KPT+
ភរិយាជេកម៉ា៖ ស្វាមីខ្ញុំមិនមែនជាបុរសសង្ហាទេ ខ្ញុំស្រលាញ់គាត់ ព្រោះ…
លោកស្រី Zhang Ying គឺជាភរិយារបស់លោក Ma Yun (Jack Ma) មហាសេដ្ឋីនិងជាស្ថាបនិកក្រុមហ៊ុនអ៊ីនធឺណិតយក្សចិន Alibaba ។
លោកស្រី Zhang បានជួបលោក Ma នៅវិទ្យាស្ថានគ្រូបង្រៀនហាំងចូវ ដែលឥឡូវនេះត្រូវបានគេស្គាល់ថា ជាសាកលវិទ្យាល័យហាំងចូវ នៅពេលពួកគេទាំងពីរនាក់ជានិស្សិត។ ប្ដីប្រពន្ធមួយគូនេះបានរៀបការភ្លាមៗ បន្ទាប់ពីបញ្ចប់ការសិក្សានៅចុងទសវត្សឆ្នាំ ១៩៨០ ហើយអ្នកទាំងពីរបានចាប់ផ្ដើមធ្វើការជាគ្រូបង្រៀនតែម្ដង។

លោកស្រី Zhang បាននិយាយថា ” Ma Yun មិនមែនជាបុរសសង្ហាទេ ប៉ុន្តែខ្ញុំបានលង់ស្រលាញ់គាត់ ដោយសារតែគាត់អាចធ្វើអ្វីជាច្រើន ដែលបុរសសង្ហាផ្សេងទៀត មិនអាចធ្វើបានដូច” ។ ទោះបីជាមានឈ្មោះជាគ្រូបង្រៀនវ័យក្មេងម្នាក់ ក្នុងចំណោមគ្រូវ័យក្មេងឆ្នើមទាំង ១០ នាក់នៅហាំងចូវក៏ដោយ ក៏លោក Ma បានសម្រេចចិត្តលាឈប់ពីការងារ ហើយបើកក្រុមហ៊ុនបកប្រែផ្ទាល់ខ្លួនមួយវិញ។
ក្នុងឆ្នាំ ១៩៩៥ លោក Ma បានចាប់ផ្ដើមបើកក្រុមហ៊ុន China Yellowpages ដែលត្រូវបានគេជឿថា ជាក្រុមហ៊ុនអ៊ីនធឺណិតដំបូងបង្អស់របស់ចិន មុនពេលបង្កើតក្រុមហ៊ុន Alibaba ដែលជាគេហទំព័រពាណិជ្ជកម្មរកស៊ីដំបូងគេរបស់ចិនក្នុងឆ្នាំ ១៩៩៩ រួមជាមួយដៃគូ ១៦ ផ្សេងទៀត។ ដើម្បីគាំទ្រស្វាមី លោកស្រីបានលាឈប់ពីការងារ ហើយមកចូលរួមជាមួយក្រុមហ៊ុន Alibaba ជា “ គណៈកម្មការនយោបាយ” របស់ក្រុមហ៊ុន។ លោកស្រីបាននិយាយថា គាត់ចំណាយពេលភាគច្រើននៅព្រឹកព្រលឹមរបស់ក្រុមហ៊ុន ដើម្បីចម្អិនអាហារសម្រាប់អ្នកចូលរួមការប្រជុំជាមួយស្វាមីរបស់គាត់ រៀងរាល់ម៉ោង និងរាល់ថ្ងៃ។
ពីរបីឆ្នាំក្រោយមក លោកស្រីបានសួរប្ដីថា តើក្រុមហ៊ុនរកលុយបានប៉ុន្មាន ហើយ Ma បានលើកម្រាមដៃតែមួយ។ “ ១០ លានយ័ន ( ១,៦ លានដុល្លារ)? ” Zhang បានសួរហើយ Ma បានឆ្លើយថាទេ។ “ មួយរយលាន យ័ន (១៦ លានដុល្លារ)? ” នាងសួរហើយ Ma មិនឆ្លើយទៀតទេ។ លោក Ma បានបន្ថែមថា “ មួយលាន យ័ន (១៦០,០០០ ដុល្លារ) ក្នុងមួយថ្ងៃ” ។ ប៉ុន្តែគ្រប់ពេលវេលានិងការខិតខំប្រឹងប្រែងលោកស្រី និងលោក Ma បានចំណាយទៅលើក្រុមហ៊ុន Alibaba ក៏បានធ្វើឲ្យប៉ះពាល់ដល់រចនាសម្ព័ន្ធនៃគ្រួសារ។

ក្នុងឆ្នាំ ២០០២ នៅពេលដែលលោកស្រីគឺជាអ្នកគ្រប់គ្រងទូទៅនៃទីស្នាក់ការកណ្ដាលប្រទេសចិន របស់ Alibaba កូនប្រុសអាយុ ១០ ឆ្នាំ បានក្លាយជាអ្នកញៀននឹងការលេងល្បែងតាមអ៊ីនធឺណិត ហើយចំណាយពេលភាគច្រើននៅក្នុងហាងស្ទើរតែរាល់ថ្ងៃ។ ដោយមានការព្រួយបារម្ភអំពីកូនប្រុសរបស់ពួកគេ លោក Ma បានស្នើសុំឲ្យលោកស្រីចុះចេញពីតំណែងជាអ្នកគ្រប់គ្រងទូទៅ និងលះបង់ខ្លួនឯងដើម្បីក្លាយជាស្ត្រីមេផ្ទះពេញម៉ោង។ ” គ្រួសាររបស់យើងត្រូវការអ្នកច្រើនជាងក្រុមហ៊ុន” ។ Ma បានប្រាប់ប្រពន្ធ ដោយស្នើសុំគាត់ឲ្យជ្រើសរើសរវាងលុយនិងកូនប្រុស។
ដំបូងឡើយលោកស្រីមិនសប្បាយចិត្តនឹងសំណើនេះទេ។ គាត់បាននិយាយថា ខ្លួនមានអារម្មណ៍ដូចជា Ma កំពុងធ្វើដូចនៅពេលរៀបការដំបូង គាត់បានក្លាយជាស្ត្រីមេផ្ទះ ប៉ុន្តែត្រូវបាន “ បោកបញ្ឆោត” ឲ្យចូលរួមជាមួយក្រុមហ៊ុន Alibaba ប៉ុន្តែនៅពេលដែលក្រុមហ៊ុននេះទទួលបានជោគជ័យ បែរជាឲ្យប្រពន្ធត្រលប់ទៅធ្វើជាមេផ្ទះវិញ។

នៅទីបំផុត Zhang បានចាប់យកតួនាទីនេះ គាត់ចាប់ផ្ដើមធ្វើអាហារពេលព្រឹកសម្រាប់កូនប្រុសមុនពេលនាំទៅសាលារៀន និងធ្វើដំណើរចេញទៅទិញគ្រឿងទេស រួមទាំងរៀបចំអាហារពេលល្ងាច។ លោក Ma បានកោតសរសើរចំពោះការលះបង់របស់ភិរិយា ហើយបានចាត់ទុកថា ជោគជ័យរបស់គាត់ទាំងនៅ Alibaba និងនៅផ្ទះ គឺជារបស់ភិរិយាគាត់ទាំងអស់។ លោកបាននិយាយថា“ នាងជួយខ្ញុំបានច្រើន ជាមួយអាជីពនិងគ្រួសារ” ។
បច្ចុប្បន្ននេះក្រុមហ៊ុន Alibaba គឺជាក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកលេខ ១ របស់ចិនដែលមានតម្លៃទីផ្សារ ៤ ពាន់លានដុល្លារអាមេរិក៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖bambooinnovator
ចុចអាន៖Inndra Nooyi ស្ត្រីជើងខ្លាំងក្នុងពិភពជំនួញភេសជ្ជៈនិងអាហារ
ចុចអាន៖មហាសេដ្ឋី១០ នាក់រួមគ្នាបង្កើតមូលនិធិលើកកម្ពស់សុខុមាលភាពឆ្នាំ២០២០ មានអ្នកណាខ្លះ?

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា