Connect with us

KPT+

អត្ថន័យពិតនៃពាក្យថា ជីវិតគឺជាការតស៊ូ

បានផុស

នៅ

តើអត្ថន័យពិត នៃជីវិតមួយ ដែលអាចយកឈ្នះនៃការតស៊ូតាមផ្លូវ​ប្រឈម​បាន វាផ្ទុយស្រឡះនិងជីវិតដែលល្ងីល្ងើយកការសប្បាយជាធំដូចម្តេច?

ពាក្យ “អត្ថន័យ” ជីវិតជានិមិត្តរូប និងជាចេតនាមួយអនុវត្តចំពោះក្រុមមនុស្ស​ដែលធ្វើឱ្យបង់ខាតពេលវេលា និង មិនដឹងរស់មកធ្វើអ្វី មានន័យថា ជីវិតគឺជៀសមិនរួចពីការតស៊ួ ទឹកគឺជៀសពីកើត​មិនរួចនៅពេលអុកស៊ីសែននិងអ៊ីដ្រូសែនជួបគ្នា ចំណែក​មនុស្សជាតិ គឺជាប្រភេទសត្វតែមួយគត់ដែលមានសមត្ថភាពក្នុងការបង្កើតអត្ថន័យផ្ទាល់ខ្លួនឱ្យដល់ជីវិត​របស់ខ្លួន។

ដំបូង​យើងគួររៀនពីពាក្យថា​ជីវិតឥតន័យ។

មនុស្សខ្លះគ្រាន់តែ​គេមិនស្រលាញ់ ឬគេរត់ចោលក៏ឱ្យជីវិតខ្លួនទៅជាឥតន័យ។ អ្វីក៏ដោយដែលអាចរកឃើញន័យ គឺអាចរើខ្លួន​ពី​សេចក្តីធុញថប់អស់សង្ឃឹមបាន។ មិនមានអត្ថន័យជាសកលនៃការ​រស់នៅ គឺបង្អួតគ្នាទេ​ ប៉ុន្តែ​មនុស្ស​ជាច្រើនបាន​រើសយកវិឌីនេះ មកកែ​បន្លំថាជិវិត​ខ្លួនជោគជ័យ។ សម្បកក្រៅមិនអាចបង្កើតអត្ថន័យពិតទេ ចុងក្រោយក៏ទៅគេចពួនយំ បាក់ទឹកចិត្ត​ម្នាក់ឯងស្ងាត់ៗ ។

កុហកគេបានមិនអាចកុហកខ្លួនឯងបានឡើយ។ទេ។ ចម្លើយរបស់ Steve DeBerry ចំពោះជីវិតមនុស្សនៅលើផែនគាត់បានសង្កត់ធ្ងន់ថា អត្ថន័យដែលយើងអនុវត្តចំពោះវា គឺការធ្វើនិងយល់ឃើញ​របស់យើងផ្ទាល់ – ឧទាហរណ៍មនុស្សម្នាក់អាច ហៅការប្រឈម​នឹងជំងឺមហារីក ថាជា​”ការតស៊ូ” ខណៈពេលដែលមនុស្សម្នាក់ទៀតនិយាយថាវាជា “មេរៀនដ៏” ខណៈពេលដែលអ្នកផ្សេងទៀតអាចនិយាយថា ព្រហ្មលិខិត​ ។ល។

នៅពេលដែលអ្នកចេះភ្ជាប់ទៅនឹងការវិនិច្ឆ័យអំពីអត្ថន័យនៃជីវិត អ្នកមិនខ្លាចទេ«ការតស៊ូ»ដែលកំពុងជួបប្រទះពីព្រោះ អត្ថន័យនៃជីវិត គឺអាស្រ័យលើយើងសម្រេច ចំណែកការតស៊ូគឺជាវិធីមួយសម្រាប់យើងសាកល្បងនឹងខ្លួនឯង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វីល្លាម រ៉ារ៉ុន បានសរសេរថា ជីវិតរបស់ខ្ញុំមានវប្បធម៌ចំរុះហើយជំនួយរបស់ខ្ញុំគឺធ្វើឡើង​នៅទូទាំងពិភពលោក ជាគំនិត​នៃ​មនុស្សជាតិ ដែល​ចង់លើកកំពស់ការអាណិតអាសូរ ការនិយាយស្តីកិច្ចសហប្រតិបត្តិការការប្រាស្រ័យទាក់ទងការបង្វឹកហួសពីសមត្ថភាពដែលគេជឿថាយើងម្នាក់ៗធ្វើបានទាំងនេះ​ហៅថាការតស៊ូ ពីកម្ចិល ពី​ភ័យខ្លាច ពីរើសអើង ពីផ្នត់គំនិត​និងពី​ការបន្ទោស។

នៅក្នុងគំរូនៃអាកប្បកិរិយារបស់យើង យើង​ជាអ្នកត្រួសត្រាយព្រោះតែការកើតឡើងដោយចៃដន្យគ្មាន​ទេ ដូច្នេះគ្មានន័យទេដែល​យើងត្រូវ​រង់ចាំមិនធ្វើ មិនកាប់ឆ្ការ មិនព្រមរុលទៅមុខ​ ៕

ស្រស់

ប្រភព cmhadurham

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

អភិបាលខេត្តពោធិ៍សាត់ ចុះ​ត្រួត​ពិនិត្យ​បទល្មើស​នេសាទ​ក្នុង​រដូវ​បិទ រក​ឃើញ​មាន​ត្រី​កើន​ឡើង​ជាង​ឆ្នាំ​មុន

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក​ ហេង សួរ ឯកភាព​ជា​មួយ​ CDRI ដើម្បី​សិក្សា​ស្រាវជ្រាវ​ពី​វឌ្ឍនភាព​តម្រូវ​ការ​ជំនាញនៅលើទីផ្សារ

សន្តិសុខសង្គម១០ ម៉ោង មុន

អាវុធហត្ថខេត្តតាកែវ បង្ក្រាបជនសង្ស័យគ្រឿងញៀន៥នាក់បញ្ជូនទៅតុលាការ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ សហការជាមួយ ILO-BFC ពង្រឹងសមត្ថភាពមន្ត្រីផ្សះផ្សាវិវាទការងារ

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

សមាគមសិល្បករខ្មែរ​ នឹងនាំយកថវិកាពីសប្បុរសជនជូនកងទ័ពឆាប់ៗ ខណៈ «មូលនិធិទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ» ដំណាក់កាលទី១​ ទើបបិទបញ្ចប់

Sokha Hotels

ព័ត៌មានពេញនិយម