KPT+
បង្កើនភាពស៊ាំដល់កុមារបែបធម្មជាតិ តាមតិចនិកទាំងនេះ
ភាពស៊ាំជាសមត្ថភាពធម្មជាតិនៃរាងកាយ ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ ក៏ដូចជាជំងឺផ្សេងៗ។ ពិតណាស់ រាងកាយយើងទទួលបានសមត្ថភាពនេះពីបណ្ដាញសាំញ៉ាំ នៃសរីរាង្គ កោសិកា និងប្រូតេអ៊ីនដែលហៅថាប្រព័ន្ធភាពស៊ាំ ដែលទទួលអារម្មណ៍ និងអាចវាយប្រហារពពួកបាក់តេរី និងមេរោគ។ ដោយសារតែការអភិវឌ្ឍភាពស៊ាំបន្តក្នុងវ័យកុមារ ការបង្កើនភាពស៊ាំកុមារ អាចជួយឲ្យក្មេងមានសុខភាពរឹងមាំ។
តិចនិកបង្កើនភាពស៊ាំរបស់កុមារ
១. ឲ្យកូនញ៉ាំអាហារតុល្យភាព
ពិតណាស់ កុមារចាំបាច់ញ៉ាំអាហារសំខាន់ៗចំនួន ៣ពេល និងយ៉ាងហោចណាស់អាហារសម្រន់ម្ដង ឬពីរដងក្នុងមួយថ្ងៃ។ អាហារទាំងនេះ គប្បីរួមបញ្ចូលក្រុមអាហារផ្សេងៗ ដូចជា៖
- ផ្លែឈើសម្បូរជាតិសរសៃ និងវីតាមីនC
- បន្លែស្លឹកបៃតង
- គ្រាប់ធញ្ញជាតិ គ្រាប់ផ្លែឈើ និងផ្លែឈើក្រៀម
- សាច់គ្មានខ្លាញ់ និងពពួកទឹកដោះគោដែលមានជាតិខ្លាញ់ទាប
២. ជៀសវាងអាហារកែច្នៃខ្ពស់
អាហារកែច្នៃខ្ពស់មានជាតិស្ករ សូដ្យូម កាបូអ៊ីដ្រាតចម្រាញ់ និងសារធាតុបន្ថែមមួយចំនួនទៀត ដែលរំខានដល់Microfloraពោះវៀន បង្កជាការរលាកពោះវៀនរ៉ាំរ៉ៃ ព្រមទាំងរារាំងភាពស៊ាំ។ នៅពេលដែលកូនញ៉ាំអាហារទាំងនេះច្រើនជ្រុល វាក៏អាចប៉ះពាល់ដល់ដំណើរការប្រព័ន្ធភាពស៊ាំផងដែរ។
៣. សកម្មពេញមួយថ្ងៃ
អ្នកជំនាញបានណែនាំថា កូនតូចៗ និងក្មេងជំទង់ដែលមានអាយុចន្លោះពី៦ ទៅ១៧ឆ្នាំ គប្បីបញ្ចេញសកម្មភាពពីមធ្យមទៅខ្លាំងក្លាជារៀងរាល់ថ្ងៃ ដើម្បីកាត់បន្ថយការឆ្លងមេរោគផ្សេងៗ ដូចជាគ្រុនផ្ដាសាយ និងគ្រុនក្ដៅ។ មិនតែប៉ុណ្ណោះ លំហាត់ប្រាណក៏អាចធ្វើឲ្យមានការប្រែប្រួលអតិសុខុមប្រាណ និងកោសិកាឈាមស ដែលបណ្ដាលឲ្យមានចរាចរនៅក្នុងប្រព័ន្ធ និងរកឃើញជំងឺបានទាន់ពេលវេលា។
៤. គេងឲ្យបានគ្រប់គ្រាន់
ជាមួយគ្នានេះដែរ កុមារនៅអាយុចន្លោះពី៣ ទៅ ៥ឆ្នាំគប្បីគេងឲ្យបាន១០ ទៅ១៣ម៉ោង។ ចំណែកក្មេងដែលមានអាយុចាប់ពី៦ ទៅ១២ឆ្នាំ គប្បីគេងពី៩ ទៅ ១២ម៉ោង ទើបជាការប្រសើរ ពីព្រោះថាការគេងគ្រប់គ្រាន់មានសារសំខាន់ណាស់ចំពោះសុខភាពខួរក្បាល និងរាងកាយ។
៥. រៀនគ្រប់គ្រងស្រ្តេស
តាមពិតទៅ កុមារក៏មានអារម្មណ៍ស្រ្តេសដូចមនុស្សពេញវ័យដែរ។ យោងតាមការស្រាវជ្រាវបានបង្ហាញថា ស្រ្តេស ការថប់បារម្ភ និងការបាក់ទឹកចិត្តរ៉ាំរ៉ៃ អាចរារាំងដល់ប្រតិកម្មភាពស៊ាំ។ ហេតុនេះហើយ ប៉ាម៉ាក់គប្បីណែនាំឲ្យកូនធ្វើសមាធិ និងលំហាត់ប្រាណដកដង្ហើមវែងៗ ដើម្បីគ្រប់គ្រងស្រ្តេស។
៦. ជៀសវាងស្រូបផ្សែងបារី
ទន្ទឹមនឹងនេះដែរ ការស្រូបផ្សែងបារីរ៉ាំរ៉ៃ អាចប៉ះពាល់ដល់កោសិកាT ដែលជះឥទ្ធិពលដល់ចលករជីវសាស្ត្រ ដូចជាការគ្រប់គ្រងហ្សែន ការផលិតស៊ីតូគីន និងការសំយោគimmunoglobulin E (IgE)។ ម៉ូឌុលនៃប្រព័ន្ធភាពស៊ាំទាំងនេះ អាចបង្កើនហានិភ័យនៃការឆ្លងជំងឺផ្លូវដង្ហើមបាន។
៧. អនុវត្តការរក្សាអនាម័យ
ការលាងសម្អាតដៃមុន និងក្រោយពេលញ៉ាំអាហារ ងូតទឹកជារៀងរាល់ថ្ងៃ កាត់ក្រចក និងខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្ដាស់ ជាតិចនិកងាយៗដែលកូនគប្បីអនុវត្តតាម ដើម្បីបង្ការជំងឺឆ្លង។ បន្ថែមពីនេះ ចូរឲ្យកូនពាក់ម៉ាសនៅពេលចេញទៅក្រៅដែលមានមនុស្សច្រើន ដុសសម្អាតធ្មេញ និងប្រើខ្សែទាក់ធ្មេញចំនួន២ដងក្នុងមួយថ្ងៃ៕
ចុចអាន៖ចូលចិត្តឲ្យអ្នកដទៃឱប-ថើបកូន ប្រយ័ត្នឆ្លងមេរោគម៉្យាងនេះតាមទឹកមាត់
ចុចអាន៖ជំងឺរលាកទងសួត អាចច្រឡំនឹងជំងឺផ្ដាសាយ នៅដំណាក់កាលដំបូងៗ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល