KPT+
មុនបញ្ជូនអូនតូចចូលរៀនមតេ្តយ្យ ឪពុកម្ដាយគួរធ្វើអ្វីខ្លះ?
ការចូលរៀនមត្តេយ្យអាចជាដំណាក់កាលដំបូងដែលអូនតូចឃ្លាតឆ្ងាយពី ប៉ាម៉ាក់ ឬអ្នកផ្ទះ។ អូនតូចអាចមិនទម្លាប់នឹងមជ្ឈដ្ឋានថ្មី ឬចូលរៀនបាន ១ ថ្ងៃលែងចង់ទៅរៀនទៀត។ ដូច្នេះដើម្បីជួយអូនតូចឱ្យត្រៀមខ្លួនជាស្រេចក្នុងការចូលរៀនដំបូង មុនពេលបញ្ចូនអូនតូចចូលរៀនមតេ្តយ្យ ប៉ាម៉ាក់គួរធ្វើអ្វីខ្លះ?

ខាងក្រោមនេះជាវិធីសាស្រ្តមួយចំនួនដែលប៉ាម៉ាក់អាចសាកល្បងដើម្បីជួយអូនតូចឱ្យត្រៀមខ្លួនជាស្រេចក្នុងការចូលរៀនដំបូង៖
១. បង្រៀនអូនតូចជំនាញជួយខ្លួនឯង
ប៉ាម៉ាក់អាចបង្រៀនអូនតូចឱ្យចេះស្លៀកពាក់ ដោះសម្លៀកបំពាក់ ញុំាអាហារ បើក និងបិទប្រអប់អាហារ ពាក់ និងដោះស្បែកជើង ពាក់ និងដោះម៉ាស់ បាញ់អាល់កុល រក្សាគម្លាត យកសម្ភារៈសិក្សាចេញពីសម្ពាយ រៀបសៀវភៅ និងសម្ភារៈសិក្សាទុកចូលក្នុងសម្ពាយវិញ លាងដៃ ជូតមាត់ ញើសសម្បោរ បត់ជើងជាដើម។ អូនតូចនឹងចេះជួយខ្លួនឯងពេលរៀបចំខ្លួនទៅសាលារៀន និងពេលនៅសាលារៀន។

២. បង្រៀនអូនតូចឱ្យស្គាល់ឈ្មោះខ្លួន
ប៉ាម៉ាក់គួរបង្រៀនអូនតូចឱ្យស្គាល់ឈ្មោះពេញរបស់ខ្លួន បើអាចគួរបង្រៀនឱ្យអូនតូចចេះសរសេរ និងអានឈ្មោះខ្លួនទៀត ព្រោះអូនតូចនឹងមានភាពងាយស្រួលក្នុងពេលរៀន ឬប្រឡង។ ម៉្យាងទៀតចៀសវាងពេលគ្រូហៅឈ្មោះ អូនតូចអត់ស្គាល់ឈ្មោះខ្លួនឯង ព្រោះអូនតូចមួយចំនួនមានឈ្មោះផ្លូវការខុសពីឈ្មោះនៅផ្ទះ។
៣. បង្រៀនអូនតូចជំនាញសង្គម

លោកស្រី Claire Haas អនុប្រធានផ្នែកអប់រំនៅសាលារៀន The Kiddie Academy នៅ Abingdon រដ្ឋ Maryland បានលើកឡើងថា ការចូលរៀនមត្តេយ្យបង្រៀនអូនតូចពីជំនាញសង្គម។ ប៉ាម៉ាក់គួរបង្រៀនអូនតូចឱ្យចេះចែករំលែក រងចាំដល់វេនខ្លួន របៀបលេងជាមួយមិត្តរួមថ្នាក់ ចេះអរគុណ សូមទោស ជំរាបសួរ ជំរាបលា មិនរំខានពេលមិត្តរួមថ្នាក់លេង ចូលរួមសកម្មភាពក្នុងថ្នាក់ ដូចជាការលើកដៃឆ្លើយសំណួរ ឬយកចិត្តទុកដាក់ស្តាប់គ្រូពន្យល់។
៤. នំាអូនតូចទៅមើលសាលារៀនផ្ទាល់

ប៉ាម៉ាក់គួរនាំអូនតូចទៅមើលសាលារៀន ថ្នាក់រៀន កន្លែងលេង បន្ទប់ទឹក ជួបអនាគតគ្រូ និងមិត្តរួមថ្នាក់មុនពេលចូលរៀន ដើម្បីឱ្យអូនតូចស្គាល់បរិយាកាសនៅសាលា និងមានអារម្មណ៍ស្និទ្ធជាមួយគ្រូ និងមិត្តរួមថ្នាក់។ ប៉ាម៉ាក់ក៏អាចសួរពីរបៀបគ្រូបង្រៀន និងសកម្មភាពដែលអូនតូចត្រូវធ្វើប្រចាំថ្ងៃក្នុងថ្នាក់ ដូច្នេះប៉ាម៉ាក់អាចប្រាប់ និងបង្រៀនអូនតូចជាមុន។
៥. លេងសម្តែងថាអូនតូចទៅរៀន
ប៉ាម៉ាក់អាចប្តូរវេនគ្នាធ្វើជា គ្រូ និងអាណាព្យាបាល ហើយឱ្យអូនតូចអនុវត្តទម្លាប់ប្រចាំថ្ងៃដូចជា ក្រោកពីគេង រៀបចំខ្លួនទៅរៀន ញុំាអាហារ លាម៉ាក់ ឬប៉ាមុនទៅសាលារៀន ជំរាបសួរគ្រូពេលដល់សាលា ចូលអង្គុយតាមកន្លែង រៀនច្រៀង រៀនអាន រៀនសរសេរអក្សរ រៀនឆ្លើយសំណួរ ចេញលេង ញុំាអាហារ លេងជាមួយមិត្តរួមថ្នាក់ ទៅបន្ទប់ទឹក និងតម្រង់ជួរជាដើម។ ការធ្វើ់ដូចនេះ ដើម្បីឱ្យអូនតូចសុំានឹងការរៀបចំខ្លួនទៅរៀន បរិយាកាសនៅក្នុងថ្នាក់ និងនៅសាលា។
៦. ផ្លាស់ប្តូរទម្លាប់រស់នៅប្រចាំថ្ងៃ

ប្រសិនបើអូនតូចចូលគេងយប់ជ្រៅ ហើយក្រោកយឺត ប៉ាម៉ាក់គួរកែទម្លាប់ឱ្យអូនតូចគេងពីព្រលប់ និងក្រោកពីព្រលឹម ទើបអូនតូចមិនទៅរៀនយឺត។
មុនពេលបញ្ចូនអូនតូចចូលរៀនមតេ្តយ្យ ប៉ាម៉ាក់គួរបង្រៀនអូនតូចពីចំណុចដូចដែរបានរៀបរាប់ខាងលើយ៉ាងហោចណាស់ ១ ខែមុន និងត្រូវអនុវត្តជារៀងរាល់ថ្ងៃដើម្បីអូនតូចសុំា ដូច្នេះអូនតូចនឹងមិនខ្លាចការចូលរៀនដំបូង។ ប៉ាម៉ាក់គួរបង្រៀនអូនតូចសន្សឹមៗ និងដោយភាពអត់ធ្មត់ដើម្បីកុំឱ្យអូនតូចមានភាពតានតឹង ព្រោះការមានភាពតានតឹងអាចធ្វើឱ្យអូនតូចខ្លាច និងលែងចង់ទៅរៀន៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ កូនអភិវឌ្ឍខួរក្បាលខ្លាំង ចន្លោះអាយុ ២-៧ឆ្នាំ ម៉ាក់ប៉ាគួរដឹង
ចុចអាន៖ ម៉ាក់ៗត្រូវនិយាយម៉េចខ្លះ ឲ្យកូនស្រីដឹងពីរឿងមករដូវដំបូង?

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?