KPT+
ចង់បានដើមទ្រូងធំ មូលក្លំល្អ ត្រូវដឹងតិចនិកទាំងនេះ
មនុស្សស្រីជាច្រើនតែងប្រាថ្នាដើមទ្រូងធំ មូលក្លំស្អាត មិនមែនជារឿងងាយស្រួលឡើយ។ បញ្ហាដើមទ្រូងតូច រាបស្មើមិនតឹងណែនជាកង្វល់របស់ស្រ្តីទាំងមានកូនហើយ និងអ្នកនៅលីវ ព្រោះនាំឲ្យខ្វះទំនុកចិត្តក្នុងការសម្លៀកបំពាក់។ ដើម្បីទទួលបានដើមទ្រូងស្រស់ស្អាតឡើងវិញ ស្រីៗគ្នាយើងមានដើមទ្រូងស្អាត មកចែករំលែកតិចនិកមួយចំនួន។

១- ម៉ាស្សា
កញ្ញា សេន សុវណ្ណមករា បានឲ្យដឹងថា របៀបថែទាំដើមទ្រូងឲ្យនៅស្រស់ស្អាត មូលក្លំ គឺត្រូវម៉ាស្សាដើមទ្រូងដែលជាវិធីងាយស្រួលហើយមិនចាំបាច់ចំណាយលុយ ឬស្វែងរកឧបករណ៍ជំនួយណាមួយឡើយ។ វិធីធ្វើត្រូវប្រើដៃទាំងសងខាង ធ្វើឡើងពេលកំពុងងូតទឹក ដោយម៉ាស្សាទាញៗផ្នែកខាងលើ ហើយដៃម្ខាងទៀតអាចរុញពីក្រោម ដើម្បីកុំឲ្យយារធ្លាក់។ ទម្លាប់ធ្វើបែបនេះរៀងរាល់ពេលងូតទឹក ដោយប្រើពេល ១០-១៥ នាទី។ បន្ទាប់ពីងូតទឹករួច ត្រូវប្រើប្រេង ឬឡេមកលាប និងធ្វើកាយវិការដូចពេលងូតទឹក និងចំណាយពេល ១០-១៥ នាទីដូចគ្នា។
២- ទម្លាប់ពាក់អាវក្នុងកល់
បើតាមការឲ្យដឹងពីម៉ាក់ៗ ទៀង ធីតា ដែលមានកូនដល់ទៅ២ហើយនោះ បានបញ្ជាក់ថា ស្រីៗគ្មានដើមទ្រូង ត្រូវពាក់អាវក្នុងកល់ ទើបជួយលើកសម្រស់ ហើយជួយទាញដើមទ្រូងឲ្យពើងឡើង។ បន្ទាប់ពីពាក់អាវក្នុងរួច យើងត្រូវសារ៉េរៀបចំឲ្យត្រូវចំគន្លាក់ដើមទ្រូង ដើម្បីសមស្របតាមអាវ និងមិនរយីករយាក ឬមានស្នាមលើដើមទ្រូង។ មួយវិញទៀត ពេលគេងមិនគួរពាក់អាវក្នុងឡើយ តែអាចពាក់អាវណាដែលសមល្មមជាមួយរូបរាង ចៀសវាងដើមទ្រូងគ្មានអ្វីទប់ប្រែជាយារធ្លាក់វិញ។
៣- ពាក់អាវឲ្យត្រូវកាលៈទេសៈ

អាវក្នុងមិនមែនមានតែមួយម៉ូដទេ គេមានតម្រូវពាក់ជាមួយអាវធម្មតាប្រចាំថ្ងៃ និងសម្រាប់ហាត់ប្រាណ ដូចនេះត្រូវបែងចែកឲ្យដាច់ពីគ្នា ព្រោះបើពាក់តែមួយប្រភេទវាមិនអាចជួយការពារពេលយើងហាត់ប្រាណឡើយត្រូវតែមានប្រភេទផ្សេង ដើម្បីការពារពេលលេងកីឡា បណ្ដាលឲ្យដើមទ្រូងផ្លាស់ទីខ្លាំងៗ។ នេះជាការលើកឡើងរបស់កញ្ញា លីន ប៉ុល្លីកា អ្នកលក់ដូរសម្លៀកបំពាក់នៅផ្សារធំថ្មី។
៤- របបអាហារ
ចំណែកអ្នកនាង កែន ស្រីណុច បានបញ្ជាក់ថា អាហារសម្បូរជាតិខ្លាញ់អាចជួយឲ្យដើមទ្រូងធំ ដែលក្នុងនោះគួរញ៉ាំពពួកខ្លាញ់ត្រី បន្លែគ្រប់ប្រភេទ និងពពួកសណ្តែកខៀវ សណ្តែកបាយ សណ្តែកដី និងគ្រាប់ធញ្ញជាតិគ្រប់ប្រភេទ ព្រោះសម្បូរទៅដោយប្រូតេអ៊ីន វីតាមីន E វីតាមីន B ជួយធ្វើឲ្យដើមទ្រូងកើនទំហំ ព្រមទាំងតឹងណែនល្អ។ ជាពិសេសស៊ុតសម្បូរប្រូតេអ៊ីន ដែលអាចជួសជុល និងបំពេញបន្ថែមនៅក្នុងដើមទ្រូងឲ្យធំ៕

-
សន្តិសុខសង្គម៤ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត