KPT+
ជឿឬមិនជឿ រ៉ូបថ្លៃបំផុតលើលោកមានតម្លៃ ៣០លានដុល្លារ?
យើងធ្លាប់តែឮមកថា វត្ថុថ្លៃៗលើលោកដែលមានតម្លៃរាប់សិបលានដុល្លារគឺជាពពួក អគារ ត្បូងពេជ្រ រថយន្ត ឬទូកកម្សាន្តជាដើម។ បើនិយាយដល់តម្លៃរាប់សិបលាន ដែលជាតម្លៃខ្ពស់កប់ពពកនៃរ៉ូបស្រមោលស របស់នារីៗ ស្ដាប់ទៅពិតជាមិនគួរឱ្យទៅរួចទាល់តែសោះ។ យ៉ាងណាមិញ កម្ពុជាថ្មី ចង់ប្រាប់ថារឿងនោះអាចទៅរួចពិតមែន ព្រោះរ៉ូបដែលមានតម្លៃដល់ខ្ទង់លានដុល្លារ មិនមែនត្រឹមតែច្នៃចេញពីក្រណាត់ធម្មតាៗមួយមុខប៉ុណ្ណោះទេ ប៉ុន្តែវាបានរំលេចនូវត្បូងពេជ្ររាប់រយគ្រាប់ ខ្លះមានស្រោបមាសទៀតផង ទើបធ្វើឱ្យវាមានតម្លៃថ្លៃខ្លាំងម្ល៉ឹងៗ។
តោះ! មកស្គាល់រ៉ូបមានតែមួយគត់លើពិភពលោក និងមានតម្លៃថ្លៃជាងគេទាំង១០ ប្រចាំឆ្នាំ ២០២១-២០២២!
១០. រ៉ូបព្រះនាង Diana – ១២៥,០០០ ដុល្លារអាមេរិក
វាជារ៉ូបដ៏ល្អឥតខ្ចោះ និងប្លែកបំផុតមានតែមួយគ្មានពីរ ដែលរចនាឡើងជាពិសេសសម្រាប់ព្រះនាង Diana។ រ៉ូបនេះច្នៃដោយអ្នកស្រី Catherine Walker ដែលជាអ្នករចនាម៉ូដដ៏ឆ្នើមបំផុតម្នាក់ ហើយជាជាងម៉ូដប្រចាំខ្សែរាជវង្សអង់គ្លេស។
រ៉ូបដ៏ថ្លៃមួយនេះ ត្រូវបានបានច្នៃចេញពីសូត្រ និងតុចតែងក្បាច់ពីសន្លឹកមាស។ ព្រះនាង ដាយអាណា ស្លៀករ៉ូបនេះតែ២ដងប៉ុណ្ណោះ គឺលើកទី១ នៅក្នុងការសម្ភោធកម្មវិធី “Miss Saigon” ទីក្រុងឡុងដ៏ ក្នុងឆ្នាំ ១៩៨៩ និងម្ដងទៀតនៅឯមហោស្រពភាពយន្ត Cannes ក្នុងឆ្នាំ ១៩៩៧ ។
៩. រ៉ូប “Dirndl Dress” – ១២៧,០០០ដុល្លារអាមេរិក
វាមានកំណើតក្នុងប្រទេសអាល្លឺម៉ង់ ហើយបង្ហាញខ្លួនលើកដំបូងក្នុងឆ្នាំ ២០០៦ ក្នុងទីក្រុង Munich។ ការរចនាម៉ូដនៃរ៉ូបនេះត្រូវបានយកលំនាំតាមរយៈអ៊ាម និងហ្កេនរឹតរាងស្ត្រី ហើយរ៉ូបនេះដែរស្រោបដោយត្បូងគ្រីស្តាល់ជាច្រើនគ្រាប់របស់ក្រុមហ៊ុន Swarovski។
៨. រ៉ូបស្រមោលស ពណ៌មាស – ២៤៥,០០០ ដុល្លារអាមេរិក
រ៉ូបនេះជារ៉ូបស្រមោលស អាចប្រែពណ៌តាមពន្លឺដែលព័ទ្ធជុំវិញវា ជាពិសេសវាធ្វើឡើងពីសរសៃមាស និងជាស្នាដៃរបស់អ្នកច្នៃម៉ូដល្បីល្បាញមកពីជប៉ុន អ្នកស្រី Ginza Tanaka។ ចំណែកទម្ងន់ទាំងមូលរបស់វាមាន ១.១ គីឡូក្រាម។
៧. រ៉ូបកាក់មាស – ២៦៧,៩៤៨ ដុល្លារអាមេរិក
វាជារ៉ូបថ្លៃបំផុតទី ២ នៅក្នុងបញ្ជីនេះដែលត្រូវបានបង្កើតឡើងដោយអ្នកស្រី Ginza Tanaka ដែលជាអ្នកច្នៃម៉ូដគ្រឿងអលង្ការជប៉ុន។ រ៉ូបពណ៌មាសនេះត្រូវបានផលិតឡើងដោយប្រើកាក់មាសអូស្ត្រាលីចំនួន ១៥០០០ ដែលធ្វើឱ្យទម្ងន់រ៉ូបមានទម្ងន់ប្រហែល ១០ គីឡូក្រាម។ រ៉ូបនេះត្រូវបានគេបង្ហាញក្នុងឆ្នាំ ២០០៧ ក្នុងកម្មវិធី Fashion week ក្នុងទីក្រុងតូក្យូ។
៦. រ៉ូប “Happy Birthday” – ១.៣ លានដុល្លារអាមេរិក
រ៉ូបនេះរចនាឡើងក្នុងឆ្នាំ ១៩៦១ ដោយលោក Jean-Louis Berthaulto ដែលជាអ្នកច្នៃម៉ូដជនជាតិបារាំង។ វាត្រូវបានបង្កើតឡើងជាពិសេសសម្រាប់តារាសម្ដែង Marilyn Monroe ដើម្បីស្លៀកចូលរួមក្នុងពិធីខួបកំណើតរបស់ប្រធានាធិបតី John F. Kennedy ។ ដើមឡើយរ៉ូបនេះមានតម្លៃត្រឹមតែ ១២,០០០ដុល្លារនោះទេ ប៉ុន្តែក្រោយម្ចាស់រ៉ូបបានស្លាប់ទៅ វាត្រូវបានដាក់លក់ក្នុងការដេញថ្លៃក្នុងតម្លៃ ១.៣ លានដុល្លារអាមេរិក។
៥. រ៉ូបរបស់កំពូលអ្នកច្នៃម៉ូដអង់គ្លេស Maria Grachvogel – ១.៨ លានដុល្លារអាមេរិក
រ៉ូបនេះស្រោបដោយត្បូងពេជ្រជាង ២ពាន់គ្រាប់នៅពាសពេញក្រណាត់សូត្រទាំងមូលតែម្ដង។ វាត្រូវបានបង្ហាញជាលើកដំបូងនៅក្នុងកម្មវិធីបង្ហាញម៉ូដរបស់កំពូលអ្នកច្នៃម៉ូដអង់គ្លេស Maria Grachvogel កាលពីឆ្នាំ ២០១៣។
៤. រ៉ូបពេជ្រពណ៌ខ្មៅ – ៥.៥ លានដុល្លារអាមេរិក
រ៉ូបនេះត្រូវបានបង្កើតឡើងដោយអ្នកច្នៃម៉ូដជនជាតិអង់គ្លេស Debbie Wingham ហើយត្រូវបានបង្ហាញនៅក្នុងកម្មវិធីបង្ហាញម៉ូដរបស់ Kiev ។ វាតុបតែងដោយពេជ្រស និងខ្មៅចំនួន ១ពាន់គ្រាប់ មានទម្ងន់ជាង ១៣គីឡូក្រាម ហើយចំណាយពេលកន្លះឆ្នាំ ទម្រាំរួចរាល់ទាំងស្រុង។
៣. រ៉ូបត្បូងពេជ្រ - ៩ លានដុល្លារអាមេរិក
វាជារ៉ូបរាងសម្បុកពីងពាង មានទម្ងន់ស្រាលខ្លាំង ហើយស្រោបដោយត្បូងពេជ្រជាង ៣ពាន់គ្រាប់។ រ៉ូបដែលមានតម្លៃ ៩ លានដុល្លារមួយនេះ ត្រូវបានតារាចម្រៀង Samantha Mumbai ពាក់ក្នុងឆ្នាំ ២០០៤ អំឡុងពេលចាក់បញ្ចាំងរឿង “Spider-Man”។
២. រ៉ូប “Abaya” – ១៧.៦ លានដុល្លារអាមេរិក
Abaya រចនាឡើងនៅទីក្រុងឌូបៃដោយអ្នករចនាជនជាតិអង់គ្លេស Debbie Wingham។ រ៉ូបនេះតុបតែងដោយត្បូងពេជ្រចំនួន ២ពាន់គ្រាប់ រួមទាំងពេជ្រពណ៌ខ្មៅ ពណ៌ស និងត្បូងពេជ្រពណ៌ក្រហមដែលកម្រ និងមានតម្លៃថ្លៃ ព្រោះវាជាប្រភេទតែមួយគត់នៅលើពិភពលោក។ ក្រៅពីនោះ វាក៏ស្រោបមាស ១៤ ការ៉ាត់ផងដែរ។
១. រ៉ូប Nightingale របស់កូឡាឡាំពួរ – ៣០ លានដុល្លារអាមេរិក
នេះអ្នកគឺជារ៉ូបថ្លៃបំផុតក្នុងពិភពលោក ដែលមានតម្លៃ ៣០ លានដុល្លារ។ វារចនាដោយអ្នកច្នៃម៉ូដលោក Faiyzali Abdullah។ រ៉ូបស្រមោលសមួយនេះធ្វើពីក្រណាត់ taffeta សូត្រ satin ក្រណាត់ប្រភេទ chiffon និងសូត្រស្រោបពេជ្រ ៧០ការ៉ាត់ ព្រមទាំងគ្រីស្តាល់ក្រុមហ៊ុនពេជ្រ Swarovski ចំនួន ៧៥១ គ្រាប់។ វាបានបង្ហាញខ្លួននៅក្នុងមហោស្រព “STYLO Fashion Grand Prix KL” ក្នុងឆ្នាំ ២០០៩៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ មកស្គាល់ត្បូងពេជ្រថ្លៃជាងគេបំផុតលើពិភពលោក
ចុចអាន៖ ប្រវត្តិត្បូងពេជ្រដែលមានជាប់បណ្ដាសា សឹងមិនគួរឲ្យជឿ
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់