ្យការងាររបស់មន្ត្រីប៉ូលិសកាន់តែមមាញឹកទ្វេដង។ ប៉ូលិសត្រូវដោះស្រាយបញ្ហាកកស្ទះចរាចរណ៌ផង គ្រោះថ្នាក់ផង បទល្មើសលួចទំនិញផង និងបញ្ហាជាច្រើនទៀត ទើបពាក្យ Black Friday ក៏លេចឡើងក្នុងចំណោមពលរដ្ឋរស់នៅទីក្រុង Philadelphia។ យ៉ាងណាមិញ អ្នកលក់ដូរក្នុងទីក្រុងព្យាយាមប្ដូរពាក្យប្រើវិញ ដោយពួកគេហៅ Black Friday ថា Big Friday។

តាំងពីពេលនោះពាក្យ Black Friday ចាប់ផ្ដើមសាយភាយច្រើនឡើងៗ តែកាលទសវត្សរ៍ ១៩៦០ ពាក្យ Black Friday មិនសូវប្រើទូលាយនៅទូទាំងអាមេរិកនៅឡើយ។ លុះមកដល់ចុងទសវត្សឆ្នាំ ១៩៨០ ខណៈពេលដែលអាជីវករបានយកដំណើររឿងខាត-ចំណេញ ឬក្រហម-ខ្មៅ មកឃោសនា ទើប Black Friday ចាប់ផ្ដើមរាលដាលពេញសហរដ្ឋអាមេរិក និងបណ្ដាប្រទេសផ្សេងទៀតផងដែរ។
បច្ចុប្បន្ននេះ Black Friday ត្រូវគេចាត់ទុកជា ថ្ងៃដែលហាងលក់ដូរនៅអាមេរិកចាប់ផ្តើមទទួលបានប្រាក់ចំណេញខ្ពស់ប្រចាំឆ្នាំ ព្រមទាំងជាថ្ងៃដើរទិញទំនិញដ៏ធំបំផុតនៅសហរដ្ឋអាមេរិក៕
ប្រែសម្រួល៖ សន្យា

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១៥ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង